ស្ទឹងត្រែង
មន្រ្ដីឧទ្យានុរក្សរកឃើញប្រាសាទបុរាណ១កន្លែងនៅខេត្តស្ទឹងត្រែង
ទឹងត្រែងៈ មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចុះល្បាតឃើញ ប្រាសាទបុរាណ មួយកន្លែង ស្ថិតក្នុងភូមិឫទ្ធី សែនជ័យ១ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមការបកស្រាយជាបឋមរបស់លោកប្រធានករិយាល័យបេតិកភ័ណ្ឌ នៃមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា៖ ប្រាសាទនេះ កសាងឡើងក្នុងសតវត្សន៍ទី៦ មុនសម័យអង្គរវត្តហើយមន្រ្តីជំនាញ បានប្រទះឃើញស្រះទឹកបុរាណមួយកន្លែងទៀតដែរ ដែលមានចម្ងាយពីប្រាសាទនោះ២៥០ម៉ែត្រ។
ជាក់ស្ដែងប្រាសាទនោះមានសភាពបាក់បែក និងមានការកំណាយរូងចុះទៅខាងក្រោម...
ក្រុមអភិរក្សជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង ចំណាយមួយខែជាង $១០០០ ដើម្បីទិញចំណីឱ្យសត្វត្មាតស៊ី
ក្រុមអភិរក្សសត្វប្រចាំនៅស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ ការផ្តល់ចំណីបន្ថែមពីថ្ងៃទី១១ដល់ថ្ងៃទី១២មករាកន្លងមកនេះ គឺត្រូវចំណាយថវិកាក្នុងមួយខែជាង១០០០ដូល្លារ ទិញគោឬក្របី ឱ្យសត្វត្មាតស៊ីក្នុងមួយខែ៣ដងជាពិសេសនៅក្នុង រដូវរំហើយដែល វាកំពុងពងកូននេះ។
លោកអ៊ៀង សំណាង ប្រធានក្រុមអភិរក្សធនធានជីវចំរុះនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅទីនេះបានបញ្ជាក់ដែរថា៖ពពួកសត្វដ៍កម្រ ទាំងនេះវារស់នៅក្នុងតំបន់ព្រៃអភិរក្សបច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្មាត និងសត្វស្លាបផ្សេងៗទៀតមកស៊ីចន្លោះចាប់ពី៥០ក្បាលទៅ១០០ក្បាលតែប៉ុណ្ណោះ ក្នុងនោះមាន៖ សត្វត្មាតត្នោត-ត្មាតផេះ-ត្មាតភ្លើង-ត្រយ៉ងយក្ស-ត្រយ៉ងចង្កំក៍ស-ត្រយ៉ងអង្កត់ខ្មៅ-ត្រដក់តូច-ត្រដក់ធំ-ត្រដក់ត្រីប្រផេះ-ឥន្ទ្រីខ្មៅ-និងសត្វក្អែកព្រៃផងដែរ។
សូមបញ្ជាក់ថា៖អាជ្ញាធរស្រុកបានសហការជាមួយក្រុមអភិរក្សសត្វស្លាប និងរៀបចំឱ្យមានកន្លែងទស្សនាសត្វត្មាតនេះនៅពេលដាក់ចំណី សម្រាប់បំរើឱ្យវិស័យទេសចរណ៍ ពេលភ្ញៀវជាតិនិង អន្តរជាតិមកដល់ស្រុកសៀមប៉ាង អាចចូលទៅទស្សានាបាន៕
សហគមន៍ព្រៃឡង់ស្នើរដ្ឋាភិបាលប្រែតំបន់ព្រៃឡង់ជាតំបន់អេកូទេសចរណ៍
សៀមបូក/ស្ទឹងត្រែងៈប្រជាសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែង ស្នើសុំដល់ រដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធ ប្រែក្លាយតំបន់ព្រៃឡង់ ទៅជាតំបន់អេកូទេសចរណ៍ ដើម្បីបង្កើនចំណូលដល់ប្រជាសហគមន៍ និងកាត់បន្ថយបទល្មើសព្រៃឈើ។
កញ្ញា ឈាង លី អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់ប្រចាំខេត្តស្ទឹងត្រែង ថានៅក្នុងព្រៃឡង់មានតំបន់មួយចំនួនមានសក្ដានុពល ដែលអាចប្រែក្លាយតំបន់ទាំងនោះជាតំបន់អេកូទេសចរណ៍បាន។ កញ្ញាបន្តថា តំបន់ទាំងនោះរួមមាន ទឹកធ្លាក់អូជួពរព្រៃ តំបន់ជួតាចរ ដែលគ្របដណ្ដប់ទៅដោយ រុក្ខជាតិ ព្រៃស្ទើរគ្រប់ប្រភេទ ដែលអាចជាទីទាក់ទាញអារម្មណ៍ ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនាកម្សាន្ត ។
អ្នកសម្របសម្រួលសហគមន៍ព្រៃឡង់រូបនេះបន្តទៀតថា...
រដ្ឋាភិបាលសម្រេចដាក់បញ្ចូល«ព្រៃសៀមប៉ាង»ជាតំបន់ការពារធម្មជាតិតែមួយ
រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយមានឈ្មោះថា«ដែនជម្រកសត្វព្រៃសៀមប៉ាង» ដែលមានផ្ទៃដីទំហំសរុបជាង ១៣ម៉ឺនហិកតា (១៣៣.៧០៧,៧៣) ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។
ព្រំប្រទល់ និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួល តាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃ និងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌...