ប្រាសាទភ្នំដារៀង​តូច​តែ​បង្កប់​រម្មណីយដ្ឋាន​ធម្មជាតិ​ដ៏ស្រស់​ត្រកាល​

0
3554

តាកែវ៖ ប្រាសាទភ្នំដា ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​ស្ថិត​នៅ​ភូមិ​ព្រែក​តា​ផ ឃុំ​គោក​ធ្លក ស្រុក​អង្គ​បុរី ខេត្តតាកែវ។

ប្រាសាទភ្នំដារៀងតូចតែបង្កប់រម្មណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល។ រូបភាព៖ Sovithya Hang

ភ្នំដា មាន​ចម្ងាយ​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​តាកែវ​។ ប្រសិនបើ​បន្តដំណើរ​ទៅ​មុខ​បន្តិច​នឹង​បាន​ទៅ​ដល់​ព្រំដែន​ប្រទេស​កម្ពុជា វៀតណាម​ហើយ​។​

ភ្ញៀវ​ទេសចរ​ដែល​ចង់ទៅ​ទស្សនា​ប្រាសាទភ្នំដា​ អាច​ចេញដំណើរ​ពី​កំពង់ដ​ខាងកើត​ផ្សារណាត់​តាកែវ​។

បើ​លោកអ្នក​ ជិះ​អូ​ប័​រទាំង​ទៅ និង​មក ចម្ងាយ​២៤​គីឡូម៉ែត្រ ត្រូវ​ចំណាយ ៣៥​ដុល្លារ។

បើ​ចង់​ចំណាយ​ថិវិកា​រឹតតែតិចនោះ ​​លោក​អ្នក​គ្រាន់តែ​ធ្វើខ្លួន​ជា​អ្នកដំណើរ​ធម្មតា​ចំណាយ​ប្រាក់ ១២ ០០០៛ ជិះទូក​បណ្តើរ​គយគន់​ទេសភាព​វាលស្រែ​ប្រាំង​ដ៏​ខៀវស្រងាត់​នា​រដូវប្រាំង។

ភ្លេចខ្លួន​បន្តិច​ភ្ញៀវ​នឹង​បាន​មក​ដល់ទី​រមណីយដ្ឋាន​ដ៏​ស្រស់​ត្រ​កាលដែល​បង្កប់ខ្លួន​នៅ​លើ​កូនភ្នំ​តូច​មួយ​នេះ​៕

ប្រាសាទភ្នំដារៀងតូចតែបង្កប់រម្មណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល។ រូបភាព៖ Sovithya Hang