ប្រជាជនសិង្ហបុរី កាន់តែPassport ខ្លួនឯង ដើរបាន១៨៨ប្រទេសដោយមិនបាច់សុំVISA

0
1600

(សិង្ហបុរី)៖ លិខិតឆ្លងដែន (Passport) សិង្ហបុរីត្រូវបានគេចាត់ទុកថាជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលខ្លាំងបំផុតក្នុងលោកលំដាប់លេខ២បន្ទាប់ពីជប៉ុន ដែលអនុញ្ញាតឲ្យប្រជាជនសិង្ហបុរីដែលកាន់តែលិខិតឆ្លងដែនរបស់ខ្លួន អាចដើរបាន១៨៨ប្រទេសទូទាំងពីភពលោក ដោយមិនចាំបាច់ស្នើសុំទិដ្ឋការ (VISA) ពីប្រទេសណាមួយក្នុងចំណោះប្រទេសទាំង១៨៨នេះឡើយ។

លិខិតឆ្លងដែនរបស់សិង្ហបុរី ធ្លាប់ជាប់ជាលិខិតឆ្លងដែនដ៏មានឥទ្ធិពលជាងគេបំផុតលើលោក ដែលអាចចេញទៅប្រទេសចំនួន១៨៩ប្រទេសដោយមិនបាច់មានទិដ្ឋការ ប៉ុន្តែចំនួននេះបានថយចុះមកនៅត្រឹម១៨៨ប្រទេស ធ្វើឲ្យជប៉ុនឡើងកាន់តំណែងនេះវិញ ដោយសារតែប្រទេស Kosovo បិទក្នុងការផ្តល់សិទ្ធិឲ្យប្រជាជនសិង្ហបុរីចេញចូលប្រទេសរបស់ខ្លួនដោយគ្មានទិដ្ឋការតទៅទៀត។

តម្លៃសេវាធ្វើលិខិតឆ្លងដែនជូនប្រជាជនសិង្ហបុរីចំណាយប្រមាណតែ៦០ដុល្លារអាមេរិកប៉ុណ្ណោះ ដោយមានសុពលភាពរយៈពេល៥ឆ្នាំ។

គួរជម្រាបផងដែរថា បច្ចុប្បន្ន ប្រទេសនៅលើពិភពលោក មានចំនួនសរុបប្រមាណជាង២០០ប្រទេស ដែលក្នុងនោះប្រទេសដែលពិភពលោកទទួលស្គាល់មានប្រមាណ១៩៥ប្រទេស ខណៈប្រទេសនៅអាស៊ីមានចំនួន៤៨ប្រទេស៕