ផ្លូវជាតិ ២ខ្សែនៅកម្ពុជា​មាន​សម្រស់​ស្រស់​ត្រកាល​ គយ​គន់​មិន​ចេះណាយ!

0
2092
ផ្លូវជាតិលេខ ៥៥ខេត្តពោធិ៍សាត់ ទល់ព្រំដែនថៃ

ផ្លូវ​ជាតិ​លេខ​៥៥នេះ ​មាន​ប្រវែង​ជាង ១៨២​គីឡូម៉ែត្រ ទទឹង 9ម៉ែត្រ។​ ជា​ផ្លូវ​ហាយ​វេ​ថ្នាក់​ទី៣ និង​ត្រូវ​បាន​កំណត់​ល្បឿន​ក្នុង​ការ​បើកបរ នៅ​តំបន់​ធម្មតា គឺ​ក្នុង​ល្បឿន​60km/ម៉ោង។ ចំពោះ​ផ្លូវ​ស្ថិត​ក្នុង​តំបន់​ភ្នំ គឺ​បាន​កំណត់​ល្បឿន 30គីឡូម៉ែត្រ/ម៉ោង។ផ្លូវ​មួយ​ខ្សែ​នេះ គឺជា​​បណ្ដាញ​ផ្លូវ​ដ៏​សំខាន់​មួយ​ នៃ​ការ​តភ្ជាប់​ការ​ដឹក​ជញ្ជូន​ពី​ខេត្ត​ពោធិ៍សាត់​ ទៅ​ត​ភ្ជាប់​នឹង​ផ្លូវជាតិ​លេខ៥  និង​បណ្ដា​ផ្លូវ​សំខាន់​ៗ​​មួយ​ចំនួន​ទៀត នៃ​ព្រំដែន​កម្ពុជា-ថៃ ហើយ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​បំផុតនៃ​បណ្ដាញ​ផ្លូវ នៅ​ភាគ​ខាង​លិច ​ប្រទេស​កម្ពុជា។

ឥលូវងាកមកមើលផ្លូវ​ពី​រតនគីរី​ កាត់មណ្ឌលគិរីវិញ បើ​អ្នក​ដំណើរ​ចេញ​ពី​ទី​​រួម​ខេត្ត​រតនគីរី​ដល់​ស្រុក​លំផាត់​ និង​បន្ត​ដំណើរ​​​ឆ្ពោះ​ទៅ​ស្រុក​កោះ​ញែក​​ខេត្ត​មណ្ឌលគីរី​ រហូតដល់ព្រំដែនប្រទេសវៀតណាម លោក​អ្នក​ប្រាកដ​ជា​​មាន​អារម្មណ៍​ស្រស់​ស្រាយ​ សប្បាយ​​រីក​រាយ​នឹង​សម្រស់​ធម្មជាតិ​តាម​ដង​សង្ខាង​ផ្លូវ​ប្រៀប​ដូច​ជា​ផ្ទាំង​គំនូរ​ដែល​ផុស​ចេញ​ពី​វិចិត្រករ​​ដៃ​ឯក។ ​ផ្លូវ​ជាង​២០០​គីឡូម៉ែត្រ​ហាក់​ដូច​ជា​ឆ្ងាយ​ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​លើ​ង​ផ្លូវ​ដែល​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​ និង​គ្មាន​អ្វី​រំខាន​ដល់​ចរាចរណ៍​ ស្រាប់​តែ​ទៅ​ដល់​​ទី​រួម​ខេត្ត​មណ្ឌលគីរី​​ក្នុង​រយៈ​ពេល​មួយ​​ដែល​អារម្មណ៍​​របស់​លោក​អ្នក​មិន​ទាន់​អស់​ចិត្ត​​នឹង​ធម្មជាតិ​ឡើយ។​ សម្រាប់អ្នកដែលស្រលាញ់ស្រលាញ់ធម្មជាតិ ពិតជាមិនខុសបំណងឡើយ៕

​ផ្លូវ​ពី​រតនគីរី​ កាត់មណ្ឌលគិរី ដល់ព្រំដែនវៀតណាម