ភ្នំពេញ
ប្រទះឃើញវត្ថុបុរាណជាច្រើនប្រភេទនៅបរិវេណទីស្ដីការអគ្គិសនីកម្ពុជា ក្បែរវត្តភ្នំ
ភ្នំពេញៈ វត្ថុបុរាណ ដែលរួមមានព្រះពុទ្ធបដិមា ដែលសាងពីថ្មភក់ និងលោហធាតុ រួមទាំងកុលាភាជន៍ជាច្រើនប្រភេទទៀត ត្រូវបានក្រុមមន្ត្រីជំនាញពាក់ព័ន្ធប្រមូលយកមករក្សាទុកសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ បន្ទាប់ពីជីកប្រទះឃើញនៅក្នុងរណ្ដៅដីនៃបរិវេណទីស្ដីការអគ្គិសនីកម្ពុជាដែលស្ថិតនៅខាងកើតរមណីយដ្ឋានវត្តភ្នំ។
លោក ជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃអាទិត្យថា កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមមន្ត្រីអាជ្ញាធរជាតិអគ្គិសនីកម្ពុជា បានផ្ដល់ដំណឹងមកថា ពួកគេបានប្រទះឃើញព្រះពុទ្ធបដិមា និងកុលាភាជន៍ជាច្រើនប្រភេទបន្ទាប់ពីបានជីកកកាយដីនៅផ្នែកខាងកើតនៃបរិវេណទីស្ដីការអគ្គិសនីកម្ពុជា ដើម្បីបុកគ្រឹះសាងសង់អគាររដ្ឋបាលអគ្គិសនីកម្ពុជាបន្ថែមទៀត សម្រាប់សម្រួលការងារផ្ដល់សេវាកម្មដល់អតិថិជន។
លោកបានថ្លែងថា...
រកឃើញជ័យលាភីនៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវសម្រាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះហើយ
ភ្នំពេញៈ សាលារាជធានីភ្នំពេញ បានរកឃើញបេក្ខជនជ័យលាភី នៃការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ បន្ទាប់ពីគណៈកម្មការវាយតម្លៃជ្រើសរើសរូបភាពចំនួន ៥រូបភាព ដើម្បីធ្វើប្រជាមតិរយៈពេល ៣ថ្ងៃ នៅក្នុងផេករដ្ឋបាលរាជធានីភ្នំពេញ ។
សាលារាជធានីភ្នំពេញបានអោយដឹងថាជ័យលាភី១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ។
ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន...
រដ្ឋបាលរាជធានីភ្នំពេញបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨នេះ បានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មការទទួលបន្ទុករៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងការរៀបចំខួបអនុស្សាវរីយ៍លើកទី៦៥ នៃទីវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានបង្ហាញថា សមាសភាពរួមមាន៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...
អបអរបុណ្យអ៊ុំទូកឆ្នាំនេះ សាលារាជធានីភ្នំពេញនឹងបើកប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ
ភ្នំពេញៈ សាលារាជធានីភ្នំពេញបានប្រកាស កាលពីថ្ងៃម្សិលមិញថា ខ្លួននឹងរៀបចំឲ្យមានការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ សម្រាប់ដាក់តាំងបង្ហាញក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខនេះ។ ការរៀបចំឲ្យមានការប្រកួតប្រជែងរចនាខ្លោងរបារនេះ ធ្វើឡើងដោយសារសាលាក្រុងភ្នំពេញ តែងរងការរិះគន់ស្ទើររៀងរាល់ឆ្នាំចំពោះការរចនាខ្លោងរបារកាត់ទទឹងផ្លូវ ក្នុងឱកាសពិធីបុណ្យអុំទូក និងពិធីបុណ្យចូលឆ្នាំថ្មី។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនាថ្ងៃទី១៤ ខែតុលានេះថា ការរៀបចំឲ្យមានការប្រកួតប្រជែងរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បីដំឡើងតាមមហាវិថីមួយចំនួនក្នុងក្រុងភ្នំពេញនាឱកាសពិធីបុណ្យអុំទូកខាងមុខនេះ គឺធ្វើឡើងដើម្បីផ្តល់ឱកាសឲ្យនិស្សិតផ្នែករចនាទាំងអស់ បញ្ចេញស្នាដៃរបស់ខ្លួន ហើយប្រសិនបើស្នាដៃមួយណាទទួលបានការគាំទ្រច្រើន នោះសាលាក្រុងនឹងយកមករចនាតាម។
លោកបន្តថា ការរៀបចំឲ្យមានការប្រកួតប្រជែងរចនាខ្លោងរបារនេះ ក៏ធ្វើឡើងដើម្បីកុំឲ្យមានការរិះគន់ពីមហាជនផងដែរ។
លោកបញ្ជាក់ថា...