(ថៃ)៖ ថៃគឺជាប្រទេសដ៏មានសក្តានុពលខ្លាំងមួយក្នុងវិស័យទេសចរណ៍ ក្នុងចំណោមបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ាន។ ប្រទេសនេះទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង៣០លាននាក់ជារៀងរាល់ឆ្នាំ ដោយសារតែមូលហេតុធំៗចំនួនពីរ។
១. ជើងយន្តហោះ៖ ប្រទេសថៃ សម្បូរជើងហោះហើរត្រង់ពីប្រទេសនានាក្នុងពិភពលោក ដូចជាមកពីអឺរ៉ុប អាមេរិក អូសេអាននី ជប៉ុន កូរ៉េ ចិន ខណៈដែលកម្ពុជាមិនទាន់មានជើងហោះហើរត្រង់ពីប្រទេសឆ្ងាយៗមួយចំនួនដូចគេនៅឡើយ។
២. ផលិតផល និងសេវាកម្ម៖ ថៃមានផលិតផល និងសេវាច្រើនប្រភេទ ច្រើនជម្រើស ដើម្បីឆ្លើយតបនឹងតម្រូវការភ្ញៀវទេសទេសចរបរទេសដែលមកលេងកម្សាន្តនៅក្នុងប្រទេសនេះ ដែលប្រទេសផ្សេងទៀតដូចជាវៀតណាម និងកម្ពុជា គួរត្រូវរៀនសូត្រពីបទពិសោធន៍ល្អទាំងឡាយដែលថៃមាន។
គួរបញ្ជាក់ថា ឆ្នាំ២០១៧ ទេសចរថៃមកកម្ពុជាមានជិត ៤០ម៉ឺននាក់ តែទេសចរកម្ពុជាបានទៅលេងប្រទេសថៃមានជាង ៧០ម៉ឺននាក់ឯណោះ៕
អត្ថបទដោយ៖ Cambotrips