ប៉ៃលិន
ចូលឆ្នាំចិនឆ្នាំនេះ ភ្ញៀវទេសចរទៅលេងខេត្តរតនសម្បត្តិកម្ពុជា កើនឡើងជាង ១០%
ប៉ៃលិន៖ ប៉ៃលិនជាខេត្តមួយ មានសក្តានុពលខាងវិស័យទេសចរណ៍បែបអេកូធម្មជាតិដ៏ល្បីល្បាញ បន្ទាប់ពីត្បូងថ្មធម្មជាតិដ៏មានតម្លៃ និងល្អប្រណិតដែលទទួលស្គាល់ពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ បច្ចុប្បន្នខេត្តប៉ៃលិនមានរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង ដែលមានភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តជារៀងរាល់ថ្ងៃដូចជារមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ភ្នំយ៉ាត ស្ទឹងភ្នំដំបង អូរឈើក្រំ ទឹកធ្លាក់ក្បាលដំរី ចំការខ្នុរ ម្លប់សាវម៉ាវ ស្ទឹងត្រជាក់ចិត្ត ស្ទឹងតារៀប កូលាបប៉ៃលិន ស្ទឹងតារា និងរមណីយដ្ឋានភ្នំកុយ ជាដើម។
នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះ គឺប្រជាពលរដ្ឋទាំងនៅក្នុងខេត្តប៉ៃលិន និងមកពីបណ្តាខេត្តផ្សេងៗ បាននាំគ្នាមកលេងកម្សាន្ត ជាលក្ខណៈគ្រួសារ...
ទឹកធ្លាក់៣២ជាន់កំពុងលាក់ខ្លួនក្នុងព្រៃក្បែរក្រុងប៉ៃលិន
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញថា កម្ពុជា គឺជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិ និងរមណីយដ្ឋានជាច្រើនកន្លែងរាប់មិនអស់ មានទាំងរមណីយដ្ឋានកែច្នៃ និងរមណីយដ្ឋានធម្មជាតិ ប្រវត្តិសាស្ត្រ ដែលជាប្រភពចំណូលមិនចេះរីងស្ងួត និងជាឧស្សាហកម្មគ្មានផ្សែង។
ដោយឡែកនៅឯខេត្តប៉ៃលិនជាទឹកដីត្បូងពេជ្រ ដែលល្បីរន្ទឺទូទាំងសកលលោកថា មានរមណីយដ្ឋានថ្មីមួយទើបនឹងត្រូវបានរកឃើញក្នុងទឹកដីក្រុងប៉ៃលិន ខេត្តប៉ៃលិន មានឈ្មោះថា រមណីយដ្ឋានទឹកធ្លាក់៣២ជាន់ ដែលសម្បូរទៅដោយធម្មជាតិស្រស់បំព្រង រួមជាមួយទឹកធ្លាក់ដ៏ត្រជាក់ និងព្រៃភ្នំក្រំថ្ម គួរជាទីទាក់ទាញអារម្មណ៍អ្នកទេសចរ។
រមណីយដ្ឋាននេះស្ថិតនៅមិនឆ្ងាយពីក្រុងប៉ុន្មានទេ ប្រមាណ៥ទៅ៦គីឡូម៉ែត្រ បើគេធ្វើដំណើរដោយបើកម៉ូតូចេញពីរង្វង់មូលទីរួមខេត្តឆ្ពោះទៅទិសខាងលិចឆៀងខាងត្បូងប្រហែល២០ទៅ២៥នាទី នឹងទៅដល់ទីនោះយ៉ាងរលូន ប៉ុន្តែមិនអាចបើកបររថយន្តចូលទៅកើតនោះទេ...
លោក តាំង សុយស៊ឺ៖ រៀនបង្កាត់ឃ្មុំតាម YouTube ប្រមូលផលទឹកឃ្មុំបានជាង៣តោនក្នុង១រដូវ
ប៉ៃលិន៖ លោក តាំង សុយស៊ឺ ជាម្ចាស់អាជីវកម្មចិញ្ចឹមឃ្មុំលក្ខណៈគ្រួសារមួយនៅខេត្តប៉ៃលិន បានចាប់ផ្តើម របរនេះ ដំបូងពីឃ្មុំតែ២ ធុងប៉ុណ្ណោះ ដែលលោកទិញពីប្រទេសជិតខាង ក្នុងតម្លៃ៥០០ដុល្លារអាមេរិក។
ម្ចាស់អាជីវកម្មបែបកសិកម្មរូបនេះ បានបង្ហើបថា ចង់ចិញ្ចឹមឃ្មុំជោគជ័យទាល់ តែអ្នកចិញ្ចឹម មានបច្ចេក ទេសច្បាស់ លាស់ ខណៈលោកផ្ទាល់រៀនបច្ចេកទេសចិញ្ចឹមសត្វប្រភេទនេះពីបណ្តាញសង្គមយូធូប ឬភាសាអង់គ្លេស YouTube និងរៀនបទពិសោធន៍ខ្លះៗ ពីអ្នកមានបទពិសោធន៍ផ្សេងទៀត។
លោក តាំង សុយស៊ឺ...
ដំឡូងមី និងមៀនប៉ៃលិននឹងនាំចេញទៅចិនដោយផ្ទាល់
ភ្នំពេញ៖ ដំណាំដំឡូងមី និងមៀនប៉ៃលិន កំពុងរងចាំការវិនិយោគពីចិនដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបីដូចបច្ចុប្បន្ន នេះ បើតាមការដកស្រង់ខ្លឹមសារសង្ខេបក្នុងជំនួបរវាង ក្រសួងពាណិជ្ជកម្មជាមួយប្រតិភូកសិកម្មចិន កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៨។
ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើងថា ដំឡូងមី ជាដំណាំអទិភាពទី២ និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។
ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ...