ផ្លូវជាតិលេខ៥៥ បង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃខេត្ដពោធិ៍សាត់

0
1899

ពោធិ៍សាត់៖ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ដែលកំពុងលូតលាស់​ក្នុងម្លប់សន្តិភាព​ដ៏ត្រជាក់ត្រជុំ បានបង្ហាញពីទេសភាពដ៏ស្រស់បំព្រងតាមបណ្ដោយផ្លូវជាតិលេខ ៥៥ នៃខេត្តពោធិ៍សាត់ ខណៈមហាវិថីដ៏សំខាន់មួយនេះ កំពុងពង្រាយ​មន្តអន្ទង​ចិត្តអ្នកដំណើរឱ្យជក់ចិត្តនឹងសម្រស់ធម្មជាតិ។

វីដេអូដ៏ពិសេសនេះ មានបង្ហាញពីស្ថានភាពផ្លូវកោងបត់បែនមួយអន្លើៗ អមដោយទេសភាពធម្មជាតិពណ៌បៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែដ៏ស្រស់ស្អាតគួរជាទីគយគន់ ប្រៀបបាននឹងទេពធីតាដ៏ស្រស់សោភា កំពុងឈរចាំទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅនៅអមសង្ខាងផ្លូវយ៉ាងអញ្ចឹង។

ផ្លូវជាតិលេខ៥៥នេះ វានឹងផ្ដល់អត្ថប្រយោជន៍មួយផ្នែកក្នុងវិស័យទេសចរណ៍ធម្មជាតិ សម្រួលដល់​ការដឹកជញ្ជូន​កសិផល និងផលិតផលពីក្នុងតំបន់ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ៥៥ ជាផ្លូវជាតិថ្មីសន្លាងដ៏សំខាន់មួយ លាតសន្ធឹងពីផ្លូវជាតិលេខ៥ ចេញពីទីរួម​ខេត្តពោធិ៍សាត់ ឆ្លងកាត់តាមស្រុកវាលវែងឆ្ពោះទៅឃុំថ្មដា ភ្ជាប់ជាមួយច្រកលេខ៥៦ ដែលជាចំណុច​ព្រំប្រទល់កម្ពុជា-ថៃ។ វាមានប្រវែង ១៨១,៧៨០គីឡូម៉ែត្រ និងទទឹង៩ម៉ែត្រ និងចែកជា២គន្លង។

សមិទ្ធផលទាំងនេះ ស្តែងចេញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងលើគ្រប់​វិស័យដទៃទៀត។

ចង់ដឹងថាផ្លូវជាតិលេខ៥៥នេះ តភ្ជាប់តំបន់ណាខ្លះ និងស្រស់ស្អាតយ៉ាងណានោះ សូមទស្ស​នា​វីដេអូខាងក្រោមនេះ៖

ផ្លូវឡើងចុះភ្នំ បត់បែន ដ៏ស្រស់ស្អាតនៅកម្ពុជាចង់ដឹងថា #ផ្លូវជាតិលេខ៥៥ តភ្ជាប់តំបន់ណា និងស្រស់ស្អាតយ៉ាងណា ឬទេ? សូមទស្សនាវីដេអូខ្លីនេះ!- ប្រវែង៖ ១៨១,៧៨០គម – ទទឹងផ្លូវ ៩ម ចែកជា ២គន្លងផ្លូវ- លាតសន្ធឹង៖ #ផ្លូវជាតិលេខ០៥ #ទីរួមខេត្តពោធិ៍សាត់-វាលវែង-ថ្មដា-ច្រក៥៦ (ព្រំប្រទល់កម្ពុជា-ថៃ)ផ្លូវកោងបត់បែនមួយនេះ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែ ដ៏ស្រស់ស្អាតគួរអោយគយគន់ មានអត្ថប្រយោជន៍ជាផ្លូវទេសចរណ៍ ធម្មជាតិ សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារ ក្នុង និងក្រៅប្រទេស។ សមិទ្ធផលទាំងនេះស្តែងចេញអោយឃើញពី កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងលើគ្រប់វិស័យ ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ * ដោយផ្លូវនេះមានកន្លែងខ្លះ មិនទាន់បានដាក់ផ្លាកសញ្ញា លាបគំនូសផ្លូវ និងដាក់បង្គោលសុវត្ថិភាព ចប់សព្វគ្រប់នៅឡើយ សូមបងប្អូនមានការប្រុងប្រយ័ត្ន ពេលបើកបរ។ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពទៅគ្រប់ទីកន្លែង!

Posted by ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT on Saturday, 21 July 2018