សប្បកម្ម
ពលរដ្ឋសហគមន៍ខេត្ដមណ្ឌលគិរីធ្វើសិប្បកម្មកែច្នៃពីឫស្សីដើម្បីលើកកម្ពស់ជីវភាព
ស្ទឹងត្រែងៈ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) កាលពីសប្ដាហ៍មុនបានរៀបចំវគ្គបណ្ដុះបណ្ដាលស្តីពីជំនាញសិប្បកម្មផលិតសម្ភារប្រើប្រាស់ដោយដៃធ្វើពីឫស្សីក្នុងស្រុកដល់ពលរដ្ឋជាជនបង្គោលនៅក្នុងសហគមន៍ចំនួន ៩ នាក់ស្ថិតនៅភូមិពូចារ និងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីកសាងសមត្ថភាពប្រជាសហគមន៍ក្នុងការបង្កបង្កើនចំណូលដោយខ្លួនឯងបន្ថែម។
លោក កែន សិរីរដ្ឋា WCS បានថ្លែងកាលពីថ្ងៃអង្គារទី២៤ ខែមីនានេះថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៥ ថ្ងៃទទួលបានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID ក្រោមគម្រោងអភិរក្សដែនជម្រកសត្វព្រៃកែវសីមារយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២១។
លោកថ្លែងថា៖...
កសិកម្ម
ដំណាំបន្លែសុវត្ថិភាពជួយជំរុញជីវភាពរស់នៅរបស់អ្នកភូមិបុសត្របែកឲ្យប្រសើរ
កំពត៖ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីមន្ត្រីជំនាញបន្ថែម អ្នកភូមិបុសត្របែក ក្នុងឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ប្រកបរបរដាំដុះបន្លែ កាន់តែមានភាពល្អប្រសើរ ទាំងគុណភាព និងបរិមាណ និងមានទីផ្សារធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរ កូនចៅមានឱកាសសិក្សា បានខ្ពង់ខ្ពស់ និងមានឱកាសទទួលបានការងារល្អ។
តំណាងប្រជាពលរដ្ឋ៣៣គ្រួសាររស់នៅក្នុងនៅភូមិបុសត្របែក លោក លោក មាស សំអុល អនុប្រ ធានបណ្តុំអាជីវកម្មបន្លែធម្មជាតិឃុំត្រពាំងព្រីង បានឲ្យដឹងថា របរដាំបន្លែរួមផ្សំ គឺជារបរសំខាន់មួយ សម្រាប់ជួយជីវភាពរស់នៅរបស់អ្នកភូមិនេះ។...
ឧស្សាហកម្ម
ក្នុងឆ្នាំ២០២០ មានរោងចក្រកាត់ដេរចំនួន ១២៩ បានបិទលែងដំណើរការប៉ះពាល់ដល់កម្មករជាង៧ម៉ឺននាក់
ភ្នំពេញ៖ ដោយសារវិបត្តិនៃការរីករាលដាល់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកសកលលោកយ៉ាងធ្ងន់ធ្ងរនោះ បានធ្វើឱ្យវិស័យកាត់ដេរនៅកម្ពុជា រងផលប៉ះពាល់យ៉ាងខ្លាំង ដោយនៅឆ្នាំ២០២០ មានរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរចំនួន ១២៩ រោងចក្រ បានបិទទ្វារលែងដំណើរការ ដែលបានប៉ះពាល់ដល់កម្មករនិយោជិតជាង ៧០,០០០ នាក់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងប្រាប់សារព័ត៌មានថា គិតរហូតមកដល់ដើមឆ្នាំ២០២១ នេះ ស្ថានភាពទូទៅនៃវិស័យការងារ គឺបានត្រលប់មករកភាពប្រសើរឡើងវិញបន្តិចម្ដងៗ ពោលគឺល្អជាងដើមឆ្នាំ២០២០...