ទុរេនកំពតធ្លាក់ថ្លៃយ៉ាងគំហុក ស្របពេលទុរេនវៀមណាមនាំចូលរាល់ថ្ងៃ

0
2292

(ភ្នំពេញ)៖ បច្ចុប្បន្នទីផ្សារលក់ទុរេនស្ទើមានគ្រប់ទីកន្លែងនៅទីក្រុងភ្នំពេញហើយ មិនថាហាងធំៗ ឬ តាមតូប តាមរទះនោះទេ ភាគច្រើនសុទ្ធតែលក់ធុរ៉េនកំពត ១០០% ទាំងអស់ ។

បងស្រី លីដា ជាអាជីវកលក់ធុរ៉េន ម្នាក់ដែលមានទីតាំងនៅខាងមុខប្រលានយន្ដហោះ ពោធិ៍ជិនតុង ប្រាប់ថា កាលពីខែមុនគាត់លក់ទុរេនដាច់ណាស់ ដោយមួយគីឡូគាត់អាចលក់បានចន្លោះពី ១៥០០០ រៀលឡើងទៅ នឹងតាមទំហំផ្លែផងដែរ ហើយជាពិសេសគឺយើងទទួលទិញធុរ៉េនមកពីកំពតសុទ្ធតែម្ដង ។

បងស្រីបានបន្ដថា រាល់ថ្ងៃការលក់របស់គាត់មិនមានហាងនោះទេ គឺមានតែម៉ូតូ នឹងរ៉ឺម៉ក់មួយជាការស្រេច ដែលចាប់ផ្ដើមលក់ចន្លោះម៉ោង ១១ ថ្ងៃ ដល់ ម៉ោង ៩ យប់ ដោយមួយថ្ងៃគាត់អាចរកចំណូលបានគួរសមដែរប្រមាណ ៤០០០០ រៀល ទៅ ៦០០០០ រៀលតាមថ្ងៃដែរ ។

ជាមួយគ្នានោះ គាត់ក៏បានត្អូញត្អែដែរថា រាល់ថ្ងៃមានទុរេនច្រើនខេត្តណាស់ដែលនាំចូលមកលក់ដែលមាន ខេត្តកំពង់ចាម កោះកុង កំពត ហើយជាពិសេសឥឡូវធុរ៉េនរបស់វៀតណាមកំពុងសម្រុកចូលទីផ្សារយើងច្រើនណាស់ នឹងលក់ក្នុងតម្លៃថោកទៀតផង ។

គាត់បន្ថែមថា សម្រាប់ទុរេនវៀតណាមបច្ចុប្បន្ននេះមានលក់ច្រើននៅទីផ្សារស្រុកយើង ហើយមានអ្នកលក់មួយចំនួនដែលលក់របស់មិនពិត នឹងចេះតែដាក់ ធុរ៉េនកំពត ១០០% ថែមទៀតនោះ កាន់តែធ្វើឲ្យអ្នកទិញយកទៅទទួលទានមិនឆ្ងាញ់ នឹងនាំឲ្យមានបញ្ហាទៀតផង ដូច្នេះពេលទិញសូមមេត្តាពិនិត្យផងសឹមសម្រេចចិត្តទិញ​កុំឲ្យមានបញ្ហាណាមួយ ព្រោះឥឡូវមិនមែនតែទុរេនទេ សូម្បីតែបន្ថែក៏នាំចូលពីខាងក្រៅច្រើនដែរ ដែលសម្បូរប្រើជាតិគីមីណាស់ ។

គួរបញ្ចាក់ផងដែរថា សម្រាប់មួយរយៈចុងក្រោយនេះធុរ៉េនស្រុកយើងហាក់មានការធ្លាក់តម្លៃយ៉ាងខ្លាំងដែរ ដោយមួយគីឡូសល់ត្រឹមតែ ១០០០០ រៀល ដែលតម្លៃនេះធ្លាក់ចុះខ្លាំងណាស់ ហើយមូលហេតុនេះយើងទាំងអស់គ្នាក៏បានដឹងដែរ មកពីបច្ចុប្បន្នមានអ្នកលក់ទុរេនកាន់តែច្រើន នឹង មានធុរ៉េនវៀតណាមកាន់តែច្រើនទៀតនោះ កាន់តែធ្វើអាជីវកម្មកាន់តែពិបាកលក់។

ដូច្នេះសូមអ្នកដែលជាអ្នកទិញសូមមេត្តាមើលឲ្យបានច្បាស់ នឹង ប្រុងប្រយ័ត្ន ហើយដើម្បីទុកចិត្តនោះ សូមទិញបានរបស់ថ្លៃចុះ ឲ្យតែសុវត្តិភាព ព្រោះមានកន្លែងខ្លះគាត់លក់ថ្លៃ តែរបស់គាត់សុទ្ធ នឹងល្អ ។