បាត់ដំបង

រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់អូរជាំ» ស្រុកសំឡូត ខេត្តបាត់ដំបង

បាត់ដំបង៖ ទឹកធ្លាក់អូរជាំ គឺជារមណីយដ្ឋានធម្មជាតិដែលស្ថិតនៅប៉ែកខាងលិចឆៀងខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយ​៨០គីឡូម៉ែត្រ​ពីទីរួមខេត្ដក្នុងភូមិអូជាំលើ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ទៅកាន់ស្រុកសំឡូតហើយឆ្ពោះទៅកាន់ទឹកធ្លាក់តែម្តង។ ទឹកធ្លាក់អូរជាំ ត្រូវបានរកឃើញក្នុងឆ្នាំ២០០៣ ដោយប្រជាជនដែលទៅរស់នៅទីនោះ។​ ដល់ឆ្នាំ២០០៧ ក៏មានប្រជាជនចូលទៅលេងទីនោះតែឃើញរឿងចំលែកមួយគឺទឹកធ្លាក់ដែលមើលឃើញនោះថតអត់ជាប់ បើតាមជំនឿប្រជាជននៅទីនោះគាត់ថាទឹកធ្លាក់នោះមានអ្នកតាកាន់។ រហូតមកដល់ចុងឆ្នាំ២០១៣ មានមន្ត្រីបរិស្ថាន និងសហគមន៍មួយឈ្មោះសហគន៍តំបន់ការពារធម្មជាតិអូជាំបានសហការគ្នារៀបចំផ្លូវចូលទៅក្នុងរមណីយដ្ឋានទឹកធ្លាក់អូជាំនេះ។ ទឹកធ្លាក់នេះមានរយៈកំពស់ ៣០ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំៗ និងមានត្រពាំងមួយដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះ។ ផ្លូវឡើងទៅកាន់រមណីយដ្ឋានមានលក្ខណៈពិសេសជាច្រើនដូចជា មានព្រៃព្រឹក្សា ជ្រលងដងអូរ ផ្ទាំងថ្មនិងទឹកធ្លាក់ជាបណ្តាក់ៗ ចាប់ពីជើងភ្នំរហូតដល់កំពូលភ្នំដែលបង្កលក្ខណៈអោយសប្បាយដល់ភ្ញៀវទេសចរមកទស្សនា និងឡើងទៅលើភ្នំបានយ៉ាងងាយ ដោយថ្មើរជើង។ ពេលទៅដល់ជើងភ្នំ...

ទឹកធ្លាក់អូរជាំខេត្តបាត់ដំបង ភ្ញៀវទេសចរអាចទៅលេងកម្សាន្តបានគ្រប់រដូវកាល

បាត់ដំបង៖ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាលនិងជារៀងរាល់ថ្ងៃដោយសារទីនោះមាន ទេសភាពស្រស់បំព្រងមិនថារដូវប្រាំងឬរដូវវស្សាឡើយ។ ទឹកធ្លាក់អូរជាំ កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំង ជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សងព្រេង ដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ត្រជាក់ស្រឹប រួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ ហើយមានភ្នំល្វឹងល្វើយអមដោយផ្កាព្រៃចម្រុះពណ៌ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរបោះតង់ សម្រាកលំហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ងូតទឹកធ្លាក់ដ៏ត្រជាក់កាយ រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។ ទឹកធ្លាក់ធម្មជាតិនេះមានកម្ពស់ ៣០ ម៉ែត្រហ៊ុមព័ទ្ធទៅដោយផ្ទាំងថ្មធំៗនិងមានប្រភពទឹកធ្លាក់ពីលើភ្នំ  ដែលធ្លាក់ចុះមកក្រោមមិនចេះរីងស្ងួតទោះបីស្ថិតនៅរដូវប្រាំងក៏ដោយ។ ភ្ញៀវទេសចរអាចដើរទស្សនាកម្សាន្តតាមភ្នំ ព្រមទាំងងូតទឹកជ្រោះកម្សាន្តសប្បាយតាមដំណាក់នីមួយៗពិសេសពិសាអាហារប្លែកៗក្នុងតំបន់ដែលចម្អិនដោយប្រើប្រាស់វត្ថុធាតុដើមក្នុងសហគមន៍ផ្ទាល់ និងអាច សិក្សាស្រាវជ្រាវស្វែងយល់ពីសហគមន៍...

ប្រាសាទភ្នំបាណន់

ប្រាសាទភ្នំបាណន់ស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង តាមបណ្តោយដងស្ទឹងសង្កែ មានចម្ងាយ២២គ.មខាងត្បូងទីរួមខេត្តបាត់ដំបង។ ប្រាសាទភ្នំបាណន់ជាប្រាសាទភ្នំ ដែលស្ថិតនៅលើកំពូលភ្នំធម្មជាតិមានកំពស់៨១ម៉ែត ចំណុចនិយាមកាមត្រង់ចំណុច ១២០៥៧'០៣" N និង១០៣០០៨'២៣" E (យកតាម Google Earth ) មានកំពែងព័ទ្ឋជុំវិញ មានតួសំខាន់មួយបែរមុខទៅរកទិសទាំងបួន មានក្លោងទ្វារបួន និងមានប្រាសាទជ្រុងបួន។ តួប្រាសាទសំខាន់កណ្តាលសង់អំពីថ្មភក់ រីឯកំពែង ក្លោងទ្វារ និងប្រាសាទជ្រុងសង់អំពីថ្មបាយក្រៀមដែលមានក្បាច់តុបតែងលំអំពីថ្មភក់។...

រមណីយដ្ឋានចំការស្វាយ ជាទីទេសចរណ៍ដ៏ស្រស់ត្រកាលនៅស្រុកសំឡូត

បាត់ដំបង៖ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង រមណីយដ្ឋានទេសចរណ៍ទឹកធ្លាក់ចំការស្វាយ បានប្រែខ្លួនពីទឹកដីសមរភូមិដ៏ក្ដៅគគុក ក្លាយទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញខ្លាំងមួយ ដែលមានកន្លែងលេងទឹកកម្សាន្តតាមដងស្ទឹង មានចម្ការភោគផលដំណាំ ម្ហូបអាហារឆ្ងាញ់ៗ មានសួនផ្កាដ៏ស្រស់បំព្រង ព្រមទាំងមានការទទួលបដិសណ្ឋារកិច្ចល្អពីសំណាក់ម្ចាស់រមណីយដ្ឋាន និងបុគ្គលិកគ្រប់គ្នាផងដែរ។

អត្ថបទពេញនិយម

វីដេអូល្បីៗ