មានលុយតែ១១០ដុល្លារអាចឲ្យអ្នកដើរលេងប្រទេសថៃ ២យប់ ៣ថ្ងៃហើយ

0
1930

មនុស្សត្រូវការផ្សងព្រេង សិក្សារៀនសូត្របង្កើនចំណេះដឹង គំនិត និងសមត្ថភាពឲ្យបានច្រើន ហើយមេរៀនដែលអ្នកនឹងរៀនបានច្រើនបំផុត គឺការធ្វើឆ្លៀតពេលធ្វើដំណើរទៅកាន់បណ្តាប្រទេសផ្សេងៗនៅលើពិភពលោកយ៉ាងហោចណាស់ឲ្យបានមួយ ឫពីរប្រទេសក្នុងមួយឆ្នាំ ពិសេសប្រទេសដែលមានការអភិវឌ្ឍន៍ជឿនលឿន។​

ថ្ងៃនេះ Cambotrips នឹងធ្វើការចែករំលែកពីតិចនិកសន្សំដើរលេងប្រទេសថៃឲ្យអស់លុយតិចបំផុត និងអាចដើរលេងបានរហូតដល់ទៅ២យប់ ៣ថ្ងៃឯណោះ។

មធ្យោបាយក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ មានពីរជម្រើសដោយរថយន្ត ឫដោយយន្តហោះ ប៉ុន្តែបើលោកអ្នកធ្វើដំណើរទៅដោយយន្តហោះ ខ្ទង់ចំណាយលោកអ្នកអាចលើសពី១៥០ដុល្លារ ប៉ុន្តែបើលោកអ្នកធ្វើដំណើរដោយរថយន្តការចំណាយអាចអស់ត្រឹមតែជាង១០០ដុល្លារតិចតួចប៉ុណ្ណោះសម្រាប់រយៈពេល២យប់៣ថ្ងៃ។

ចំពោះការកក់បន្ទប់សណ្ឋាគារ លោកអ្នកអាចរកកក់តាមគេហទំព័រ agoda.com ដែលប្រជុំដោយសណ្ឋាគារ និងផ្ទះសំណាក់ ដែលមានលក្ខណៈស្តង់ដាតម្លៃថោក និងផ្តល់ជម្រើសច្រើនឲ្យលោកអ្នក។ សម្រាប់មនុស្សពីរអ្នក លោកអ្នកអាចកក់បន្ទប់សណ្ឋាគារតម្លៃត្រឹម ២០ ឫ២៥ដុល្លារក្នុងមួយយប់ ដូចនេះការចំណាយស្នាក់នៅអ្នកអាចចំណាយអស់ជាង២០ដុល្លារក្នុងមួយនាក់ ក្នុងរយៈពេល៣យប់។

ការធ្វើដំណើរដោយរថយន្តទៅមកប្រទេសថៃចំណាយប្រមាណ៤៥ដុល្លារអាមេរិក។ នៅសល់៤៥ដុល្លារទៀត សម្រាប់ការហូបចុក ដែលមួយពេលអ្នកអាចចំណាយត្រឹមតែ២ ឫ៣ដុល្លារប៉ុណ្ណោះ។ ប្រសិនបើអ្នកចង់ធ្វើដំណើរបានលឿន ដោយជិះរថភ្លើងលើអាកាស ដោយតម្លៃនៃការជិះ ជាទូទៅមានតម្លៃ១ដុល្លារ ទៅ ១.៦០ដុល្លារច្រើនបំផុតសម្រាប់មួយជើង។

ប្រសិនបើលោកអ្នកព្រួយបារម្ភខ្លាចខ្វះខាតលើការចាយវាយ លោកអ្នកអាចត្រៀមលុយសាគួ២០ដុល្លារសម្រាប់មួយប្រទេស ចៀសវាងត្រូវការចំណាយអ្វីផ្សេង ឫទិញវត្ថុអនុស្សវរី៍ជាដើម។

Admin សុំរំលឹកដាស់តឿនអ្នកដែលទៅលេងកម្សាន្តប្រទេសថៃ មិនចាំបាច់ចំណាយលុយជួលគេឲ្យវាយPassport អោយនោះទេ ពិសេសព្រំដែនថៃ ដែលជាទូទៅនាំគ្នាចំណាយអស់ប្រមាណ៥០០បាត (ប្រមាណ១៥ដុល្លារ) ព្រោះចង់បានលឿន តែធាតុពិត បើអ្នកទ្រាំចាំប្រមាណ២០ ទៅ ៣០នាទី នោះអ្នកនឹងសល់លុយ៥០០បាត សម្រាប់ចាយវាយលើអាហារឆ្ងាញ់ៗបានពេញមួយថ្ងៃហើយ។

បន្ថែមពីនេះ ពេលទៅដល់ព្រំដែនថៃ អ្នកគប្បីទិញស៊ីមថៃឲ្យហើយ ដើម្បីអាចប្រើប្រាស់អ៊ីនធើណេត ព្រោះថា នៅក្នុងប្រទេសថៃ អ៊ីនធើណេតមិនសូវប្រើសេរីដូចនៅវៀតណាមទេ។ វៀតណាម មានអ៊ីនធើណេតប្រើប្រាស់ដោយសេរីច្រើនកន្លែងណាស់ ទោះជាអ្នកមិនទិញស៊ីមប្រើ ក៏មិនបាច់បារម្ភដែរ៕

 

អត្ថបទដោយ៖ មករា

Cambotrips Writer