ប្រាសាទកំពង់ព្រះ នៅកំពង់ឆ្នាំង​ ដែលមនុស្សភាគច្រើនមិនសូវស្គាល់

0
2494

ប្រាសាទកំពង់ព្រះ ជាប្រាសាទដែលមានអាយុកាល ប្រមាណ១០០០ឆ្នាំ នាចុងសម័យចេនឡា កសាងនៅចន្លោះចុងស.វទី៧ និងដើមស.វទី៨ (សម័យចេនឡា)។ ក្បាច់ផ្ដែររចនាបថកំពង់ព្រះ នៃប្រាសាទនោះពិតជាស្រស់ស្អាត និងមានការរចនាផ្សេងៗគ្នានៃទ្វារបញ្ជោតទាំង៣។​ នៅទីនោះមានប្រាសាទចំនួន៣ ដែលមួយបាត់រូបរាង ប្រាសាទដែលមានរូបរាងបែកបាក់ និងប្រាសាទស្រីដែលមានរូបរាងល្អ។

Image may contain: sky, tree, plant, outdoor and nature

អ្វីដែលចាប់អារម្មណ៍បំផុត គឺប្រាសាទនោះសិ្ថតនៅក្រោមដើមចាន់ ដ៏ចំណាស់មួយ ហើយវាមានសាយភាយក្លិនក្រអូប នារដូវនេះ។

ទីតាំងប្រាសាទនោះស្ថិតនៅក្នុង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ដែលមានចំងាយប្រមាណ៤៤ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង៕

Image may contain: sky, tree, plant, outdoor and natureImage may contain: sky and outdoorNo automatic alt text available.Image may contain: outdoor