ឧត្តរមានជ័យ

សត្វ​ស្លាប ​និ​ង​ល្មូ​ន​ ​២៦​ក្បាល​ត្រូវបាន​លែង​នៅ​ជំរក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​

ឧ​ត្ត​រ​មាន​ជ័​យ៖ យ៉ាងហោចណាស់​មាន​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ត្រូវបាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ឧ​ត្ត​រ​មានជ័យ សហការ​ជាមួយ​ព្រះសង្ឃ និង​អង្គការ បាន​នាំយកទៅ​លែង​ក្នុង​ដែន​ជំរក​សត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​។​ ការលែង​សត្វ​ទាំងនេះ ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដែល​ព្រៃ​សង្ឃ​រុក្ខ​វ័ន មាន​ទីតាំង​ក្នុងព្រៃ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​និយាយថា សត្វ​ទាំងនោះ​រួមមាន​ចំនួន​២៦​ក្បាល ដែល​ក្នុងនោះ​មានកូន​ពស់ថ្លាន់​ចំនួន​២០​ក្បាល សត្វ​ត្រដក់​ចំនួន​២​ក្បាល សត្វ​រអាត​ត្នោត​ចំនួន​៣​ក្បាល និង​សត្វ​អក​ច្រើន​ពណ៌​ចំនួន​១​ក្បាល​។​ លោក ភួង លី​ណា បាន​និយាយទៀតថា...

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: សហការ​ជាមួយ​មន្ត្រី មន្ទីរ​វប្បធម៌​ខេត្ត​ ​បើកដំណើរជួសជុលស្ពាន​បុរាណ​មួយកន្លែង នៅ​ដំណាក់កាល​ទី​៤ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

​ឧ​ត្ត​រ​មានជ័យ​ ៖ នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​បុរាណ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: សហការ​ជាមួយ​មន្ត្រី មន្ទីរ​វប្បធម៌​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​៨ ឧសភា ២០១៨ នេះ បានចាប់ផ្តើម​ជួសជុល ស្ពាន​បុរាណ​មួយកន្លែង នៅ​ដំណាក់កាល​ទី​៤ បន្ត ស្ថិតនៅ​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​: ខេត្ត​ឧ​ត្ត​រ​មានជ័យ...

ដី​ច្រោះ​នៅ​ឧត្ដរមានជ័យ​ទេសភាព​ដូច​ផ្ទាំង​គំនូរ!

ខេត្តឧត្ដរមានជ័យ ៖ ​សម្រស់​ធម្មជាតិ​ប្រទេសកម្ពុជាយើងនៅ​មិន​ទាន់​បាន​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​នៅ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​ប្រជាជន​ឧស្សាហ៍​ទៅ​លេង​កម្សាន្ត​ទីនោះ ដើម្បី​ផ្ដិត​យក​ទេសភាព​ដ៏​ល្អ​ឯក​ដូច​រូប​គំនូរ និង​ស្រូប​យក​ខ្យល់​អាកាស​ដ៏​បរិសុទ្ធ​នៅ​ទី​នោះ​។ ​ខាង​ក្រោម​នេះ​ជា​តំបន់​ធម្មជាតិ​មួយកន្លែងដែលមានទេស​ភាព​ស្អាត​បំផុត​គួរជាទីគយគន់។ ដី​ច្រោះគឺ​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​​យើយ នៅភូមិខ្នាច​ឬស្សី​ សង្កាត់​បន្សាយរាក់​ ក្រុង​សំរោង​ ខេត្ត​ឧត្តរមានជ័យ​។ ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ប្រៀប​ដូច​រូប​គំនូរ​នេះ គឺ​ជា​សម្រស់​ធម្មជាតិ​ពិត​ៗ​ នៃ​​ភ្នំ​ពស់​រលួស​ធំ​ ដែល​ជា​ទី​តាំង​ធម្មជាតិ​មួយ​ នៅ​តាម​ខ្សែ​ក្រវាត់​ នៃ​បន្ទាត់​ព្រំដែន​ក្នុង​​ខេត្ត​ឧត្តរមានជ័យ​ ដែល​មាន​​ដី​ច្រោះ​បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏​អស្ចារ្យ​មិន​នឹក​ស្មាន​ដល់​។ ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នេះ​ បាន​លាក់​ខ្លួន​ពួន​អាត្មា​ ជា​យូរ​លង់​ណាស់​មក​ហើយ ប៉ុន្តែ​មិន​សូវ​មាន​អ្នក​ណា​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​នេះ​ទេ​។

កសិករឧត្ដរមានជ័យ​មិន​សូវ​ខ្វាយខ្វល់រឿងធ្វើស្រែបែរ​​ចំណាក​ស្រុក​ទៅថៃ​នាំ​ឲ្យ​ទិន្ន​ផលស្រូវ​ធ្លាក់​​ចុះ

ឧត្ដរមានជ័យ៖ ក្រោយការជួបសំណះសំណាលដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធស្រូវអង្ករនៅមូលដ្ឋានខេត្តឧត្តរមានជ័យ សហព័ន្ធស្រូវអង្ករកម្ពុជាឲ្យដឹងថា កសិករក្នុងខេត្តឧត្តរមានជ័យមានផលិតកម្មស្រូវនៅទាប ខណៈពួកគេនាំគ្នាសម្រុកទៅធ្វើការនៅថៃក្រោយព្រួសស្រូវរួច ។ លោក អេង សួរ ម្ចាស់រោងម៉ាស៊ីនកិនស្រូវនៅឧត្តរមានជ័យឲ្យដឹងថា ភាគច្រើន​នៃប្រជាកសិករ​នៅក្នុង​ខេត្តឧត្តរមានជ័យ ដាំដុះស្រូវចម្រុះ និង ប្រភេទស្រូវនាងអំ ដែលជាប្រភេទស្រូវសរីរាង្គ និង មានការ​ដាំដុះស្រូវក្រអូបតិចតួច។ លោកបញ្ជាក់ថា ការផលិតស្រូវក្នុងខេត្តឧត្តរមានជ័យមានទិន្នផលទាប ដោយសារប្រជាកសិករ​មិនសូវ​ផ្តោតការយកចិត្តទុកដាក់ថែទាំនោះទេ ពោលគឺក្រោយព្រួសស្រូវរួច កសិករជាច្រើន​នាំគ្នាចំណាក​ស្រុកទៅធ្វើការនៅប្រទេសថៃ ។ ក្នុងនោះ ចំពោះតម្លៃស្រូវបច្ចុប្បន្ននេះ ស្រូវចម្រុះមានតម្លៃប្រមាណ៩៧០រៀល និង...

អត្ថបទពេញនិយម

វីដេអូល្បីៗ