បច្ចេកទេស​ចិញ្ចឹមសត្វ​ក្រួច និង​ការ​ផ្សំ​ចំណី​ដែលមានប្រសិទ្ធភាពខ្ពស់

0
2743

១. ​ការរៀបចំ​ចំណី​ក្រួច​
– អាច​ប្រើប្រាស់​ចំណី​សម្រាប់​កូន​មាន់ ឬ​ចំណី​មាន់​ធំ​ធម្មតា​ដើម្បី​ផ្ដល់ឱ្យ​ក្រួច​ដោយ​ប្រើ​គ្រឿង​ដាក់ ចំណី កូន​មាន់​សម្រាប់​ដាក់​ចំណី​ឱ្យ​វា​ស៊ី​
– ចំពោះ​គ្រឿង​សម្រាប់​ដាក់​ទឹក អាច​ប្រើ​ប្រដាប់​ដាក់​ទឹក​ឱ្យ​កូន​មាន់ តែ​ត្រូវ​លាង​សំអាត​រាល់ថ្ងៃ និង​ដាក់​បន្ថែម​ទឹក​ថ្មី​ឱ្យបាន​គ្រប់គ្រាន់​ជាប់​ជាប្រចាំ​។ ត្រូវ​ចងចាំ​ថា​សម្រាប់​ទឹក​ផឹក​របស់​វា​ត្រូវ​ប្រើ ទឹកស្អាត​ជានិច្ច បើ​ប្រើ​ទឹក​អណ្ដូង​សូម​ដង​មក​រក្សាទុក​ក្នុង​អ្វីមួយ ហើយ​ដាក់​ចំហរ ឱ្យបាន​មួយថ្ងៃ មុន​យក​ឱ្យ​ក្រួច​ផឹក​។​

– លាយ​កន្ទក់​ម៉ត់​លេខ​មួយ​15% ឬ​ប្រើ​ពោតក្រហម 10% មក​លាយ​បន្ថែម​ជាមួយ​ចំណី​មាន់​ទិញ មក​ស្រាប់​។ កន្ទក់​ជួយ​បង្កើន​សាច់​ឱ្យ​វា​ឆាប់​ធាត់ ពោត​ជួយ​បង្កើន​ការលូតលាស់​។​

– ក្នុង​មួយថ្ងៃ​ត្រូវដាក់​ចំណី​ឱ្យ​វា​ស៊ី​ចំនួន​បី​ដង​។ ពេល​នៅ​តូច និង​បន្ថយ​មក​នៅត្រឹម​ពីរដង​ពេល​វា អាយុ​បាន​ចំនួន ២០​ថ្ងៃ​។​

– ក្រួច​មួយ​ក្បាល​អាយុ ៥​សប្ដាហ៍ ស៊ី​ចំណី​អស់​ប្រមាណ​ជា ៥០០​ក្រាម​

– ក្រួច​អាយុ​៦​ខែ ស៊ី​ចំណី​ប្រហែលជា ៣០ ទៅ ៣៥ ក្រាម​ក្នុង​មួយថ្ងៃ​។​
– ដើម្បីឱ្យ​ក្រួច​ពង​បាន​ចំនួន​១២ ពង ត្រូវ​ផ្ដល់​ចំណី​ឱ្យ​វា​ចំនួន ៤០០​ក្រាម​

– ក្រួច​ញី​មាន​អាយុ ៦​សប្ដាហ៍​មាន​ទម្ងន់​ចំនួន ១៧៥ ទៅ ២០០ ក្រាម ឯ​ក្រួច​ឈ្មោល​វិញ​មាន​ទម្ងន់​តែ ១២៥ ទៅ ១៥០​ក្រាម​តែប៉ុណ្ណោះ ។​

២. រូបមន្ដ​ធ្វើ​ចំណី​ក្រួច​ដោយ​ខ្លួនឯង​
​ពេល​ក្រួច​ញាស់​រហូតដល់​២១​ថ្ងៃ ៖
-​ពោតក្រហម ២៧
-​សណ្ដែកសៀង ៨ ជំនួស​ដោយ​ម្សៅដំឡូង​ប​ត្រាវ ថោក​ជាង​
-​កន្ទក់​ធុន​ល្អ ៨
– ពោត​សាឡី ១៥ ជំនួស​ដោយ​ចុងអង្ករ​ទាំងស្រុង​បាន​
– ម្សៅ​ត្រី​ស្ងួត ១០
-​ព្រី​ម៉ិច ២.៥

– ម្សៅ​សំបក​ងាវ​
– លាយ​ចំណី​មាន់កូន ២៧.៥% ។​
​ចាប់ពី​អាយុ​៤​ទៅ​៦​សប្ដាហ៍ ៖
– ពោតក្រហម ៣១
– សណ្ដែកសៀង​
– កន្ទក់​ធុន​ល្អ ៨
– ពោត​សាឡី ១៤ ជំនួស​ដោយ​ចុងអង្ករ​បាន​
– ម្សៅ​ត្រី​ស្ងួត ១០
– ព្រី​ម៉ិច ២.៥
– ម្សៅ​សំបក​ងាវ ៥
– លាយ​ចំណី​មាន់​ធំ ២៧.៥ ៕ ប្រភព: អ៊ាង សុផល្លែត​