ទិវា​មច្ឆា​ជាតិ ១ កក្កដា នៅ​ឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​នៅ​ក​សិន្ធុ​អង្គរវត្ត!

0
1674

ទិវា​មច្ឆា​ជាតិ ១ កក្កដា នៅ​ឆ្នាំនេះ​នឹង​រៀបចំ​ធ្វើ​នៅ​ក​សិន្ធុ​អង្គរវត្ត​។ តាម​គម្រោង​អ្នករៀបចំ​កម្មវិធី គឺ​គ្រោង​នឹង​ព្រលែង​មេត្រី​ពូជ កូន​ត្រី​ប្រមាណ​មួយ​លាន​ក្បាល រួម​នឹង​សត្វ​កន្ធាយ និង​អណ្តើក​ផងដែរ​។​ តាម​អ្នករៀបចំ​កម្មវិធី ទិវា​មច្ឆា​ជាតិ​នៅ​ឆ្នាំនេះ ធ្វើឡើង​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន​នាយករដ្ឋមន្ត្រី​។​

នៅក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ទិវា​មច្ឆា​ជាតិ​នៅ​រសៀល​ថ្ងៃទី​២៨ ឧសភា នៅ​សាលា​ខេត្តសៀមរាប លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល បាន​លើកឡើងថា ក្នុង​កម្មវិធី​នេះ គ្រោង​មាន​អ្នកចូលរួម​ប្រមាណ ៧០០០​នាក់​។ លោក អេង ជា​សាន មិនបាន​បញ្ជាក់​ពី​មូលហេតុ​ដែល​យក​ក​សិ​ន្ទុ​អង្គរវត្ត​សម្រាប់​រៀបចំ​ទិវា​នេះ​ទេ ដោយ​លោក​គ្រាន់តែ​ប្រាប់​អង្គប្រជុំ​ថា ការ​ព្រលែង​ត្រី នឹង​អាច​សម្អាត​ទឹក​ក្នុង​ក​សិន្ធុ​បាន​មួយផ្នែកធំ​។​
​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប លោក លី សំរិទ្ធ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណៈកម្មការ​រៀបចំ​ទិវា​មច្ឆា​ជាតិ និង​ប្រជុំ​ដើម្បី​រៀបចំ​កម្លាំង​ថែរក្សា​សណ្ដាប់ធ្នាប់​នៅ​កន្លែង​ប្រារព្ធ​ពិធី ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​ដំណើរការ​ដោយ​រលូន​៕