ទឹកធ្លាក់ថ្មដាក្នុងខេត្តពោធិ៍សាត់ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរណ៍!

0
3283

ខេត្តពោធិ៍សាត់ ៖ ទឹកធ្លាក់ថ្មដាជារមណីយដ្ឋានធម្មជាតិមួយកន្លែងដែលកំពុងល្បី ដែលអ្នកខេត្តពោធិ៍សាត់តែងតែទៅលេងនៅទីនោះ។ ពីព្រោះទឹកនៅទីនោះពិតជាត្រជាក់ ហើយ​ថែមទាំមានទេសភាពស្អាតគួរជាទីគយគន់។​ សព្វថ្ងៃនេះទឹកធ្លាក់ថ្មដាកំបូងបង្ហើរខ្លិនដ៏សែនក្រអូប ដល់មនុស្សម្នា ជាច្រើនទៅទស្សនានៅទីនោះ។​ ទឹកធ្លាក់នេះ ស្ថិតក្នុងភូមិ សង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ នៅក្បែរព្រំដែនប្រទេសថៃ។

មណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មដា មានចម្ងាយជាង ៣០០គីឡូម៉ែត បើគិតពីភ្នំពេញទៅទីនោះ។ ហើយបើនិយាយ តាមបណ្តាយផ្លូវធ្វើដំណើរវាពិតជាស្អាតណាស់ បងប្អូននឹងឃើញទេសភាពដ៏ស្រស់ស្អាត ជាហេតុធ្វើអោយអ្នកទេសចរណ៍ ទៅហើយមិនចង់មកវិញឡើយ៕ អត្ថបទ : cambotripnews

សូមទស្សនាវីដេអូខាងក្រោម៖