ទូកង វែង ជាងគេ លើ ពិភពលោកដំបូង របស់ខ្មែរ មាន ឈ្មោះ «កម្ពោ ជិក បុត្តា ខេមរា តរី »

0
1841

ភ្នំពេញ : គណៈកម្មការ ផលិត ទូកង ដើម្បី បំបែក ឯ ទគ្គ កម្ម ពិភពលោក បានប្រកាស ឲ្យ ដឹងថា កម្មវិធី ផលិត ទូកង ដែលមាន ប្រវែង វែង ជាងគេ លើ ពិភពលោក បាន ឈានដល់ ទីបញ្ចប់ ដោយ ទូក កំពុងស្ថិត នៅក្នុង ដំណាក់កាល អុំ សាកល្បង តុបតែង និង បាញ់ ពណ៌ មុននឹង ដាក់ជូន ក្រុមការងារ Guinnness World Records ពិនិត្យ និង វាយតម្លៃ នៅ អំឡុង ខែវិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ។ នេះ បើ យោងតាម សេចក្តីប្រកាស ព័ ត៍ មាន របស់ គណៈកម្មការ ផលិត ទូកង ដើម្បី បំបែក ឯ ទគ្គ កម្ម ពិភពលោក ដែល បាន ផ្សព្វផ្សាយ នៅ ថ្ងៃទី ១៨ ខែកញ្ញា នេះ ។

គណៈកម្មការ ផលិត ទូកង ដើម្បី បំបែក ឯ ទគ្គ កម្ម ពិភពលោក បាន បញ្ជាក់ថា ក្រោយពី ពិភាក្សា ក្នុង គណៈកម្មការ និង ក្រុមការងារ ពាក់ព័ន្ធ រួចមក ទូកង ដែលមាន ប្រវែង វែង ជាងគេ លើ ពិភពលោក ត្រូវបាន ប្រសិទ្ធ នាម ថា «កម្ពោ ជិក បុត្តា ខេមរា តរី » ដែល មានន័យថា “»ទូកង របស់ កូន ខ្មែរ រស់នៅក្នុង ដែនដី កម្ពុជា »។

គណៈកម្មការ បានបញ្ជាក់ ទៀតថា កម្មវិធី ផលិត ទូកង នេះ រៀបចំ ក្នុង គោលបំណង ដូចតទៅៈ

១. រម្លឹក ឡើងវិញ នូវ ប្រវត្តិ ដ៏ យូរលង់ នៃ ការផលិត និង ការប្រើប្រាស់ ទូកង របស់ ខ្មែរ តាំង បុរាណ ក៏ដូចជា រម្លឹក ឡើង វិញ នូវ ស្នា ព្រះ ហត្ថ របស់ ព្រះមហាក្សត្រ ខ្មែរ គ្រប់ ជំនាន់ ជាពិសេស ព្រះបាទ ជ័យ វរ្ម័នទី ៧ ដែល បាន ប្រើប្រាស់ ទូកង ជា មធ្យោបាយ មួយ ក្នុងការ ធ្វើសឹក សង្គ្រាម ជាមួយ សត្រូវ ការពារ បូរណភាព ទឹកដី ។

២. ជួយ លើក តម្លើង ក កិត្យានុភាព ជាតិ ដោយ បង្ហាញ ពិភពលោក ទាំងមូល ឲ្យ ដឹង កា នើ តែ ច្បាស់ ថា កម្ពុជា អាច បង្កើត ស្នាដៃ ដ៏ អស្ចារ្យ មួយ ។

៣. ជម្រុញ ស្មារតី ស្នេហា ជាតិ និង សាមគ្គីភាព នៃ យុវជន ជា កូនចៅ ជំនាន់ ក្រោយ ក្នុងការ ថែរក្សា និង អភិរក្ស កេរដំណែល ពី ដូនតា ។

គួរបញ្ជាក់ថា ទូក ង ដែល កម្ពុជា ធ្វើ ដើម្បី បំបែក ឯតទគ្គ កម្ម ពិភពលោក មាន ប្រវែង ៨៥ ម៉ែត្រ និង ទទឹង ១,៥៥ ម៉ែត្រ អាច ផ្ទុក មនុស្ស បាន ១៧៩ នាក់ ។ សហភាព សហព័ន្ធ យុវជន កម្ពុជា ខេត្តព្រៃវែង បានធ្វើ ក្រុង ពាលី កាលពី ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១៨ ដើម្បី ចាប់ផ្ដើម ដំណើរការ ធ្វើ ទូក ង ដែល វែង ជាងគេ នេះ ។

លោក ងិន បា ណា ល់ អនុប្រធាន គណៈកម្មកា រ ផលិត ទូក ង វែង ជាងគេ លើ ពិភពលោក បាន គូសបញ្ជាក់ អំពី លក្ខណៈពិសេស មួយចំនួន អំពី ទូក ង វែង ជាងគេ លើ ពិភពលោក ដែល កំពុងដំណើរការ ផលិត គឺមាន ទូក ធ្វើ ពី ឈ ល គគីរ ក្បាលទូក ឆ្លាក់ ចេញ ជា ក្បាល នាគ ឯ កន្ទុយ ឆ្លាក់ ជា កន្ទុយ ហង្ស និង មាន លក្ខណៈពិសេស ប្លែកៗ មួយចំនួនទៀត ។

លោក បាន បន្តថា លក្ខណៈពិសេស មួយចំនួន អំពី ទូក ង វែង ជាងគេ លើ ពិភពលោក គឺ ទី ១. ទូក នេះ ធ្វើ ប្រវែង ៨៥ ម៉ែត្រ ផ្ទុក ចំណុះ ទូក សរុប ១៧៩ នាក់ ។ ទី ២. ទូក នេះ ធ្វើ អំពី ឈើ គគីរ ដែល ធន នឹង ទឹក ។ ក្នុងនោះ ត្រូវ ប្រើ ឈើ ពី ៦ ដើម ដើម្បី ផលិត ។

ចំណែក ច្រវា ទូក វិញ ធ្វើ អំពី ឈើ ស្រឡៅ ដែលមាន ទម្ងន់ ស្រាល ។ ទី ៣. ក្បាលទូក ឆ្លាក់ ចេញ ជា ក្បាល នាគ ឯ កន្ទុយ ឆ្លាក់ ជា កន្ទុយ ហង្ស ភ្ជាប់ ដោយ ក្បាច់រចនា បុរាណ របស់ ខ្មែរ សុទ្ធសាត ។ ទី ៤. ចំពោះ សមាសភាព ចំណុះ ទូក វិញ យក មកពី ទាហានជើងទឹក ១០០ នាក់ នគរបាល ជើង ទឹក ៨០ នាក់ បូករួម កម្លាំង យុវជន និង ប្រជាពលរដ្ឋ ស្ម័គ្រ ចិត្ត មួយចំនួនទៀត សម្រាប់ ត្រៀម បំ រ៉ុង ផ្លាស់ប្ដូរ ដៃ គ្នា ៕