សៀមរាប៖ គម្រោងភូមិកសិទេសចរណ៍ ត្រូវបានបង្កើតឡើងដោយយុវជនមួយរូបដែលស្រឡាញ់ការងារសហគមន៍តាំងពីលោកនៅតូចៗមកម្ល៉េះ។ ក្រៅពីចង់បង្កើតការងារដោយខ្លួនឯង លោក គ្រួច លី យល់ឃើញថា គម្រោងនេះអាចឱ្យប្រជាពលរដ្ឋជាច្រើនទាញចំណូលពីវិស័យទេសចរណ៍ តាមរយៈការរៀបចំផ្ទះស្នាក់ ការចម្អិនម្ហូបអាហារ និងដាំបន្លែសេរីរាង្គ។ល។
គម្រោងនេះ គឺឱ្យពលរដ្ឋប្រើប្រាស់ធនធានក្នុងផ្ទះ ក្នុងសហគមន៍ ដើម្បីទាញប្រយោជន៍ពីវិស័យទេសចរណ៍។ បច្ចុប្បន្នគម្រោងនេះបានរៀបចំចំនួន៥ទីតាំងហើយ ក្នុងនោះមាននៅសង្កាត់ជ្រាវ និងក្រុងសៀមរាប៕