ផ្សារទំនើបអ៊ីអន២ នឹងបើកសម្ពោធនៅថ្ងៃទី ៣០ឧសភា ខាងមុខនេះហើយ!

0
1928

ផ្សារអ៊ីអនសាខាទី២ ដែលជាការវិនិយោគរបស់ជប៉ុនក្នុងទំហំទឹកប្រាក់១២០លានដុល្លារអាមេរិក នឹងបើកសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ខាងមុនខាងមុខនេះ។ ផ្សារអ៊ីអនសាខាទី២នេះ បានសាងសង់លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភាគខាងជើងឈៀងខាងលិចក្រុងភ្នំពេញក្បែរតំបន់កាំកូស៊ីធី ពោល គឺមានទំហំធំជាងទីតាំងទី១ ចំនួន២ម៉ឺនម៉ែត្រការ៉េ។ ប្រធានផ្សារអ៊ីអននៅកម្ពុជា ធ្លាប់បានថ្លែងក្នុងសន្និសីទប្រកាសគម្រោងថា ក្នុងមួយឆ្នាំផ្សារអ៊ីអនទទួលបានអតិថិជន១៥លាននាក់ ពោល គឺលើសពីការរំពឹងទុក ដែលនេះ គឺជាមូលហេតុដែលក្រុមហ៊ុនបានបើកដំណើរគម្រោងផ្សារអ៊ីអនទី២នៅក្នុងខណ្ឌសែនសុខ ពីព្រោះ អតិថិជនដែលរស់នៅខណ្ឌសែនសុខដែលជាតំបន់សម្បូរលំនៅដ្ឋាន ពុំអាចធ្វើដំណើរពេលចុងសប្ដាហ៍មកផ្សារអ៊ីអនសាខាទីមួយបាន ដោយសារការកកស្ទះចរាចរណ៍។