ប្រវត្តិប្រាសាទបាគង ដែលភាគច្រើនមិនសូវមានអ្នកដឹង!

0
13702

ប្រាសាទបាគង​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​រលួស​នៃ​ឃុំ​គូ​។ ភាគ​ខាងកើត​គឺជា​ច្រកចេញចូល មាន​ព្រះវិហារ​សម័យ​ទំនើប​មួយ ស្ថិតនៅ​ខាងស្តាំ​ដៃ​នៃ​ច្រកទ្វារ​ចូល​ទិសខាងកើតទៅកាន់​ប្រាសាទបាគង​។

ប្រាសាទបាគង​ត្រូវបាន​កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី​៩ (​ឆ្នាំ​៨៨១) ដោយ​ព្រះបាទ​ឥ​ទ្ទ្រ​វរ្ម័នទី​១ ដែល​ឧទ្ទិស​ទៅដល់​ព្រះ​សិវៈ (​ហិណ្ឌូ​) ដែល​យក​លំនាំ​តាម​រចនាបទ​សិល្បៈ​ព្រះ​គូ​។ ត្រូវបាន​ស្ថាបនា​ឡើង​នៅលើ​ភ្នំ ហ៊ុំព័ទ្ធ​ក្នុង​តំបន់​ដែលមាន​រាង​ចតុកោណកែងដោយ​ជញ្ជាំង​របង​ចំនួន​ពីរ​ជាន់ មាន​មូលដ្ឋាន​បាត​ក្រាម​រាង​ការ៉េ ដែលមាន​ប្រាំ​ជាន់​៖ជាន់​ទី​១ ឬ ផ្នែក​ខាងក្រៅ​- ជា​តំបន់​ដែល​ត្រូវបាន​ហ៊ុំព័ទ្ធ​ជុំវិញ​ដោយ (​មិនមែន​នៅលើ​ផ្ល​ង់​) (៩០០ និង ៧០០ ម៉ែត្រ ឬ ២,៩៥៣ និង ២,២៩៧ ហ្វី​ត ) ស្នាមភ្លោះ​ដែលមាន​ខឿននិង ផ្លូវ​ដើរកាត់​ទឹក​បួន​ជ្រុង ដែល​ត្រូវបាន​ខ័​ណ្ឌ​ចែក​ដោយ​បង្កាន់ដៃ ជាន់​ទី​២- ជា​វាំងចំណារ​តូច​ជាង​មុន មាន​ប៉ម​ច្រកចូល​ធ្វើ​ពី​ថ្មភក់ និង​ថ្មបាយក្រៀម នៅ​ចំ​ផ្នែក​កណ្តាល​ផ្នែក​នីមួយៗ​នៃ​ជញ្ជាំង​។ នៅ​ផ្នែក​ខាងក្នុង​វាំងចំណារ​ទីមួយ​មាន​ប៉ម​ចំនួន​២២​។

បន្ទាប់ពី​បាន​ឆ្លងកាត់​ប៉ម​ច្រកចូល​នៅ​ទិសខាងកើត គេ​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ឆ្លង​ទឹក​ដែល​ត្រូវបាន​តាក់តែង​ដោយ​ពស់​ល្បា​ល​ប្រាំបី​កាត់​តាម​ស្នាមភ្លោះ​។​ សាល​ច្រកចូល​នៅ​ផ្នែក​ម្ខាងៗ​សណ្តូក​ស្របទៅនឹង​ជញ្ជាំង​ទិសខាងកើត​។ សាល​ទាំងនោះ​ប្រហែលជា​ទីកន្លែង​ឈប់សម្រាក​សម្រាប់អ្នកទេសច​រ​។ អគារ​រាង​ការ៉េ​ដែល​កសាង​ពី​ថ្ម​ចំនួន​ពីរ​នៅ​ជ្រុង​ប៉ែក​ឦសាន និង​អា​គ្ន​យ៍ ត្រូវបាន​កត់សម្គាល់​ដោយ​ជួរ​នៃ​រន្ធ​មូលៗ និង​ទី​ចំហ​នៅ​ភាគ​ខាងលិច​។ ចន្លោះ​រន្ធ​នៅក្នុង​បំពង់ផ្សែង​សបញ្ជាក់​ឲ្យ​ឃើញថាអគារ​ទាំងពីរ​នេះ​បម្រើ​ឲ្យ​ឈាបនដ្ឋាន​បូជាសព​។ កាលពីដើម​មាន​ប្រភេទ​ឈាបនដ្ឋាន​បែបនេះ​មួយ នៅ​ជ្រុង​ទិសពាយ័ព្យ និង​និរតី ប៉ុន្តែ​បច្ចុប្បន្ន​អគារ​ទាំងនេះ​ត្រូវបាន​បំផ្លាញ​ទាំងស្រុង​។ នៅ​ជ្រុង​នីមួយៗ​នៃ​ផ្លូវ​ដើរកាត់​ទឹក​ផុតពី​សាល​ច្រកចូល​បន្តិច មាន​អគារ​រាង​ការ៉េ​ចំនួន​ពីរ​ដែលមាន​ទ្វារ​បួន​។ ចំណែកឯ​សិលា​ចារិក​នៃ​ប្រាសាទ​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​តួ​ប្រាសាទ​មួយផ្នែក​ខាងស្តាំ​ដៃ​។​

​ចេញ​ឆ្ងាយ​ពី​ផ្លូវ​ដើរកាត់​ទឹក​មាន​អគារ​ទ្រវែង​ធ្វើ​ពី​ថ្មភក់​ពីរ​ស្ថិតនៅ​សងខាង ដែល​បើកចំហ​ទៅកាន់​ផ្លូវ​ដើរកាត់​ទឹក អគារ​ទាំងនេះ​ប្រហែល​ធ្លាប់ជា​ឃ្លាំង​ផ្ទុក​ឥ​វ៉ាន់ ឬ​ជា​បណ្ណាល័យ​។ នៅ​ប៉ែក​ខាងជើង និង​ខាងត្បូង​នៃ​ឃ្លាំង​ឥ​វ៉ាន់​មាន​ប៉ម​ការពារ​រាង​ការ៉េ​កសាង​ពី​ថ្ម​ចំនួន​មួយ មាន​ប៉ម​ការពារ​ចំនួន​ពីរៗ​បន្ថែមទៀត​នៅ​ចំ​ផ្នែក​កណ្តាល វេទិកា​ដែល​សរុប​មាន​ចំនួន​ប្រាំបី នៅលើ​ប៉ម​ទាំងអស់​ត្រូវបាន​តាក់តែង​ឡើង​ដោយ​ឥដ្ឋ​ដែលមាន​បិទ​ទ្រនាប់​កំបោរ​ស​យ៉ាង​ក្រាស់​។ ប៉ម​ដែលមាន​ទ្វារ​មួយ​បើកចំហ​ទៅ​ទិសខាងកើត និង​ទ្វារបញ្ឆោត​បី មាន​ជណ្តើរ​នៅ​ប៉ែក​នីមួយៗ ដែលមាន​តាក់តែង​ដោយ​តោ​ក្រាប​នៅ​បាត​ក្រោម​។​

ទ្វារ​ទៅកាន់​ទិសខាងកើត​នៃ​វេទិកា​មាន​លក្ខណៈ​យ៉ាង​អស្ចារ្យ​ដែល​ធ្វើរ​ឡើង​ពី​ថ្មភក់​ពីរ​ជាន់ ច្រកទ្វារ​ចូល និង​ទ្វារបញ្ឆោត​ត្រូវបាន​កាត់​ជា​លក្ខណៈ​ថ្មភក់​មួយ​ជាន់ លំអរ​ក្បាច់​នៅលើ​ទ្វារបញ្ឆោត​មាន​លក្ខណៈ​ល្អ​ស្អាត​បំផុត ជាពិសេស​ក្បាច់​ដែល​នៅលើ​ប៉ម​ផ្នែក​ខាងស្តាំ​ជួរ​ខាងមុខ ជា​ទ្វារបញ្ឆោត​ដែលមាន​បង្កាន់ដៃ​យ៉ាង​ល្អ​វិសេស​។ ជ្រុង​នៃ​ប៉ម​ត្រូវបាន​តុបតែង​ដោយ​អ្នក​ថែ​ការពារ​ប្រុស​ស្រី នៅ​ខាងក្នុង​អង្កែ (​លុង​ជញ្ជាំង​)​។​

​ដំរី​ទំហំ​ខ្នាតតូច​តម្រៀប​គ្នា​ជា​ជួរ តាម​ជ្រុង​នៃ​ជា​ន់ទី​បី​បាត​ខាងក្រោម នៅ​ជា​ន់ទី​បួន​ត្រូវបាន​សម្គាល់​ដោយ​ប៉ម​តូចៗ​ដែល​ធ្វើ​ពី​ថ្មភក់​ចំនួន​ដប់​ពីរ​។ ជាន់​ទី​ប្រាំ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្បាច់​សូន​រូប ជាមួយនឹង​ចម្លាក់​មនុស្ស​លើ​ជាយ​ជញ្ជាំង (​ដែល​អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​) ហើយ​ចម្លាក់​ដែល​នៅ​ទិសខាងកើត​មាន​ទ្រង់ទ្រាយ​ល្អ​ជាងគេ​បំផុត​៕