មណ្ឌលគិរី
ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីត្រូវដាក់ឱ្យអនុវត្ត
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» នៅថ្ងៃនេះដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តភាគឦសាននេះឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី ៤ របស់កម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី ៧ ខែមេសាឱ្យដឹងថា ពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការមេនេះធ្វើឡើងក្រោមអធិបតីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថានទូត រដ្ឋបាលរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍...
មន្ត្រីជំនាញរំពឹងថា វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីនឹងកាន់តែទាក់ទាញនៅក្នុងឆ្នាំ២០២២នេះ
មណ្ឌលគិរី៖ វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា កាន់តែមានភាពល្អប្រសើរខ្លាំងឡើង បន្ទាប់ពីមានអ្នកទេសចរខ្ទង់ជិត ១ម៉ឺននាក់ ឬ១ម៉ឺននាក់តែម្ដង ចូលមកលេងកម្សាន្តជារៀងរាល់សប្ដាហ៍ ហើយនាឱកាសបុណ្យទានដែលមានថ្ងៃឈប់សម្រាកច្រើនទៀតនោះ មណ្ឌលគិរីអាចទាក់ទាញអ្នកទេសចរច្រើនសន្ធឹកសន្ធាប់រហូតផ្ទះសំណាក់ សណ្ឋគារ រីសតពេញបន្ទប់អស់តែម្ដង ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានប្រាប់តាមទូរស័ព្ទថា នៅក្នុងឆ្នាំ២០២២នេះ មណ្ឌលគិរីនឹងមានអ្នកទេសចរកាន់តែច្រើនចូលមកទស្សនាកកម្សាន្ត ព្រោះជំងឺកូវីដ១៩ បានថមថយច្រើនខ្លាំងណាស់ ពិសេសនោះគឺក្រោមការដឹកនាំប្រកបដោយសុខសន្តិភាពរបស់សម្ដេចតេជោ បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដើរលេងកម្សាន្ត...
ដើមភ្លៅនាង ជាច្រើនដើមត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញនៅដែនជម្រកសត្វព្រៃលំផាត
មណ្ឌលគិរី ៖ ដើមភ្លៅនាង ជាច្រើនដើមត្រូវបានមន្ត្រីឧទ្យានុរក្សល្បាតប្រទះឃើញនៅដែនជម្រកសត្វព្រៃលំផាតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើមភ្លៅនាងមានភាពទាក់ទាញជាខ្លាំង ព្រោះដើមឈើប្រភេទនេះ មានសាច់សរលោង ស្រលូនឡើងទៅលើ ខុសប្លែកពីប្រភេទដើមឈើដទៃទៀត ។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដើមភ្លៅនាងជាប្រភេទរុក្ខជាតិក្នុងព្រៃដែលពើបប្រទះឃើញនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ស្ថិតនៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ប្រភេទឈើនេះ មានដុះដោយដុំដោយកន្លែងនៅក្នុងតំបន់ព្រៃអភិរក្សលំផាត់ ដែលកន្លែងខ្លះ មានប្រហែល២០ ឬ៣០ដើម និងកន្លែងខ្លះអាចមានដល់៥០ដើម ។...
សហគមន៍អណ្ដូងក្រឡឹង នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរលើផ្នែកទស្សនាសត្វព្រៃនៅជំរំសត្វទោច
ខេត្តមណ្ឌលគិរី ៖ Jahoo Gibbon Camp ឬហៅថាសហគមន៍ទេសចរណ៍ធម្មជាតិអណ្ដូងក្រឡឹង នៅតែបន្តទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរដែលចូលមកកម្សាន្តក្នុងបំណងចង់ឃើញវត្តមានសត្វទោច, សត្វស្វាកន្ទុយស ឬស្វាក្រវ៉ាត់ និងសត្វព្រៃដទៃទៀតនៅជំរំសត្វទោច ក្នុងដែនជម្រកសត្វព្រៃកែវសីមា។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចូលទៅកម្សាន្តនៅជំរំសត្វទោច (Jahoo Gibbon Camp) បានសម្ដែងនូវអារម្មណ៍រីករាយជាមួយនឹងវត្តមានរបស់ហ្វូងសត្វទោច និងសំឡេងរបស់ពួកវា រួមទាំងវត្តមានរបស់ស្វាក្រវ៉ាត់ ឬស្វាកន្ទុយសនៅតំបន់នោះ។
សហគមន៍អេកូទេសចរណ៍អណ្ដូងក្រឡឹង ឬជំរំសត្វទោច មានទីតាំងនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ...