កសិឧស្សាហកម្ម
ទំនិញសក្ដានុពលរបស់កម្ពុជាប្រមាណ៥០-៦៥មុខនឹងត្រូវនាំចេញទៅកាន់ប្រទេសចិន
ភ្នំពេញ៖ កម្ពុជាបានកំណត់ទំនិញសក្ដានុពលប្រមាណ៥០-៦៥មុខ សម្រាប់ជំរុញការនាំចេញ ទៅកាន់ប្រទេសចិន ក្នុងពេលដែលកិច្ចព្រមពៀងពាណិជ្ជកម្មសេរី (FTA) ចូលជាធរមាន។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា «មុខទំនិញសក្ដានុពលរបស់កម្ពុជាប្រមាណ៥០-៦៥មុខ ត្រូវបានសិក្សារួចរាល់លើ របាំងបច្ចេកទេស, របាំងពន្ធគយ និងភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា»។
លោកបានបន្ថែមថា ការសិក្សាលើទំនិញទាំង៦៥មុខនេះ ផ្អែកលើឯកសារគោលដែលបានដក ស្រង់ចេញពីឯកសារគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
កម្ពុជានឹងក្លាយជាទីតាំងផលិត កែច្នៃ និងផ្គត់ផ្គង់ដំឡូងមីសម្រាប់ទីផ្សារពិភពលោក
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ប្រកាសសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិត កែច្នៃ និងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។
ពិធីសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៤ខែមករា ឆ្នាំ ២០២១ ដោយមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ពីតំណាងក្រសួងស្ថាប័នក្នុងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះនៅក្នុងប្រទេសកម្ពុជា។ គោលនយោបាយជាតិស្តីពីដំឡូងមី២០២០-២០២៥ ត្រូវបានណែនាំឱ្យបង្កើតឡើងនៅក្នុងឯកសារគម្រោងកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញពីកម្ពុជាដំណាក់កាលទីពីរ...
WWF-កម្ពុជា និងអគ្គនាយកដ្ឋានកៅស៊ូ បានចុះអនុស្សារណៈយោគយល់លើកិច្ចសហប្រតិបត្តិការដំបូង
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ អង្គការ WWF-កម្ពុជា និងអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈយោគយល់ លើកិច្ចសហប្រតិបត្តិការដំបូងក្នុងការកសាងភាពជាដៃគូពហុភាគី ដើម្បីលើកកម្ពស់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាព និងតម្លាភាពក្នុងប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការដែលមានរយៈពេលបីឆ្នាំនេះ ទទួលបានការគាំទ្រថវិកាពីក្រសួងកិច្ចសហប្រត្តិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (BMZ) របស់ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ Welthungerhilfe ហើយទទួលបានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា វិស័យជន អង្គការសង្គមស៊ីវិល និងសហគមន៍កៅស៊ូគ្រួសារ ក្នុងខេត្តមណ្ឌលគិរី...
កសិករកៅស៊ូគ្រួសារក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទទួលការបណ្តុះបណ្តាលបច្ចេកទេស
មណ្ឌលគិរី៖ កសិករកៅស៊ូគ្រួសារក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីបានទទួលការបណ្តុះបណ្តាលបច្ចេកទេស និងការអនុវត្តផ្ទាល់ក្នុងការអនុវត្តការផលិតកៅស៊ូប្រកបដោយនិរន្តរភាព ដែលជាផ្នែកនៃគម្រោងដៃគូពហុភាគី សម្រាប់ខ្សែចង្វាក់ផ្គត់ផ្គង់កៅស៊ូធម្មជាតិប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា។
ដោយមានការគាំទ្រជំនួយថវិកាដោយ BMZ កិច្ចសហប្រតិបត្តិការរយៈពេលបីឆ្នាំរវាង អង្គការ WWF-កម្ពុជា អគ្គនាយកដ្ឋានកៅស៊ូ នឹងជម្រុញឱ្យកសិករកៅស៊ូគ្រួសារប្រមាណជា ៣០០ គ្រួសារ អាចបង្កើនប្រសិទ្ធភាពផលិតកម្មកៅស៊ូធម្មជាតិប្រកបដោយចីរភាព ហើយអាចលើកកម្ពស់ជីវភាពរបស់ពួកគាត់ និងជម្រុញពួកគាត់ឱ្យចូលរួមបន្ថែមក្នុងកិច្ចការធនធានធម្មជាតិក្នុងសហគមន៍។
អង្គការ WWF-កម្ពុជា និងអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សារណៈយោគយល់...