រតនគិរី
ទឹកជ្រោះកាចាញ កំពុងទាក់ទាញភ្ញៀវទេសចរមកកម្សាន្តមិនចេះដាច់
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគីរី បានឲ្យដឹងថា ទឹកជ្រោះកាចាញ ជារមណីយដ្ឋានធម្មជាតិ ដែលកំពុងស្រូបទាញភ្ញៀវទេសចរចូលកម្សាន្តមិនចេះដាច់ ដោយសារមានទេសភាពព្រៃប្រឹក្សាដ៏ស្រស់ស្អាត និងបានមើលឃើញយ៉ាងច្បាស់នៃចរន្តទឹកធ្លាក់សក្បុស ដែលមានកម្ពស់ប្រមាណជាង ១៣ម៉ែត្រ។
លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនៈគីរី បានមានប្រសាសន៍ថា ទឹកជ្រោះកាចាយ ស្ថិតនៅក្នុងភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនៈគិរី មានចម្ងាយប្រមាណជាង ៦ គីឡូម៉ែត្រពីក្រុងបានលុង ដែលមានប្រភពទឹកហូរមកពីបឹងយក្សឡោម។
លោក បានបន្តថា រមណីយដ្ឋានធម្មជាតិនេះ...
ក្រសួងបរិស្ថានធ្វើកំណាយសិក្សាស្រាវជ្រាវផូស៊ីលឈើក្លាយជាថ្ម នៅក្នុងតំបន់ការពារធម្មជាតិលំផាត់
រតនគិរី៖ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរី បានចុះធ្វើការសម្អាតទីតាំងសម្រាប់ធ្វើកំណាយ សិក្សាស្រាវជ្រាវផូស៊ីលឈើ ដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃលំផាត់ ចាប់ពីថ្ងៃទី២២ ខែតុលា និងបន្តរហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានអញ្ជើញចូលរួមគាំទ្រពីលោកអភិបាលស្រុកលំផាត់ មេឃុំ មេភូមិ ប្រជាសហគមន៍តំបន់ការពារធម្មជាតិវាលកំបោរ និង កងកម្លាំងប្រដាប់អាវុធ។
ក្រុមការងាររៀបចំបានសម្អាតទីតាំង និងកន្លែងស្នាក់នៅជាបណ្តោះអាស្នន ដោយការចូលរួមការពារសន្តិសុខសុវត្ថិភាព ពីមន្រ្តីឧទ្យានុរក្ស។ ការអនុវត្តកំណាយឈើផូស៊ីល នឹងចាប់ផ្ដើមពីថ្ងៃទី២៤ ខែតុលា...
“កំណប់សហគមន៍ ជំរំទេសចរណ៍” រកឃើញម្ចាស់ជ័យលាភីហើយ!
កម្មវិធីប្រលងប្រណាំងប្រកួតវីដេអូស្ដីអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមប្រធានបទ "កំណប់សហគមន៍ ជំរំទេសចរណ៍" រដូវកាលទី២ ឆ្នាំ២០១៩ ដែលក្រសួងទេសចរណ៍ បានដាក់ឲ្យប្រកួតប្រជែងបានរកឃើញជ័យលាភីទាំង ៣ក្រុមហើយ។
គួរបញ្ជាក់ថា ការប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានទៅថតនៅភូមិភាគឦសាន្ត ដោយបែងចែកជា ៣តំបន់ ក្នុង១តំបន់ មាន៤ក្រុម។ វីដេអូទាំង៣តំបន់ នឹងត្រូវបានដាក់ឲ្យបោះឆ្នោតរយៈពេល ១សប្តាហ៍ ដែលស្មើនឹង៤០%នៃពិន្ទុសរុប។ ដោយឡែក ៣០% នៃការផ្តល់ជូនលើបច្ចេកទេសនៃការៀបចំវិដែអូ...
កោះអណ្ដែតនៅ បឹងកន្សែង កំពុងទាក់ទាញភ្ញៀវទេសចរ
ខេត្តរតនគិរី៖ កោះមួយស្ថិតនៅក្នុងបឹងកន្សែងបានអណ្ដែត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរនាំគ្នាទៅថតទិដ្ឋភាពនៅទីនោះ។ កោះនៅបឹងកន្សែងនេះ បានអណ្ដែតតាំងពីព្រឹកថ្ងៃទី២ កញ្ញា មកម្លេះ។
កោះ នៅបឹងកន្សែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី ដែលមានដើមឈើដុះស្កេះស្កះនៅលើ បានអណ្ដែតឡើងវិញនៅព្រឹកថ្ងៃទី២ កញ្ញានេះ បន្ទាប់ពីខកខានអណ្ដែតកាលពី ១០ឆ្នាំមុន។ កោះបឹងកន្សែងនេះ បានអណ្ដែតចេញពីត្រើយម្ខាងនៃបឹង ទៅជ្រុងម្ខាងទៀត។
ប្រជាពលរដ្ឋនៅទីនោះមានជំនឿថា កោះនោះមានអ្នកតាកាន់។ ពីដើមមក នៅពេលណាគាត់ចង់អណ្ដែតទៅណាគឺទៅនោះហើយ ទោះបីខ្យល់បក់ទៅលិច តែកោះនេះអាចអណ្ដែតទៅខាងកើតបាន។...