ពិភព​បាត​សមុទ្រ​លើក​ដំបូង​បំផុត​ នឹងបើកនៅ​ផ្សារ​ទំនើប​អ៊ីអន សែន​សុខ ស៊ីធី ជាន់​ទី១!​ (មានវីដេអូ)

0
3063

សល់​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត កម្ពុជា​នឹង​បើក​ពិភព​បាត​សមុទ្រ​លើក​ដំបូង​បំផុត​នៅ​ផ្សារ​ទំនើប​អ៊ីអន សែន​សុខ ស៊ីធី (អ៊ីអន​២) ជាន់​ទី១។ ដូច្នេះប្រជាជន​ខ្មែរ​នឹងបានទស្សនាត្រី​ជាង ១០០ ប្រភេទ​ឯណោះ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក តាំង សុគន្ធ​ពិសិដ្ឋ ប្រធាន​គ្រប់​គ្រង​ទូទៅ​របស់ Fantasea Aquarium។

ចំណុច​ពិសេស​របស់​យើង គឺ​យើង​មាន​សត្វ-ត្រី​ទឹក​សាប ហើយ​មាន​ទឹក​ប្រៃ​ទៀត។ យើង​យក​សត្វ​ទាំង​នោះ​ពី​ទន្លេ​អាម៉ាហ្សូន ទន្លេ​មេគង្គ មហា​សមុទ្រ​ប៉ាស៊ីហ្វិក ជា​ដើម សរុប​មាន​ប្រមាណ​ជាង ១០០ ប្រភេទ។​ ម្យ៉ាង អ្នក​ទៅ​មើល Fantasea Aquarium នឹង​មាន Guide (អ្នក​ផ្ដល់​ព័ត៌មាន) នៅ​គ្រប់​កន្លែង ដើម្បី​ប្រាប់​លម្អិត​ពី​លក្ខណៈ​នៃ​រស់​នៅ​របស់​សត្វ​ទាំង​នោះ”។

មាន​ន័យ​ថា អ្នក​មើល​មិន​ត្រឹម​តែ​ស្គាល់ និង​ឃើញ​រាង​ស្អាត​របស់​សត្វ-ត្រី​ទាំង​នោះ​ទេ ថែម​ទាំង​យល់​ដឹង​ពី​ស៊ី​ជម្រៅ​ពី​ប្រភេទ​សត្វ​ទាំង​នោះ​ផង​ដែរ មិន​ថា វា​ស៊ី​អី​ជា​អាហារ ការ​បន្ត​ពូជ ភាគ​ច្រើន​សម្បូរ​រស់​នៅ​ទី​ណា ជា​ដើម។

ពិភព​បាត​សមុទ្រ Fantasea Aquarium ដែល​មាន​ទំហំ ៦០០ ម៉ែត្រ​ការ៉េ​នេះ នឹង​មាន​ត្រី​ឆ្លាម ត្រី​ក្នុង​រឿង Finding Nemo/Dory, Jellyfish, បបែល ផ្កា​សមុទ្រ និង​ត្រី​ផ្សេងៗ​ទៀត​ជា​ច្រើន។

បើ​តាម​គម្រោង ពិភព​បាត​សមុទ្រ​នេះ នឹង​បើក​ដំណើរ​ការ​នៅ​ពាក់​កណ្ដាល​ខែ​មិថុនា ដោយ​មាន​តម្លៃ​អាច​ក្រោម ១០ ដុល្លារ និង​មាន​ប្រភេទ​សម្រាប់​ក្មេង និង​មនុស្ស​ធំ។

សម្រាប់​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Fantasea Aquarium KH ៕

Fantasea Aquarium

ចង់បានសំបុត្រចូលAEON2មុនគេអត់? សំបុត្រ 1 សំរាប់មនុស្ស 4 នាក់ផ្សារទំនើបនិងធំបំផុតនៅកម្ពុជា AEON 2 នឹងបើកសាកល្បងនៅថ្ងៃទី 29 ខែឧសភានេះ។ ទាល់តែមានសំបុត្រទើបអនុញ្ញាតអោយចូលបានលក្ខខណ្ឌ័ងាយៗ1- Mention មិត្តភក្ត័យ៉ាងតិច 5នាក់នៅក្នុង comment2- Like Share និង Post Video នេះ ហើយ Tag មិត្តភក្ត័យ៉ាងតិច 5នាក់3- ហើយប្រាប់ប្រភេទសត្វដែលអ្នកចង់ឃើញនៅ fantasia Aquarium4- ដាក់ Hastag #FantaseaAquarium_AEON2ពួកយើងនឹងធ្វើការជ្រើសរើស ដោយចៃដន្យអ្នកឈ្នះ 10នាក់នឹងប្រកាសនៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ 2018

Posted by Fantasea Aquarium KH on Friday, 25 May 2018