នាវា​ទេសចរណ៍ខ្នាតយក្ស​លំដាប់​ពិភពលោក​១គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ព្រះសីហនុ​

0
6445

ព្រះសីហនុ​៖ នាវា​ទេសចរណ៍​ខ្នាត​ធំ​លំដាប់​ពិភពលោក​១គ្រឿង បាន​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍ ប្រមាណ​​៣៦៧៤​នាក់ ​ចូល​ចត​នៅ​កំពង់ផែ​សមុទ្រ អន្តរជាតិ ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី ២៦ ​ខែ មិថុនា​​ ឆ្នាំ​២០១៨ ​ប្រកបដោយ​សុវត្ថិភាព។ ​

​មន្ត្រី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ផ្នែក នាវា បាន​ប្រាប់ថា​នាវា​មួយ​នេះ មាន​បណ្តោយ ៣៣៥​ម៉ែត្រ​,ទទឹង ៣៩,៧០ ម៉ែត្រ បាន​នាំ​អ្នកដំណើរ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍ មកពី​ប្រទេស​ម៉ាឡេស៊ី កំពុង​ចូល​ចត​កំពង់ផែរ​អន្តរជាតិ​ក្រុងព្រះសីហនុ កាលពី​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃទី​២៦​ខែមិថុនា ឆ្នាំ​២០១៨។

នាវា​ទេសចរណ៍ខ្នាតយក្សនេះ បាននាំភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន ៣៦៧៤ នាក់មក​ទស្ស​នា​ប្រទេស​កម្ពុជា រយៈពេល​១ថ្ងៃ មុចនឹង​ចាកចេញ​បន្ត​ទៅកាន់​ប្រទេស​ថៃ​ទៀត នៅវេលា​ម៉ោង​៧​យប់​ថ្ងៃ​​ដដែល​នេះ​៕