«ទឹកធ្លាក់ពពកវិល»នៅលើភ្នំបូកគោទេសចរណ៍មិនដែលរំលង

0
4554

កំពត៖ ទឹក ធ្លាក់ ពពក វិល ស្ថិត នៅ លើ ភ្នំ បូក គោ ក្នុង ទឹក ដី ខេត្ត កំពត មាន ចម្ងាយ ប្រមាណ ៧ គីឡូ ម៉ែត្រ ប៉ុណ្ណោះ ពី សំណង់ អតីត កាស៊ីណូ បូក គោ។

ទឹកធ្លាក់នេះមាន៣ថ្នាក់ ដោយ បច្ចុប្បន្ន នៅ ខែ ប្រាំង មិន សូវ មាន ល្បាក់ ទឹក ហូរ ធ្លាក់ ខ្លាំង នោះ ទេ តែ នៅ រដូវ វស្សា វិញ គឺ មាន ទឹក ហូរ កាត់ ផ្ទាំង សិលា ហើយ បន្ត ធ្លាក់ ទៅ ក្នុង ជ្រោះ ជា ដំណាក់ ៗ បន្តិច បន្តួច គួរ ឲ្យ ចង់ គយ គន់ សម្រាប់ ភ្ញៀវ ទេសចរ។

សម្រាប់ អ្នកទេសចរ ទូទៅ នៅ ពេល បាន ទៅ ដល់ លើ ភ្នំបូកគោ ហើយ នោះ គេ តែង មិន ភ្លេច ទេ នូវ ការ ទៅ មុជ ទឹក កម្សាន្ត និង លម្ហែ អារម្មណ៍ ជាមួយ ទេសភាព ព្រៃ ភ្នំ ដ៏ ស្រស់ ត្រកាល នៅ ទី នេះ ព្រោះ តែ កេរ្តិ៍ ឈ្មោះ ទឹក ធ្លាក់ ៣ ថ្នាក់ លើ ផ្ទាំង សិលា រាប ស្មើ កាល ពី យូរ ណាស់ មក ហើយ នោះ។

ក្រោយ ពី ងូត ទឹក ធ្លាក់ លេង យ៉ាង សប្បាយ រីករាយ រួច ហើយ ភ្ញៀវ ទេសចរ ទាំងឡាយ ក៏ បាន នាំ គ្នា ស្រស់ ស្រូប អាហារ ថ្ងៃ ត្រង់ ដែល វេច ខ្ចប់ យក ទៅ តាម ខ្លួន នៅ ក្រោម ម្លប់ ឈើ យ៉ាង ត្រជាក់ មើល ទៅ ហាក់ បី ដូច ជា រ៉ូមែន ទិក មែន៕

ប្រភព : សប្បាយដើរ