វាពិតជាស្ទើរមិនគួរឱ្យជឿ ដែលដើមឈើចំណាស់បំផុតមានអាយុកាលរាប់ពាន់ឆ្នាំនៅទ្វីបអឺរ៉ុប កំពុងលូតលាស់យ៉ាងល្អ។ ថ្វីបើមានអាយុកាលជិត ១.២៣០ ឆ្នាំហើយក្តី ក៏ពួកអ្នកវិទ្យាសាស្ត្របានអះអាងថា ដើមឈើ pine tree ដែលធន់នឹងអាកាសធាតុខាងលើនៅតែលូតលាស់បន្ថែមមែកគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេល ប៉ុន្មាន ទសវត្សចុងក្រោយនេះ។
ក្រុមអ្នកស្រាវជ្រាវដាក់រហស្សនាមដើមឈើនេះថា “អ៊ីតាលូស” (Italus) ដោយសារវាត្រូវបានគេ រកឃើញនៅឧទ្យានជាតិប៉ូលីណូ (Pollino National Park) ប្រទេសអ៊ីតាលី។
ពួកគេនិយាយថា ការសិក្សាពីការលូតលាស់របស់ដើមឈើនេះឆ្លងកាត់ការប្រែប្រួលកាសធាតុ អាចជួយពួកគេឱ្យយល់កាន់តែច្បាស់ថាតើព្រៃឈើនឹងឆ្លើយតបការប្រែប្រួលអាកាសធាតុនាសម័យបច្ចុប្បន្នតាមវិធីណា៕