សៀមរាប

៧ខែឆ្នាំ២០២២ ខេត្តសៀមរាបទទួលភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់ក្នុងចំណោមភ្ញៀវសរុបជាង១លាននាក់

(ភ្នំពេញ)៖ រយៈពេល៧ខែឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១,២៤២,៨៥៤នាក់ កើនឡើង៨៩០.១៧% ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន១,១៥៩,០០០នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន៨៣,៨៥៤នាក់។ បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែឆ្នាំ២០២២ គឺមានចំនួន១,២៤២,៨៥៤នាក់ កើនឡើង ៨៩០.១៧% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន១២៥,៥១៩នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១,១៥៩,០០០នាក់ កើនឡើង៧៩៨.៤៦% និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣,៨៥៤នាក់ កើនឡើង១៣៥១.៧៧%។ ឯកឧត្តមបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន៤៨,៧៦៥នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប)...

អាជ្ញាធរជាតិអប្សរារកឃើញបំណែកចម្លាក់អប្សរាសម័យបាយ័ន នៅជញ្ជាំងខាងជើងស្ពានហាលខាងលិចនៃខ្លោងទ្វារតាកាវ

MC. កាលពីពេលថ្មីៗនេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ បានប្រទះឃើញដុំថ្មមានរូបចម្លាក់អប្សរាសម័យបាយ័ន ព្រម ទាំងថ្មចម្លាក់ផ្សេងទៀតនៅផ្នែកខាងជើងស្ពានហាលនៃខ្លោងទ្វារតាកាវ ក្រោយពេលក្រុមការងារសម្អាតរុក្ខជាតិ និងកាយកំណកដីដែលបានលុបលើរចនាសម្ព័ន្ធផ្នែកខាង ក្រោមនៃស្ពានហាលជាយូរឆ្នាំ មកហើយ។ លោកស្រី គឹម សេងភក្តី បុរាណវិទូបានឱ្យដឹងថា បំណែកថ្មដែលមានរូបចម្លាក់អប្សរា និងក្បាច់ចម្លាក់លម្អផ្សេងៗ ត្រូវបានគេយកមករៀបធ្វើជាជញ្ជាំងខាងជើងនៃស្ពានហាល ដោយរូបចម្លាក់អប្សរាទាំងអស់នេះ មានលក្ខណៈដូចគ្នាទៅនឹងរូប ចម្លាក់អប្សរា នៅតាមសសរប្រាសាទបាយ័ន រីឯចម្លាក់ថ្មដទៃផ្សេងទៀតមានរូបរាងដូចគ្នានឹងចម្លាក់ដែលលម្អលើរចនាសម្ពន្ធនៃសំណង់ខ្លោង ទ្វារតាកាវ។ លោកស្រីបញ្ជាក់ថា តាមការសន្និដ្ឋានទី១...

សាលរបាំប្រាសាទតាព្រហ្ម គ្រោងបើកឱ្យទេសចរចូលទស្សនានាពេលឆាប់ខាងមុខនេះ

គម្រោងជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជាស្ថាពរ ហើយគ្រោងនឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាបាន ក្នុងរយៈពេលឆាប់ៗខាងមុខនេះ។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោកបណ្ឌិត Dr Sing Sood មានប្រសាសន៍ថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ លោកប្រាប់ថា ប្រហែល២ខែទៀត សាលរបាំ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ចាប់ពីឆ្នាំ២០១១ មក អាចនឹងបើកដំណើរការឱ្យទេសចរចូលទស្សនា។ គម្រោងជួសជុលសាលរបាំ មានរយៈពេល១១ឆ្នាំហើយ...

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោក ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ

ប្រាសាទអង្គរវត្ត របស់ព្រះរាជាណាចក្រកម្ពុជាយើង បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់ប្រទេសអង់គ្លេស Mornings.co.uk។ យោងការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់លេខ១ បានទៅលើ ប្រាសាទអង្គរវត្ត (Angkor Wat) ហើយចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់សហរដ្ឋអាមេរិក និងចំណាត់ថ្នាក់លេខ៣...

អត្ថបទពេញនិយម

វីដេអូល្បីៗ