ព្រះវិហារ

រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់តេជោបុស្សស្បូវ

គ្រាន់តែ​មេឃ​បាន​បង្អុរ​ភ្លៀង​ប៉ុន្មាន​មេភ្លាម​មក​នោះ ហាក់​នាំឲ្យ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​តេជោ​បុស្ស​ស្បូវ​ដែល​ស្ថិត​នៅ​តំបន់​ជាយដែន​រវាង​ខេត្ត​ព្រះវិហារ និង​ប្រទេស​ថៃ​ឯណោះ​ប្រែជា​ស្រស់​បំព្រង​បែប​ធម្មជាតិ ជាមួយ​ទេសភាព​ព្រៃឈើ​តូចធំ​ដុះអម​លាយ​ឡំ​ជាមួយ​នឹង​ផ្ទាំង​ថ្ម អាច​អង្គុយ​ទទួល​ទាន​អាហារ និងចុះ​ងូតទឹក​ត្រជាក់​ស្រេង​លេង​កម្សាន្ត ក្រោម​ម្លប់​ក្យូស ផ្ទាំង​ថ្ម និង​ដើម​ឈើ យ៉ាង​រីករាយ​រំសាយ​អស់​នូវក្តី​នឿយហត់​ភ្លែត​តែម្តង។ រមណីយដ្ឋាន​ទឹកធ្លាក់​តេជោ​បុស្សស្បូវ ដែល​មាន​ទេសភាព​ព្រៃឈើ​ធម្មជាតិ​បៃតង​ស្រងាត់​នារដូវ​វស្សា​នេះ ស្ថិត​នៅ​ក្នុង​ភូមិ​តេជោ​បុស្សស្បូវ ឃុំ​ស្រអែម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ដោយ​ភ្ញៀវទេសចរ​គ្រាន់តែ​ចូលតាម​ផ្លូវ​ក្រួស​ក្រហម មាន​ចម្ងាយ​ប្រមាណ ១៦ គីឡូម៉ែត្រ​ផ្លូវជាតិ​នៅត្រង់​ចំណុច​កណ្តាល​នៃផ្លូវ​បំបែក​ឆ្ពោះ​ទៅ​តំបន់​ប្រាសាទ​ព្រះវិហារ និង​ទៅកាន់​ទីប្រជុំជន​ស្រុក​ជាំក្សាន្ត​នៃ​ខេត្ត​ព្រះវិហារ។

ប្រវត្តិប្រាសាទបាកាន ឬព្រះខ័នកំពង់ស្វាយ

ប្រាសាទព្រះខ័នកំពង់ស្វាយ (អ្នកស្រុកហៅ ប្រាសាទបាកាន) មានចំងាយប្រមាណ ២៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទបាកាន(ឬ ប្រាសាទព្រះខ័ន កំពង់ស្វាយ) មានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងមានចម្ងាយ១០៥គីឡូម៉ែត្រ ពីក្រុងអង្គរ។ប្រាសាទស្ថិតនៅប៉ែកខាងត្បូងឆៀងខាងលិចស្រុកសង្គមថ្មី និងមានព្រំប្រទល់ខាងជើងជាប់ឃុំស្តៅ ខាងត្បូងជាប់នឹងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ហ ខេត្តកំពង់ធំ រីឯខាងលិចជាប់នឹងឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងខាងកើតជាប់នឹងឃុំរមទម្យ ស្រុករវៀង ខេត្តព្រះវិហារ។ ប្រាសាទបាកាន ឬ ប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ...

ប្រវត្តិប្រាសាទកោះកែរ

ប្រាសាទកោះកែរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្ស លោក។។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ មានទំហំផ្ទៃដី១៦X១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ! នៅក្នុងឆ្នាំ៩២១ អនាគតព្រះបាទជ័យវរ្ម័នទី៤...
video

ប្រាសាទ​ចតុមុខ​ ​​​ប្រាសាទ​ដ៏​កម្រ ព្រះពុទ្ធ​ទ្រង់​ឈរ​ទល់​ខ្នង​គ្នា ៤ អង្គ​ កំពុង​​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ ​

ព្រះវិហារ៖ កម្ទេច​ថ្ម​គូប​តូច​ធំ ដួល​រាយ​ប៉ាយ​ពាស​ពេញ​ដី​ ដែល​មនុស្ស​ម្នា​ជា​ច្រើន​​ធ្លាប់​ដើរ​ជាន់​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​នោះ រាល់​ថ្ម​នីមួយៗ​សុទ្ធ​តែជា​​វត្ថុ​សក្ការ​បូជា​របស់​ពុទ្ធ​សាសនិក​បាន​ប្រែ​ក្លាយ​ជា​វិមាន​ប្រាសាទ​ពុទ្ធ​បដិមា​ដ៏​អស្ចារ្យ​ និង​ទាក់​ចិត្ដ​ភ្ញៀវ​ទេសចរ​ ក្រោយ​កិច្ចការ​ជួសជុល​ដំឡើង​​តួ​ប្រាសាទ​ចតុមុខ​ត្រូវ​បាន​បញ្ចប់​ទាំង​ស្រុង​។ ប្រាសាទ​ព្រះ​ពុទ្ធ​ ៤ អង្គ​ទ្រង់​ឈរ​ទល់​ខ្នង​គ្នា​បែរ​ទៅ​ទិស​ធំ​ទាំង ៤ ត្រូវ​បាន​ចាត់​ទុក​ជា​ប្រាសាទ​ដ៏​កម្រ​ ដែល​ស្ថិត​នៅ​ក្រុម​ប្រាសាទ​បាកាន ​(​ព្រះ​ខ័ន​​កំពង់​ស្វាយ​)​ ចន្លោះ​សតវត្សរ៍​ទី ១១ និង​ ១៤ ដោយ​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ដល់​ព្រះពុទ្ធ​សាសនា​។ យោង​តាម​របាយការណ៍​ ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ នាយកដ្ឋាន​គាំពារ និង​អភិរក្ស​សំណង់​បុរាណ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​ឲ្យ​ដឹង​ថា​...

អត្ថបទពេញនិយម

វីដេអូល្បីៗ