“ទំនប់វារីអគ្គិសនីសំបូរ” នឹងផ្តល់ផលប្រយោជន៍ដ៏មហិមាមិនធ្លាប់មានដល់កម្ពុជា

0
7866

ភ្នំពេញ៖ គម្រោងវារីអគ្គិសនី ដ៏ធំជាគេបំផុតរបស់កម្ពុជា ដែលគេស្គាល់ “ទំនប់វារីអគ្គិសនីសំបូរ” និងមានមហាយក្សចិន សម្ព័ន្ធមិត្ត ចាក់ទឹកមិនលិច របស់កម្ពុជា បានជួយជ្រោមជ្រែង ដើម្បីធានាបានកម្ពុជា កាន់តែខ្លាំងថា ប្រភពថាមពលអគ្គិសនី នៅកម្ពុជា មិនត្រឹមតែអាច ផ្គត់ផ្គង់កម្ពុជា បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច លក់ចែកចាយ ទៅឲ្យប្រទេសថៃ និងវៀតណាម ថែមទៀតផង។

តាមរយៈការសិក្សាមួយ ធ្វើឡើងដោយវិទ្យាស្ថាន បេតិកភណ្ឌធម្មជាតិ  (The Institute of Natural Heritage) ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ត្រូវបានផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះ នៅគេហទំព័ររបស់ខ្លួន។ ការសិក្សានេះ បានរកឃើញថា “ទំនប់វារីអគ្គិសនីសំបូរ” នឹងបង្កើតថាមពលអគ្គិសនី ដ៏មហិមាមិនធ្លាប់មាន និងផ្តល់ផលប្រយោជន៍ ដ៏មហាអស្ចារ្យ ដល់ប្រទេសកម្ពុជា ប៉ុន្តែវានឹងបំផ្លាញភោគផលមច្ឆាជាតិ របស់វៀតណាម ហើយប្រទេសវៀតណាម នឹងទទួលរងនឹងការខូចខាត យ៉ាងដំណំ ពីគម្រោងនោះ។ របកគំហើញដដែលបន្តថា “ទំនប់វារីអគ្គិសនីសំបូរ” ដែលកម្ពុជា ចង់ឲ្យក្រុមហ៊ុនចិន ឈ្មោះ China Southern Power Grid Co នឹងមានអាងស្តុកទឹក ទំហំរហូតដល់ទៅ ៦២០គីឡូម៉ែត្រក្រឡា ហើយវា នឹងក្លាយជាទំនប់វារីអគ្គិសនី ដ៏ធំជាងគេបំផុត មិនធ្លាប់មាន នៅតាមដងទន្លេមេគង្គ ដែលកម្លាំងរហូតដល់ទៅ ២.៦០០ (២ពាន់៦រយ) មេហ្គាវ៉ាត់។ តាមរយៈគម្រោងនេះ ប្រទេសកម្ពុជា ត្រូវគេរំពឹងថា នឹងលក់ចេញថាមពល វារីអគ្គិសនីដ៏មហិមានេះ ទៅឲ្យប្រទេសវៀតណាម និងប្រទេសថៃ។ ប្រសិនបើការសាង់សង់នេះ រួចរាល់នោះ វានឹងរាំងខ្ទប់ ចលនាបំលាស់ទីរបស់ត្រី នៅក្នុ្ងងបឹងទន្លេសាប ហើយនឹងប៉ះពាល់ ដល់ការនាំដីល្បប់ ដែលមានសារធាតុចិញ្ចឹម សម្រាប់បំរើវិស័យកសិកម្ម នៅប្រទេសវៀតណាម ទីដែលដីដំណាំទាំងឡាយ ត្រូវបានបំផ្លាញ។

ទោះជាបែបនេះក្តី ក្រុមមន្រ្តីជំនាញរបស់វិទ្យាស្ថាន បេតិកភណ្ឌធម្មជាតិ  តាមរយៈការសិក្សានេះ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់គម្រោងនេះ ដោយជំនួសមកវិញ នូវជម្រើសប្រភពថាមពលផ្សេងៗវិញ ដូចជា ថាមពលពន្លឺព្រះអាទិត្យ (Solar energy) និងការធ្វើឲ្យប្រសើរ នូវទំនប់វារីអគ្គិសនី ដែលមានស្រាប់ជំនួសវិញ។

តែទោះជាយ៉ាងណាក្តី ការព្រួយបារម្ភ គ្រាន់តែជាក្តីកង្វល់ ប្រទេសវៀតណាម តែប៉ុណ្ណោះ។ ប្រទេសកម្ពុជា ត្រូវការអភិវឌ្ឍន៍ និងតម្រូវការ អគ្គិសនីដែលចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះ គ្មានហេតុផលណាមួយ ដែលកម្ពុជា ត្រូវបង្អាក់គម្រោង ដ៏ធំមហិមារបស់ខ្លួនទេ។ ប្រទេសកម្ពុជា កំពុងធ្វើដំណើរយ៉ាងសកម្ម ឆ្ពោះទៅរកការសាងប្រទេស ជា “ប្រទេសស្វីសទី២ នៅអាស៊ី” តាមរយៈនយោបាយពហុប៉ូល (ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ របស់ចិន និងយុទ្ធសាស្រ្តពាណិជ្ជកម្មសេរី របស់ជប៉ុន ព្រមទាំងផ្លូវហាយវ៉េ ពីឥណ្ឌា-មីយ៉ាន់-ឡាវ និងកម្ពុជា)។

ដោយឈរលើមូលដ្ឋាន ដ៏មានសារៈសំខាន់ គេមានជំនឿថា ខ្មែរខ្លាំង ខ្មែរអាចធ្វើបាន ដើម្បីស្ថិរភាព និងការអភិវឌ្ឍ របស់ខ្លួន ឲ្យសាកសម ជាប្រទេសស្វីសទី២ នៅអាស៊ី៕

ខ្មែរខ្លាំង ខ្មែរអាចធ្វើបាន!

ខ្មែរខ្លាំង ខ្មែរធ្វើបាន!

Posted by Dap_News_Website on Wednesday, 23 May 2018