ទីក្រុងបាងកកប្រទេសថៃ ទទួលបានភ្ញៀវមកដើរកម្សាន្តជាង២០លាននាក់ក្នុងមួយឆ្នាំៗ

0
2285

(ថៃ)៖ ប្រទេសថៃមានរាជធានីដ៏ធំមួយហៅថាបាងកក ដែលពីដើមឡើយធ្លាប់ត្រូវបានគេហៅថាក្រុងថេប ដែលមានប្រជាជនរស់នៅប្រមាណ១០លាននាក់ និងអាចអូសទាញភ្ញៀវទេសចរមកដើរកម្សាន្តប្រមាណជាង២០លាននាក់ក្នុងមួយឆ្នាំៗ។

Image result for bangkok city

ប្រទេសដែលមិនធ្លាប់ឆ្លងកាត់សង្គ្រាមធំអស់រយៈពេលជាង១០០ឆ្នាំមួយនេះ បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទៅតាមសម័យកាល ពិសេសភាពទំនើបកម្ម និងរស់និយមសម័យថ្មីក្នុងពេលបច្ចុប្បន្ន ធ្វើឲ្យមនុស្សម្នារីករាយសប្បាយនឹងការដើរកម្សាន្ត ជាមួយនឹងសុវត្ថិភាពសន្តិសន្តិសុខសង្គមដ៏មានសណ្តាប់ធ្នាប់។​

បន្ថែមពីនេះ ប្រទេសកាន់របបប្រជាធិបតេយ្យមួយនេះ រក្សាបាននូវសុខសន្តិភាពនយោបាយ និងសេដ្ឋកិច្ចរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យ អូសទាញឈ្មួញរកស៊ី សហគ្រិន វិនិយោគិន និងក្រុមហ៊ុនធំៗជាច្រើនមកតាំងរោងចក្ររបស់ខ្លួនដើម្បីផលិតនាំចេញទៅបណ្តាប្រទេសជិតខាង។ ព្រមជាមួយគ្នា ក្រៅពីជួយសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន វាក៏បានជួយឲ្យប្រជាជនចំណាយកាន់តែតិចលើផលិតផល ម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ផងដែរ។

Related image

ដោយឡែក គ្រាន់តែទីក្រុងបាងកកមួយប៉ុណ្ណោះ អាចអូសទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី គ្រប់ជាតិសាសន៍ និងគ្រប់ពណ៌សម្បុរមកលេងកម្សាន្តជារៀងរាល់ឆ្នាំ ទាញប្រាក់ចំណូលបានប្រមាណជិត៣០ពាន់លានដុល្លារអាមេរិកឯណោះ ធ្វើទីក្រុងបាងកករបស់ថៃក្លាយជាទីក្រុងដែលមានមនុស្សមកលេងកម្សាន្តច្រើនជាងគេលើលោក តាមពីក្រោយដោយទីក្រុង London របស់អង់គ្លេស និងប៉ារីសរបស់បារាំងអស់ពេល២ឆ្នាំជាប់គ្នា។

គួរជម្រាបផងដែរថា ក្រៅពីទីក្រុងបាងកក ដែលអូសទាញភ្ញៀវទេសចររាប់លាននាក់នៅមានប៉ាតាយ៉ា (ជិត៥លាននាក់) ភូកេត (ជាង៣លាននាក់) និងឈៀងមៃ (ជិត២លាននាក់)ក្នុងមួយឆ្នាំៗ៕