កសិកម្ម

កសិករចិញ្ចឹមមាន់ស្រែខេត្តបន្ទាយមានជ័យ បន្តប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ ខណៈតម្រូវការទីផ្សារកាន់តែច្រើន

បន្ទាយមានជ័យ៖ បណ្ដុំកសិករចិញ្ចឹមមាន់ស្រែក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តប្រកាន់ខ្ជាប់ពូជមាន់ស្រែសុទ្ធ ដោយសារមានតម្រូវការទីផ្សារល្អ ទោះបីជាក្នុងវិបត្តិជំងឺកូវីដ-១៩ក៏ ដោយ ។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កសិករមានការចាប់អារម្មណ៍ច្រើន លើការចិញ្ចឹមមាន់ស្រែ ព្រោះជាប្រភពចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ បានមួយចំណែកក្នុងវិបត្តិ នៃជំងឺកូវីដ-១៩នេះ ដែលបច្ចុប្បន្ននៅទូទាំងខេត្ត មាន៥បណ្តុំកសិករចិញ្ចឹមមាន់ស្រែស្មើនឹង ៥០ កសិដ្ឋាន។ លោកបន្តថា មន្រ្តីជំនាញតែងតែចុះពិនិត្យមើលចំណុចខ្វះខាត និងបានណែនាំបន្ថែម...

ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យឆ្នាំនេះទទួលបានទិន្នផលល្អនិងតម្លៃទីផ្សារខ្ពស់ជាងឆ្នាំមុន

បន្ទាយមានជ័យ៖ ដំឡូងមីស្រស់ខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំនេះកំពុងទទួលបានទិន្នផលល្អ ហើយតម្លៃទីផ្សារខ្ពស់ជាងឆ្នាំទៅ ដោយមានតម្លៃរហូតជាង៣០០រៀលក្នុងមួយគីឡូក្រាម។ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សម្រាប់ឆ្នាំនេះ ប្រជាកសិករ អាចប្រមូលផលដំឡូងមីរហូតដល់២លាន២សែនតោនក្នុងផ្ទៃដី១០ម៉ឺន ហិកតា ដែលសុទ្ធតែជាប្រភេទពូជដំឡូង រ៉ាក់យ៉ង និង KU72 ។ លោកបានបន្តថា ការបង្កើនការដំាដំណាំដំឡូងមីរបស់កសិករនៅខេត្តបន្ទាយមានជ័យបានច្រើន ដោយសារតែបច្ចុប្បន្នមានទីផ្សារល្អ ហើយមានឈ្មួញចុះមកទិញដល់ផ្ទះតែម្តង។ "ដំឡូងមីរបស់យើងជាទូទៅគឺបានដំាចន្លោះពី ៧ម៉ឺន...

មៀន​ប៉ៃលិន​ជា​ដំណាំ​អាទិភាព​ទី៣របស់​កម្ពុជា​សម្រាប់​ការនាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​​ចិន បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​ស្រស់

ភ្នំពេញ៖ មៀនប៉ៃលិន(តាងែន) ត្រូវ​រំពឹងថា​នឹង​ក្លាយជា​ផលិតផល​ផ្លែឈើ​ទី៣របស់​កម្ពុជា​ដែល​ត្រូវ​នាំចេញ​ជា​ផ្លូវការ​ទៅ​ទីផ្សារ​ប្រទេស​ចិន បន្ទាប់ពី​ផ្លែ​ចេក និង​ស្វាយ​ស្រស់។ នេះ​បើ​យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ កាលពី​ថ្ងៃទី ៧ ខែឧសភា កម្ពុជា​ទើប​ចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ស្រស់​លើកដំបូង​ប្រមាណ ១០០ តោន​ទៅ​ប្រទេស​ចិន ខណៈ​កាលពី​ឆ្នាំ ២០១៩ ភាគី​ចិន​ក៏បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំចេញ​ចេក ទៅ​ទីផ្សារ​របស់ខ្លួន​ផងដែរ។ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១១ ខែឧសភា​ថា...

ព្រឹត្តិការណ៍២០កុម្ភៈបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារនៃការលក់ឪឡឹកនៅស្រុកបន្ទាយស្រី

សៀមរាប៖ លោក តុង ហេង ជាកសិករដាំឪឡឹកម្នាក់ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២១នេះថា ជាទូទៅការប្រកបមុខរបរដាំឪឡឹក តែងតែនិយមដាំចាប់ពីខែវិច្ឆិការហូតដល់ខែមេសា ព្រោះនៅចន្លោះពេលប៉ុន្មានខែនេះ មានអាកាសធាតុល្អ និងអំណោយផលដល់ដំណាំឪឡឹក ហើយអំឡុងខែនេះ ផ្លែឪឡឹកនៅលើទីផ្សារ ក៏មានតម្លៃខ្ពស់ផងដែរ។ លោកថា កាលពីមុនការឆ្លងមេរោគកូវីដ១៩ចូលសហគមន៍ ដែលរាជ រដ្ឋាភិបាលដាក់ឈ្មោះថា ព្រឹត្តិការណ៍២០កុម្ភៈនោះ ទីផ្សារលក់ឪឡឹកនៅស្រុកបន្ទាយស្រីនេះ...

អត្ថបទពេញនិយម

វីដេអូល្បីៗ