ប្រាសាទឯកភ្នំក្រៅពីជារម្មណីយដ្ឋានដ៏ទាក់ទាញ អ្នកផងជឿថាមានបារមីដ៏ឧត្តុង្គឧត្តម

0
3291

បាត់ដំបង៖ ខេត្តបាត់ដំបង ដែល ធ្លាប់ជា មជ្ឈមណ្ឌល វប្បធម៌ ដ៏ រុងរឿង មួយ ក្នុងសម័យ បុរាណ បាន បន្សល់ទុក នូវ កេរ្តិ៍ដំណែល វប្បធម៌ ដ៏ ច្រើន ក្នុងនោះ មាន ប្រាសាទ ឯកភ្នំ គួរ ជាទី មោទករបស់ យើង ផងដែរ។

ប្រាសាទឯកភ្នំក្រៅពីជារម្មណីយដ្ឋានដ៏ទាក់ទាញ អ្នកផងជឿថាមានបារមីដ៏ឧត្តុង្គឧត្តម។​ រូបភាព៖ Sovithya Hang

ប្រាសាទឯកភ្នំ មានឈ្មោះ មួយទៀត គឺ ប្រាសាទ វត្ត ឯក ។ ប្រាសាទ នេះ មាន ចម្ងាយ ប្រមាណ ជា ១០ គ . ម . ខាងជើង នៃ ទី រួម ខេត្ត នៅក្នុង ភូមិ គម ឃុំ ពាម ឯក ខេត្តបាត់ដំបង ។

បន្ទាប់ពី ប្រាសាទ បាណន់ ប្រាសាទនេះ ត្រូវគេ លើកតម្កើង ថា ជា ប្រាសាទភ្នំ ដែល ប្រកបដោយ បុណ្យ បារមី ដ៏ ឧត្តុង្គឧត្តម ។

បច្ចុប្បន្ននេះ ប្រាសាទឯកភ្នំ កំពុង ទាក់ទាញ អ្នកទេសចរ ជាតិ និង អន្តរជាតិ ឲ្យ មក ទស្សនា ឬ មក កំសាន្ត លំហែកាយ ។

ប្រាសាទឯកភ្នំ មាន កសិណ ទឹក ហ៊ុំព័ទ្ធ ជុំវិញ បែរមុខ ទៅ ទិសខាងកើត ហើយ ស្ថិតនៅលើ គ្រឹះ មួយ ដ៏ រឹងមាំ ធ្វើ អំពី ថ្មភក់ និង ថ្មបាយក្រៀម ដោយមាន ទីធ្លា មួយ មាន ប្រវែង ប្រមាណ ជា ៣០ ម៉ែត្រ ។

ផ្ទាំងសិលា ចារឹក ក្នុង ប្រាសាទ នេះ បាន ឲ្យ ដឹងថា ប្រាសាទ នេះ ត្រូវបាន ស្ថាបនា ឡើង ដោយ ព្រះបាទ សុរិយា វរ្ម័នទី ១ ដែល សោយរាជ្យ សម្បត្តិ នៅ ស . តទី ១១ នៃ គ . ស សំរាប់ ឧទ្ទិស ចំពោះ លទ្ធិ ព្រហ្មញ្ញសាសនា ។

ប្រាសាទឯកភ្នំក្រៅពីជារម្មណីយដ្ឋានដ៏ទាក់ទាញ អ្នកផងជឿថាមានបារមីដ៏ឧត្តុង្គឧត្តម។​ រូបភាព៖ Sovithya Hang

តួ ប៉ម ប្រាសាទឯកភ្នំ មាន រាង ៤ ជ្រុង ស្មើ ធ្វើ អំពី ថ្មភក់ និង ថ្មបាយក្រៀម ស្ថិតនៅលើ ខឿន មួយ មាន កំពស់ ប្រមាណ ជា ៤ ម៉ែត្រ ។ ទំនង ដោយសារ លក្ខណៈ បែបនេះហើយ បានជា គេ ឲ្យ ឈ្មោះថា ប្រាសាទឯកភ្នំ ។