ប្រទេសកម្ពុជាគឺជាទឹកដីសុវណ្ណភូមិ ដែលដើមកំណើត និងប្រវត្តិសាស្ត្រដ៏យូរលុងណាស់មកហើយ ធ្វើប្រទេសមួយនេះ ពោរពេញដោយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ ប្រពៃណីដ៏ល្អឯក និងវប្បធម៌ដ៏គួរឲ្យគោរពថែមទៀតផង។
ថ្ងៃនេះ Cambotrips សូមលើកយកមូលហេតុធំចំនួន៥ ដែលធ្វើឲ្យបរទេសវបរទេសជាប់ចិត្ត ស្រឡាញ់ និងចង់មកលេងកម្សាន្តទឹកដីកម្ពុជាជាងវៀតណាម និងថៃ។
១. អង្គរវត្ត
កម្ពុជាមានប្រាសាទអង្គរវត្ត ជាតំបន់ប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលុង បង្កប់ដោយអត្ថន័យ និងទិដ្ឋភាពដ៏ច្រើនល្អវិចិត្រគួរជាទីគយគន់ និងសិក្សាស្រាវជ្រាវ។ កាន់តែពិសេស ប្រាសាទអង្គរវត្តបានជាប់ចំណាត់ថ្នាក់លេខ១ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតនៅលើលោកក្នុងឆ្នាំ២០១៨។
២.តំបន់ទេសចរណ៍ចម្រុះ
កម្ពុជាប្រមូលផ្តុំដោយតំបន់ទេសចរណ៍ស្ទើរតែគ្រប់ទីកន្លែង និងមានច្រើនប្រភេទ ច្រើនបែប ដូចជា តំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ តំបន់ទេសអេកូឡូស៊ី តំបន់ទេសចរណ៍មាត់សមុត្រ តំបន់ទេសចរណ៍បែបធម្មជាតិ ដែលមានទឹកជ្រោះ ព្រៃព្រឹក្សា ព្រៃកោងកាងជាដើម។ តំបន់ទេសចរណ៍ដែលជាជម្រកសត្វព្រៃ និងជម្រកជីវិតសត្វកម្រផ្សេងៗនៅក្នុងទឹកផងដែរ។
៣. ភាពរួសរាយរាក់ទាក់
បរទេសមានការកោតសរសើរ និងសប្បាយចិត្តយ៉ាងខ្លាំង ពេលដែលបានជួបប្រជាពលរដ្ឋខ្មែរ ដែលមានទម្លាប់ញញឹមស្វាមគន៍ រួសរាយរាក់ទាក់ និងចេះជួយគ្នាទៅវិញទៅមក។ ស្នាមញញឹមឥតដាច់ ធ្វើឲ្យភ្ញៀវទេសចរ មានអារម្មណ៍ស្រស់ស្រាយ សប្បាយចិត្តនឹងការសម្រាក់កម្សាន្តរបស់ពួកគេ។
៤. អាហារ
អាហារប្លែកៗ នៅតាមតំបន់ និងមានបានបង្ហាញពីទម្លាប់ក្នុងការរស់នៅ គឺជាបទពិសោធន៍ដ៏គួរឲ្យចង់ចាំសម្រាប់ភ្ញៀវទេសចរ។ អាហារខ្មែរជាច្រើនមុខ ដែលបរទេសអាចស្គាល់មានដូចជា សម្លរអាម៉ុកត្រី ឡុកឡាក់សាច់គោ សម្លរកកូរ និងសម្លរប្រហើរជាដើម។ ម្រេចកំពតក៏ជាម៉ាក់សញ្ញាផលិតផលកសិកម្មមួយផងដែរ ដែលត្រូវបានពិភពលោកទទួលស្គាល់ និងឲ្យតម្លៃ។
៥. ពិធីបុណ្យ
បុណ្យផ្សេងៗនៅកម្ពុជា ក៏ជាចំណែកមួយក្នុងអូសទាញទេសចរបរទេសមកលេងកម្ពុជា ដោយសារតែពិធីបុណ្យទាំងនោះបង្ហាញពីទំនៀមទំលាប់ ប្រពៃណី សាសនា និងជំនឿរបស់ប្រជាជនខ្មែរ។ ពិធីបុណ្យសំខាន់ៗ រួមមាន បុណ្យចូលឆ្នាំខ្មែរ បុណ្យអំទូក បុណ្យភ្ជុំបិណ្ឌជាដើម។
អត្ថបទដោយ៖ Cambotrips