ពោធិ៍សាត់
ដែនជម្រកសត្វស្លាបមួយក្នុងខេត្តពោធិ៍សាត់នឹងត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌអាស៊ាន
ពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន នឹងដាក់បញ្ចូលឧទ្យានជាតិ និងដែនជម្រកសត្វស្លាបមួយ នៅជួរភ្នំក្រវាញភាគខាងត្បូងនៃខេត្តពោធិ៍សាត់ ទៅក្នុងបញ្ជីបេតិកភណ្ឌអាស៊ាននៅឆ្នាំក្រោយ ដោយសារឧទ្យានជាតិនេះ សម្បូរទៅដោយជីវចម្រុះ និងសត្វព្រៃ។
ការដាក់បញ្ចូលឧទ្យានជាតិ និងដែនជម្រកសត្វស្លាបនៅជួរភ្នំក្រវាញភាគខាងត្បូងនៃខេត្តពោធិ៍សាត់ ទៅក្នុងបញ្ជីបេតិកភណ្ឌអាស៊ាននេះ បន្ទាប់ពីឧទ្យានជាតិចំនួនពីរ ដែលបានចុះក្នុងបញ្ជី រួមមានឧទ្យានជាតិវីរៈជ័យ និងបូកគោ។
សូមបញ្ជាក់ថា ភាគខាងត្បូងតំបន់ជួរភ្នំក្រវាញ គឺជាតំបន់ដែលមានជីវចម្រុះដែលត្រូវបានគេទទួលស្គាល់ជាសកល ដោយមានប្រភេទសត្វព្រៃជិតផុតពូជចំនួន ២៨ប្រភេទ និងរុក្ខជាតិជាង ២.០០០ ប្រភេទផងដែរ។ ក្នុងចំណោមសត្វចំនួន...
ហ្វូងសត្វកុករាប់ម៉ឺនក្បាលបង្ហាញខ្លួននៅស្រុកតាលោសែនជ័យខេត្ដពោធិ៍សាត់
ពោធិ៍សាត់ៈ ហ្វូងសត្វកុករាប់ម៉ឺនក្បាលនៅអាងព្រះពន្លៃ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានធ្វើឲ្យមានការចាប់អារម្មណ៍គ្រប់មជ្ឈដ្ឋាន ចង់ទៅទស្សនា និងផ្តិតរូបភាពដ៏កម្រមួយនេះ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ហ្វូងសត្វកុកទាំងនេះ បានមករស់នៅក្នុងបឹងធម្មជាតិបឹងព្រះពន្លៃកាលពីដើមខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ដែលដំបូងមានល្មមទេ មកដល់ពេលនេះ កើនឡើងជាលំដាប់ រហូតរាប់ម៉ឺនក្បាល។
លោកអភិបាលរងស្រុកបន្តថា បងប្អូនប្រជាពលរដ្ឋ អាចមកទស្សនាមើលពួកវា នៅពេលព្រលឹម និងពេលថ្ងៃរៀបលិច ។
បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ (ក្រាលកៅស៊ូ) ពីផ្លូវជាតិលេខ៥...
ទឹកធ្លាក់ភ្នំ១០០៥ កន្លែងកម្សាន្តថ្មីសន្លាង កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ
ខេត្តពោធិ៍សាត់៖ កន្លែងកម្សាន្តថ្មីសន្លាង ជាមួយនឹងសម្រស់ព្រៃភ្នំធម្មជាតិល្អប្លែកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីផ្លូវជាតិលេខ ៥៥ ដែលទើប កសាងថ្មីនោះ ទឹកធ្លាក់ថ្មដាតូច ឬ អ្នកខ្លះនិយមហៅ ទឹកធ្លាក់ភ្នំ ១០០៥ កំពុងទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ ដែល ធ្វើដំណើរឆ្លងកាត់តំបន់ព្រៃភ្នំនៃខេត្តពោធិ៍សាត់នេះ ឆ្ពោះទៅកាន់ច្រកថ្មដា នាព្រំប្រទល់ជាមួយខេត្ដត្រាតប្រទេសថៃ។
ធ្វើដំណើរលើវិថីពត់ពេន តាមជម្រាលភ្នំខ្ពស់ៗ ប្រមាណ ៥០ គីឡូម៉ែត្រពីទីរួមស្រុកវាលវែង ឬ ១៥៣ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់...
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ខេត្តពោធិ៍សាត់៖ រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងសូមស្វាគមន៍ភ្ញៀវទេសចរមកកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ ។
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានចម្ងាយ ៧៣ គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ ១៩៥...