ព្រៃវែង
រកឃើញផ្នូរបុរាណសវត្សទី១សម័យហ្វូនណនក្នុងខេត្ដព្រៃវែង
ព្រៃវែងៈ ផ្នូរបុរាណ ដែលអ្នកបុរាណវិទូសន្និដ្ឋានថា គឺចាប់ពីសតវត្ស ទី១ ដល់សតវត្ស ទី៥ ក្នុងសម័យហ្វូណន ត្រូវបានរកឃើញនៅស្ថានីយអង្គក្តី ស្ថិតនៅក្នុងភូមិត្នោតទ្រេត សង្កាត់តាកោ ត្រង់ចំណុចផ្លូវវាងក្រុងព្រៃវែង។
លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា ការធ្វើកំណាយសង្គ្រោះដោយក្រុមបុរាណវិទូ បានរកឃើញផ្នូរសាកសពចំនួន៦ ក្នុងនោះផ្នូរសាកសពចំនួន៥ នៅស្រទាប់ដីខាងលើ ដោយឡែកផ្នូរសាកសពមួយទៀត គឺក្នុងស្រទាប់ដី...
ឈើកាច់បាភ្នំជារម្មណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ខេត្តព្រៃវែង
ព្រៃវែងៈ ឈើកាច់បាភ្នំជារមណីយដ្ឋានដ៏ស្រស់ត្រកាលមួយ មានទីតាំងស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ហើយបច្ចុប្បន្ន ភ្នំនេះបានក្លាយជាទីទាក់ទាញភ្ញៀវទេសចរមួយរបស់ខេត្តព្រៃវែង។
លោកព្រឹទ្ធាចារ្យឈ្មោះ សរ សូរីផា អាយុ៧៨ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង និង ភរិយារបស់គាត់ឈ្មោះ លីវ អេឡែន អាយុ៦៥ឆ្នាំ មានស្រុកកំណើតនៅឯខេត្តបាត់ដំបង ហើយបច្ចុប្បន្នរស់នៅលើភ្នំឈើកាច់បាភ្នំ និងជាស្ថាបនិករមណីយដ្ឋាននគរភ្នំ បានមានប្រសាសន៍ថា រមណីយដ្ឋាននេះ បានផ្ដួចផ្ដើមកសាងឡើង...
ដឹងឲ្យហើយក្រែងបានឪពុកម្ដាយក្មេកនៅព្រៃវែង មករៀនភាសាទាំងនេះ ប្រយ័ត្នវិលមុខខ្ញាល់
ព្រៃវែងជាខេត្តមួយ ដែលសម្បូរគ្រាមភាសាប្លែកៗ ដែលអ្នកស្រុក អ្នកភូមិតែងតែប្រើប្រាស់ ក្នុងការប្រាស្រ័យទាក់ទងគ្នា។ តទៅនេះសូមមកដឹងពីអត្ថន័យគ្រាមភាសាមួយចំនួនរបស់អ្នកខេត្តព្រៃវែងតែងប្រើប្រចាំថ្ងៃ ប៉ុន្តែសូមបញ្ជាក់ថា ភាសាទាំងនេះប្រើទៅតាមស្រុកមួយចំនួនប៉ុណ្ណោះ មិនលាតសន្ធឹងទូទាំងខេត្តព្រៃវែងឡើយ។ តោះមករៀនភាសាទាំងនោះ ទាំងអស់គ្នាណា!!
១. ច្រន មានន័យថាច្រើន
២. គ្រម មានន័យថា ក្រោម
៣. ឲ្យចេះប្រឹង មានន័យថា នៅឲ្យស្ងៀម ឧទាហរណ៍ម្ដាយនិយាយថាកូនឯងនៅឲ្យស្ងៀមមើល៍...
រទេះគោក្របី ប្រែពីឧបករណ៍ដឹកជញ្ជូន មកជាវត្ថុដាក់តាំងលម្អតាម រម្មណីយដ្ឋាន និងលំនៅដ្ឋាន
ព្រៃវែង: កាលពីមុនកសិករខ្មែរយើងតែងតែប្រើ រទេះគោក្របី ធ្វើអំពីឈើ សម្រាប់ដឹកជញ្ជូនកសិផលដូចជាស្រូវ ពោត សណ្ដែង ចេក បន្លែ ឈូក ឬគេយកមកធ្វើជាមធ្យោបាយ ដឹកជញ្ជូនឧបករណ៍ផ្សេង ដោយប្រើកម្លាំងគោក្របីក្នុងការទូសទាញ។
ប៉ុន្តែបច្ចុប្បន្នសម័យកាន់តែទំនើប និងសំបូរបែបមានឧបករណ៍កសិកម្មទំនើបៗ ច្រើនប្រភេទ។ មានដូចជា គោយន្ត ម៉ាស៊ីកាត់ ម៉ាស៊ីនច្រូត កាឡេថង រ៉ឺម៉ក ត្រាក់ទ័រ រថយន្ត សម្រាប់ដឹកជញ្ជូនជាដើម។ល។
ដែលជាមូលហេតុនាំ...