កំពង់ចាម៖ ប្រាសាទបុរាណ មួយកន្លែង ដែលមាន ឈ្មោះថា ” គុក យាយ ហម ” ស្ថិតនៅ ក្នុងភូមិ ច្រេស ឃុំ ព្រៃឈរ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម នោះ គឺ កំពុងតែ ទាក់ទាញ ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ឲ្យ ទៅ ទស្សនា កម្សាន្ត បន្ទាប់ពី មាន ផ្លូវ អាចធ្វើ ដំណើរ ទៅដល់ ទីនោះ ។

ប្រាសាទ គុកយាយហម

អ្នកស្រី ងី មី អាយុ ៥០ ឆ្នាំ ជា អ្នកលក់ ភេសជ្ជ : នៅ ជិត ទីតាំង ប្រាសាទបុរាណ បាន និយាយ ឲ្យ ដឹងថា ក្រោយ ប្រជាពលរដ្ឋ នៅ ជុំវិញ ប្រាសាទ យាយ ហម បាន ឯកភាព តាម គំនិត លោក យឹម ឆ យ អាយុ ៥៥ ឆ្នាំ ដែលថា លោកយាយ ម្ចាស់ ប្រាសាទ បានមក ពន្យល់ ស ប្តិ ឲ្យ សង់ និង ជួសជុល ផ្លូវ ចូល កាលពី ថ្ងៃបុណ្យ ភ្ជុំបិណ្ឌ នោះមក គឺ តែងមាន ភ្ញៀវ ទៅកាន់ ទីនោះ ។ ជាក់ស្តែង បើ ថ្ងៃបុណ្យ ធំ គឺមាន មនុស្ស ពី ២០០ ទៅ ៥០០ នាក់ ក្នុង មួយថ្ងៃ ។ រីឯ ចំពោះ ថ្ងៃ ធម្មតា អាច មនុស្ស មិនតិចជាង ២០ នាក់ មាន ទាំង ជនបរទេស ផង បានមក ទស្សនា ។

អ្នកស្រី បាន បន្តថា ” គុក យាយ ហម ” នាពេល បច្ចុប្បន្ននេះ ក្រៅពី សង់ ផ្លូវលំ ដែល អាច ឲ្យ រថយន្ត និង ម៉ូតូ ចេញចូល បាន នោះ គឺ បាន សង់ ជា អណ្តូងទឹក និង បង្គន់ អនាម័យ ដែល ថវិកា ចំណាយ ក្នុងការ សាងសង់ ទាំងអស់នោះ បានមក ពីស ប្បុរ សជន តាម ការអំពាវនាវ របស់លោក យឹម ឆ យ បាន ជាង ២៦ លាន រៀល ។ ដោយឡែក ការលក់ដូរ ប្រចាំថ្ងៃ ឲ្យ ភ្ញៀវ ដែល បាន មកលេង កម្សាន្ត នោះ ក្នុង មួយថ្ងៃ គឺ បាន ពី ៤ ទៅ ៥ ម៉ឺន រៀល ។

ប្រជាពលរដ្ឋ ក៏បាន សំណូមពរ អាជ្ញាធរ និង ស្ថ ប័ន ពាក់ព័ន្ធ ទាំងអស់ ត្រូវធ្វើ ការអភិវឌ្ឍ ជុំវិញ តំបន់ ប្រាសាទ យាយ ហម ជាពិសេស ទន្លេ អុំ នៅខាងមុខ ប្រាសាទ ដែល ឃ្លាត គ្នា ប្រហែល ៣ គីឡូម៉ែត្រ មិនទាន់មាន ផ្លូវ អាចធ្វើ ដំណើរ ទៅដល់ ដើម្បី ទាក់ទាញ ភ្ញៀវទេសចរ ទៅ ទស្សនា កម្សាន្ត ឲ្យ មាន ចំនួន កាន់តែច្រើន នោះទេ ។ លោក ជួន សុផាត ប្រធាន មន្ទីរ វប្បធម៌ និង វិចិត្រសិល្ប : ខេត្តកំពង់ចាម បាន ឲ្យ ដឹងថា ប្រាសាទ គុក យាយ ហម តាម ឯកសារ សិលា ច រិ ក បង្ហាញថា បាន កសាង ជា ពីរ ដំណាក់កាល ។

ដំណាក់កាល ទីមួយ ក្នុង សតវត្សរ៍ ទី ប្រាំមួយ ទី ប្រាំពីរ សង់ ពី ដីឥដ្ឋ គឺ បាត់ រូបរាង ហើយ នៅសល់តែ ទីទួល ក្នុង រចនាបទ ប្រាសាទសម្បូរព្រៃគុក ផ្អែក តា មសិ លាច រិ ក ឆ្នាំ ៦១១ នៃ គ្រឹះសករាជ និង ដំណាក់កាល ទី ពីរ សាងសង់ នៅ សតវត្សរ៍ ទី ១២ ក្នុង រចនាបទ ប្រាសាទបាយ័ន គឺ ដំណាលគ្នា នឹង ប្រាសាទអង្គរវត្ត នៅ ខេត្តសៀមរាប ដែរ ។ នេះ បើតាម ការស្រាវជ្រាវ រប ស់ជន ជាតិ បារាំង ម្នាក់ ឈ្មោះ LUNET DE LAJOQUIRE ក្នុង ឆ្នាំ ៩០២ ។

លោក បន្តថា ប្រសាទ នេះ មាន ទីតាំង ស្ថិត លើ ទំហំ ដី តែ ជាង មួយ ហិកតា ប៉ុណ្ណោះ ខណ : ដែល ផ្ទៃដី ដើម ជា របង សល់ ពី សម័យ សង់ ប្រាសាទ ប្រមាណ មួយ គីឡូម៉ែត្រ ក្រឡា ដែល ស្ថិតនៅ ក្នុងស្រុក ព្រៃឈរ ។ ប្រសាទ នេះ បាន ចុះបញ្ជី បេតិកភណ្ឌ ជាតិ ក្នុង ទស្សវត្សរ៍ ឆ្នាំ ១៩៨០ ។ ខេត្តកំពង់ចាម មាន តំបន់ ប្រាសាទបុរាណ ចំនួន ១៦ កន្លែង ដែលមាន នៅ ស្រុក កំពង់សៀម និង ស្រុក ព្រៃឈរ មាន ចំនួន ច្រើនជាងគេ ។

លោក បន្ថែមថា ជុំវិញ បញ្ហា ដែល ប្រជាពលរដ្ឋ ចង់ ឲ្យ សាងសង់ ផ្លូវចេញចូល ទៅកាន់ ទន្លេ អុំ នោះ គឺ អាស្រ័យ លើ ខាង ប្រជាពលរដ្ឋ ដែលមាន ដីស្រែ ប៉ះចំ លើផ្លូវ ឆ្លងកាត់ នោះ ពិភាក្សាគ្នា ជាមួយ ខាង អាជ្ញាធរ ស្រុក ឲ្យ បាន ដាច់ស្រេច ជាមុនសិន ។ ចំណែក ខាង មន្ទី វប្បធម៌ គឺ រង់ចាំតែ សហការ ទេ តែ សុំ ម្យ៉ាង គឺ កុំ ឲ្យ មាន សំណង់ ផ្សេងៗ នៅ ជុំវិញ តំបន់ ប្រាសាទ នោះ ព្រោះ ជា រឿង ខុសច្បាប់ នោះ ។

លោក ស៊ាន សុគន្ធ ប្រធាន មន្ទីរ ទេសចរណ៍ ខេត្តកំពង់ចាម ធ្លាប់បាន បញ្ជាក់ ឲ្យ ដឹងថា ចំពោះ តំបន់ ប្រសាទ យាយ ហម នៅ ស្រុក ព្រៃឈរ នេះ គឺ បានដាក់ លិខិតស្នើ ទៅ ក្រសួងទេសចរណ៍ ដើម្បី ដាក់បញ្ចូល ទៅក្នុង សៀវភៅ មគ្គុទេសក៍ ទេសចរណ៍ របស់ ខេត្ត រួចហើយ តែ មិនទាន់ បានសម្រេច ជា ផ្លូវការ ៕

ប្រភព : រស្មីកម្ពុជា