សប្បកម្ម
នាទីកសិកម្ម៖ ដំណាំស្រូវប្រាំង និងស្រូវប្រដេញទឹក
នាទីកសិកម្ម៖ ដំណាំស្រូវប្រាំង និងស្រូវប្រដេញទឹក
អត្ថាធិប្បាយដោយ៖ អ្នកស្រី រស់ កណ្តាវី
សហការផលិតដោយ៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា និង ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ
https://youtu.be/m71vADnyTQs
សិប្បកម្មធុងសំរាមបរិស្ថានកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង
ភ្នំពេញៈ ការចាប់ផ្តើមដំបូងកាលជិត ១០ ឆ្នាំមុនទទួលបរាជ័យលើអាជីវកម្ម ដោយសារតែគ្មានអ្នកគាំទ្រ និងបង្អាប់តម្លៃ ខណៈការចាប់ផ្តើមឡើងវិញត្រឹមតែពេលជាង ១ ឆ្នាំចុងក្រោយនេះធ្វើឲ្យសិប្បកម្មធុងបរិស្ថានដែលផលិតធុងសំរាមពីសម្បកកង់ឡាន សឹងតែគ្មានធុងសំរាមលក់ឲ្យអតិថិជន។
អ្នកស្រី សឿង សុថារី ម្ចាស់សិប្បកម្មធុងបរិស្ថានវ័យ ៣០ ឆ្នាំដែលមានស្រុកកំណើតនៅស្រុកព្រៃឈរ ខេត្តកំពង់ចាម និងបច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញ និងកំពុងតែធ្វើការជាបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យមួយបង្ហើបឲ្យដឹងថា៖ «ដោយសារកើតចេញពីទឹកចិត្តស្រឡាញ់បរិស្ថាន និងចង់ចូលរួមលើកិច្ចការផ្នែកនេះ ក៏នៅតែនឹកឃើញយកអាជីវកម្មខ្នាតតូចគឺសិប្បកម្មធុងសំរាមបរិស្ថាននេះ ឡើងវិញជាង ១ ឆ្នាំចុងក្រោយតែប៉ុណ្ណោះ ខណៈខ្ញុំក៏ធ្លាប់បានបង្កើតដំបូងកាលជិត...
នំបញ្ចុកខ្មែរល្បីដល់ទីស្នាក់ការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
(ហ្សឺណែវ, ស្វីស)៖ នៅឯទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាយប់ថ្ងៃ០៣ ខែកក្កដា ឆ្នាំ២០១៩ កម្ពុជាត្រូវបានផ្តល់កិត្តិយសធ្វើជាម្ចាស់កម្មវិធីសង្គម និងវប្បធម៌។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថាគន្លឹះមួយផងដែរ ពាក់ព័ន្ធនឹងបញ្ហាសង្គម ក៏ដូចជាវប្បធម៌។
ព្រឹត្តិការណ៍សង្គម និងវប្បធម៌ត្រូវបានប្រព្រឹត្តឡើងយ៉ាងអធិកអធមដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃអង្គការ WTO ក៏ដូចជាមកពីបណ្តារដ្ឋជាសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត។
ក្នុងនាមជាម្ចាស់រៀបចំកម្មព្រឹត្តិការណ៍នេះ កម្ពុជាត្រូវបានអនុញ្ញាតឱ្យរៀបចំម្ហូបអាហារ នំចំណីផ្សេងៗសម្រាប់ទទួលភ្ញៀវដែលចូលរួម។...
ឧបករណ៍ប្រើប្រាស់ពីសម័យដើម កំពុងក្លាយជាគ្រឿងតាំងលម្អដ៏ទាក់ទាញ នាពេលបច្ចុប្បន្ននេះ
ខេត្តកណ្តាល៖ ឧបករណ៍ប្រើប្រាស់ តាំងពីសម័យដើម ផ្នែកកសិកម្ម និង សម្ភារប្រើប្រាស់មួយចំនួន ដូចជា រទេះគោ ក្របី នង្គ័ល ចង្កៀងម៉ាំងសុង ជាដើម ត្រូវបានគេបោះបង់ចោល ស្ទើរតែគ្មាន ព្រោះតែការវិវឌ្ឍន៍ជឿនលឿន នៃប្រទេសជាតិ។
យ៉ាងណាក៏ដោយ ឧបករណ៍សម័យមុនដូចជា ទ្រូ លប ផ្តិលស្ពាន់ ថាសស្ពាន់ ចង្កៀងម៉ាំងសុង ស្នប់បាញ់ថ្នាំធ្វើពីស្ពាន់ ស្នាចបាចទឹក...