មានគម្រោងទៅកំសាន្តនៅកន្លែងណាឬនៅចុងសប្តាហ៍នេះ? បើនៅ!​ចាំ admin ណែនាំកោះមួយដឹងថាជក់ចិត្តហ្មង!

0
1951

តើអ្នកទាំងអស់គ្នាមានដែរធ្លាប់ទៅលេងកោះស្តេចដែលឬទេ? បើតាមដែលរូបខ្ញុំបានទៅ ដល់ទីនោះដោយផ្ទាល់ កោះស្តេចមានភាពខុសប្លែកពីពេលមុខឆ្ងាយណាស់ ដោយមានក្រុមហ៊ុនធំៗមួយចំនួនបានធ្វើអភិវឌ្ឍន៍នៅទីនោះ ហើយបានកែប្រែកោះស្តេចទៅជាទីតាំងរមណីយ៍ដ្ឋានមួយដ៏ស្រស់ស្អាត និងពុំអាចកាត់ថ្លៃបាន។

បើអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ 48 ពីទីក្រុងភ្នំពេញមកទីរួមខេត្តកោះកុង ដែលឆ្លងកាត់ស្ពានទីពីររួចអ្នកអាចក្រលែកមើលនៅខាងធ្វេងដៃរបស់អ្នកតាមបណ្តោយផ្លូវនោះ អ្នកនឹងបានឃើញមានផ្លូវដ៏ធំមួយដែលកាត់ទទឹងរហូតដល់ 60 ម៉ែត្រ ដែលផ្លូវនោះគឺជាប្រភេទដីក្រហមនៅឡើយទេ។ បើអ្នកធ្វើដំណើរពីក្រុងកោះកុងគឺមានចំងាយ 81 គីឡូម៉ែត្រ។ នៅតាមបណ្តោយផ្លូវមានរុក្ខជាតិបៃតងគួរអោយចង់គយគន់ជាច្រើន ហើយនៅពេលខ្លះអ្នកក៏អាចប្រទះនឹងសត្វព្រៃដើឆ្លងកាត់ផងដែរ៕