ឧស្សាហកម្ម
ទិន្នផលអំបិលប្រចាំឆ្នាំមិនបានថយចុះនោះទេ
ថ្វីត្បិតការផលិតអំបិលតាមសហគមន៍នីមួយៗ ធ្វើមិនបានគ្រប់ផ្ទៃដីនៃផែនការ ប៉ុន្តែទិន្នផលដែលទទួលបានប្រចាំឆ្នាំមិនបានថយចុះនោះទេ ហើយអំបិលដែលផលិតបាន ក៏អាចផ្គត់ផ្គង់ដល់ពលរដ្ឋនៅទូទាំងប្រទេសបានគ្រប់គ្រាន់ផងដែរ។ នេះជាការលើកឡើង របស់ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកំពត។
ផ្ទៃដីសម្រាប់ផលិតអំបិលមានសរុប ៣,៧២១.០២ហិកតា មានក្រុមផលិត១៧៩ក្រុម ប៉ុន្តែក្នុងឆ្នាំ២០២០ យើងផលិតបានត្រឹម ២,៨៥៧.២៣ ហិកតា និងមានក្រុមផលិតតែ១៣៩ក្រុម ដោយទទួលបានទិន្នផលសរុប ៨៣,៩៦៩.០៦៣ តោន ដោយបានលក់ចែកចាយជាបន្តបន្ទាប់ ហើយក៏បានស្តុកទុកអំបិលនៅក្នុងឃ្លាំងចំនួន...
ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្ម មានការកើនឡើង បើទោះបីជាកម្ពុជាកំពុងជួបវិបត្តិនៃជំងឺឆ្លងកូវីដ-១៩ក្តី
ភ្នំពេញ៖ ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារនិងលក្ខណៈឧស្សាហកម្មមានការកើនឡើង នៅក្នុងស្ថានភាពដែលកម្ពុជា កំពុងជួបវិបត្តិនៃជំងឺកូវីដ-១៩ក្តី ដើម្បីរួមចំណែកបង្កើតការងារ បង្កើនប្រភពចំណូលក្នុងគ្រួសារ និងធានាសុវត្ថិភាពស្បៀង ។
តាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ផលិតកម្មចិញ្ចឹមសត្វទាំងលក្ខណៈគ្រួសារ និងលក្ខណៈឧស្សាហកម្ម (គោ-ក្របី ជ្រូក និងបក្សី) មានសន្ទុះនៃការរីក ចម្រើនគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមថ្ងៃ២ ខែធ្នូ ឆ្នាំ២០២០ មានការកើនឡើងសរុប ១៧,៦០%...
មានរោងចក្រចំនួន ៣ថ្មី បង្កើតឡើង ស្រូបកម្លាំងពលកម្មជាង ២ពាន់នាក់
១- “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០២កន្លែង។
២- “SHANDA (CAMBODIA) TEXTILE CO., LTD ”...
រដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលពន្ធនាំចេញឧស្សាហកម្មកៅស៊ូ
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយពន្ធលើឧស្សាហកម្មកៅស៊ូ ដោយសារការធ្លាក់ចុះតម្លៃលើពិភពលោកដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការរីករាលដាលវីរុសកូវីដ ១៩ ក្នុងវិស័យឧស្សាហកម្ម។
អនុក្រឹតដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៨ ខែមីនា បានបញ្ជាក់ថា ប្រសិនបើតម្លៃនាំចេញកៅស៊ូនៅក្រោម ១៤០០ដុល្លារ ក្នុង ១តោន នឹងមិនតម្រូវឲ្យបង់ពន្ធនោះទេ ប៉ុន្តែបើតម្លៃនាំចេញចាប់ពី ១៤០០ដុល្លារ ទៅដល់ ៣៥០០ដុល្លារ ក្នុង ១តោន នឹងត្រូវបង់ពន្ធពី ២៥ដុល្លារ...