ត្បូងឃ្មុំ
រមណីយដ្ឋានធម្មជាតិ«ទឹកធ្លាក់ហោង»ខេត្តត្បូងឃ្មុំ កំពុងអង្រួនអារម្មណ៍ភ្ញៀវទេសចរ
ត្បូងឃ្មុំ៖ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក អឿន រិទ្ធ ប្រធានមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ បានចុះពិនិត្យរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីកែលម្អសោភ័ណភាពឲ្យមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ។ ក្នុងដំណើរបេសកម្មនោះបានដឹកដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងអភិបាលរងខេត្តមួយចំនួនទៀត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ សសយក និងមន្ត្រីពាក់ព័ន្ធ។
ក្រោយពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តមបណ្ឌិត...
សត្វក្រៀល និងសត្វជ្រឹងជាច្រើនមានវត្តមាននៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ
https://www.facebook.com/314699302002531/videos/488137931734511/
ហ្វូងសត្វក្រៀលជាច្រើនក្បាល បានបង្ហាញខ្លួននៅក្នុងតំបន់ព្រៃលិចទឹកនៃតំបន់អភិរក្សព្រៃឫស្សីព្រៃលិចទឹកមាត់ឃ្មង់ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក ហួរ ពិសិដ្ឋ ប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានឱ្យដឹងថា មន្រ្តីឧទ្យានុរក្ស បានថតបានហ្វូងសត្វក្រៀល ហើរចេញទាំងហ្វូងៗប្រដេញគ្នាយ៉ាងស្រស់ស្អាតនៅពេលព្រឹកទៅរកចំណីតាមមាត់បឹង និងវិលរកទ្រនុំវិញនៅពេលល្ងាចលើព្រៃឬស្សីនិងដើមត្រសេក។
លោក ហួរ ពិសិដ្ឋ បានបន្ថែមថា សត្វស្លាបទាំងនេះទើបតែមានវត្តមាននាពេលថ្មីៗកន្លងមកនេះ ហើយមានចំនួនកើនឡើងជាលំដាប់។ ដោយឡែកក្នុងតំបន់អភិរក្សនេះដែរ ហ្វូងសត្វជ្រឹងរាប់ម៉ឺនក្បាលក៏មានវត្តមានរស់នៅភូមិជីគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំក្បែរនោះដែរ។ វាតែងតែមកទុំលើដើមឈើនៃកំពូតព្រៃ។
លោកប្រធានមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យមានការចូលរួមការការពារ...
ខេត្ដត្បូងឃ្មុំកំពុងរីកចម្រើនខ្លាំង ខណៈផ្សារធំមួយនឹងលេចរូបរាងចាប់ៗ
ត្បូងឃ្មុំៈ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលប្រទេសកំពុងអភិវឌ្ឍន៍នេះ ក្រុមអ្នកវិនិយោគ បាននឹងកំពុងសម្លឹងឆ្ពោះទៅរកទីតាំងសក្ដានុពលក្នុងការវិនិយោគ ក្នុងនោះ ខេត្តត្បូងឃ្មុំ ដែលជា ខេត្តទើបបង្កើតថ្មី កំពុងទាក់ទាញវិនិយោគិនជាខ្លាំង។
ផ្សារដ៏ធំមួយ នឹងលេចចេញជារូបរាងនៅក្នុងខេត្តត្បូងឃ្មុំ ដែលជាខេត្តទើបបង្កើតថ្មីក្រោយគេ ក្នុងពេលឆាប់ៗនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារលក់ដោះដូរទំនិញរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងខេត្ត ដទៃទៀត។
លោក ប៊ុត ឌីណែត និងលោក ឡាយ ឆេងម៉េង ជាអ្នកគ្រប់គ្រងគម្រោងសាងសង់ផ្សារ បានឱដឹង កាលពីម្សិលមិញថា...
កសិករស្រុកក្រូចឆ្មារកំពុងកាក់កបនឹងដំណាំក្រូចថ្លុង ខណៈតម្លៃទីផ្សារល្អ
ត្បូងឃ្មុំ ៖ ត្បូងឃ្មុំគឺជាខេត្តមួយដែលមានផ្ទៃដីដាំដំណាំ កសិកម្មល្អ ខណៈប្រជាប្រជាពលរដ្ឋមួយចំនួនគឺពឹងលើការធ្វើ កសិកម្ម ដាំដំណាំផ្សេងដើម្បីទ្រទ្រង់ជីវភាពគ្រួសារដូចជា កៅស៊ូ ស្វាយចន្ទី ដំឡូងមី ម្រេច រួមទាំងដំណាំហូបផ្លែជាច្រើន ប្រភេទទៀត ។
ដោយឡែកនៅក្នុងខេត្តមួយនេះក៏មានប្រជា ពលរដ្ឋនៅឃុំកោះពីរ ស្រុកក្រូចឆ្មារ បានចាប់យករបដាំដំណាំ ក្រូចថ្លុង ដើម្បីរកប្រាក់ចំណូលទ្រង់ជីវភាពគ្រួសារផងដែរ។
លោក ខូវ អ៊ មេឃុំកោះពីរបានរៀបរាប់ថា កោះនេះមាន ផ្ទៃដីប្រម៉ាណ...