បន្ទាយមានជ័យ
រមណីយដ្ឋានអាងគ្រុស
រមណីយដ្ឋានអាងគ្រុស ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលបានបង្អួតសម្រស់យ៉ាងស្រស់ស្អាតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចេញពីឃុំបន្ទាយឆ្មារប្រមាណ ៣៣២៦ ម៉ែត្រលោកអ្នកនឹងបានទៅដល់អាងមួយយ៉ាងធំ គឺអាងជេីងគ្រុស ដែលមានទេសភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ ជាពេលវេលា និងជាទីកន្លែងសម្រាក់សម្រាកលំហែរកាយដ៏ស្រស់ស្រាយអស់ទុក្ខកង្វល់ ហេីយយេីងក៏អាចអង្គុយមេីលថ្ងៃរៀបអស្តង្គតយ៉ាងស្រស់ស្អាតថែមទៀតផង លេីសពីនេះទៅទៀតភ្ញៀវទេសចរក៏អាចជិះកាណូតទៅកម្សាន្តលេងនៅលេីកូនកោះកណ្តាលអាងបានទៀតផងដែរ ដែលយេីងបានប្រែក្លាយអាងដែលគ្មានមនុស្សចាប់អារម្មណ៍ មកចាប់អារម្មណ៍បានក៏ព្រោះតែមានការ ឧបត្ថម្ភជ្រំជ្រែងយ៉ាងខ្លាំងខ្លា ពីលោកជំទាវឧញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។
...
គម្រោងអភិរក្សរោងទងប្រាសាទបន្ទាយឆ្មារ ត្រូវបានបិទបញ្ចប់ការដ្ឋាន ដោយចំណាយអស់ជាង ៦៧ម៉ឺនដុល្លារ
បន្ទាយមានជ័យ៖ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ លោកជំទាវ ភឿន សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ អមដំណេីរដោយក្រុមការងារ និងប្រជាពលរដ្ឋ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការដ្ឋានអភិរក្សរោងទងខាងលិច ឈៀងខាងជើងប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការដាំកូនឈើគ្រប់ប្រភេទឱ្យបានច្រើននៅគ្រប់ទីកន្លែង
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ — អាជ្ញាធរខេត្តបន្ទាយមានជ័យបាន និងកំពុងបន្តជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យរួមគ្នាបង្កើនសកម្មភាពការដាំកូនឈើគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដើម្បីភាពបៃតងស្អាត រក្សាការពារអភិរក្សព្រៃឈើឡើងវិញ និងរក្សានូវលំនឹង ចំពោះការប្រែប្រួលអាកាសធាតុ ទប់ទល់នឹងគ្រោះធម្មជាតិដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ជាដើម។
នេះជាប្រសាសន៍លើកឡើងរបស់លោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យក្នុងឱកាសលោកដឹកនាំកម្លាំងមន្ត្រីរាជការសិស្សានុសិស្សប្រជាពលរដ្ឋធ្វើការដាំកូនឈើបេងចំនួន២៦០០ដើមជាអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន...
ប្រាសាទបន្ទាយឆ្មារ កាន់តែមានអ្នកទៅលេងច្រើនឡើងៗ, រដ្ឋមន្ត្រី ស្នើប្រតិបត្តិករបង្កើនការយកចិត្តទុកដាក់ចំពោះភ្ញៀវ
បន្ទាយមានជ័យ៖ នៅពេលបានទៅទស្សនាប្រាសាទបន្ទាយឆ្មារ ហើយបានឃើញនូវវត្តមានភ្ញៀវទេសចរទៅទស្សនាប្រាសាទនេះកាន់តែមានការកើនឡើងនោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ប្រតិបត្តិករទេសចរណ៍ និងអាជីវករទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះការផ្តល់សេវាកម្មទេសចរណ៍នានា ប្រកបដោយគុណភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។
ដំណើរទស្សនាប្រាសាទបន្ទាយឆ្មារនេះ ត្រូវបានធ្វើឡើងក្រោយបញ្ចប់ពិធីជួបសំណេះសំណាល ជាមួយក្រុមហ៊ុនរៀបចំតង់ទេសចរណ៍កម្រិតស្តង់ដាអន្តរជាតិ និងផ្ទះស្នាក់សហគមន៍ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
ក្នុងឱកាសទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមអភិរក្ស ដែលបានខិតខំថែរក្សាការពារ និងជួសជុលប្រាសាទនេះយ៉ាងសកម្ម ប្រកបដោយបច្ចេកទេសជំនាញផ្នែកបុរាណវិទ្យា។
ព្រមជាមួយគ្នានោះ ឯកឧត្តមបានស្នើឱ្យប្រតិបត្តិករទេសចរណ៍...