ក្រចេះ
ឆ្នេរខ្សាច់មុខវត្តសសរ១០០ ស្វាគមន៍ភ្ញៀវទេសចរ នាដើមឆ្នាំ២០២១ នេះ
ក្រចេះ៖ គម្រោងកែច្នៃតំបន់ឆ្នេរខ្សាច់មុខវត្តសសរ ១០០ ក្នុងខេត្តក្រចេះ នឹងទទួលស្វាគមន៍ភ្ញៀវទេសចរ នាពេលខាងមុខនេះ។
លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមានប្រសាសន៍ថា តំបន់ឆ្នេរខ្សាច់មុខវត្តសសរ ១០០ នឹងរៀបចំជារមណីយដ្ឋាន ហើយនឹងដំណើរការឆាប់ៗនេះ។ អ្វីដែលកំពុងដំណើរការ និងផ្តោតសំខាន់គឺការសុំអាជ្ញាបណ្ណទេសចរណ៍ វិធានសុវត្ថិភាពទេសចរណ៍ ការគ្រប់គ្រងអនាម័យបរិស្ថាន ការកំណត់ទីតាំងសុវត្ថិភាព ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងតម្លៃសេវា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរមកកំសាន្តនាដើមឆ្នាំ២០២១ខាងមុននេះ។
លោកថា វត្តសសរ១០០...
កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលត្រូវបានគេប្រទះឃើញត្រង់ចំនុចអន្លង់ផ្សោតកាំពី
ខេត្តក្រចេះ៖ កូនសត្វផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាពីរថ្ងៃ ត្រូវបានគេប្រទះឃើញក្នុងក្រុមហ្វូងផ្សោតធំដែលមានចំនួនប្រមាណជាបួនក្បាលត្រង់ចំនុចអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ដោយក្រុមការងារស្រាវជ្រាវសត្វផ្សោត។ កូនសត្វផ្សោតថ្មីនេះជាកូនផ្សោតទីបីហើយដែលត្រូវបានអ្នកវិទ្យាសាស្រ្តកត់ត្រាថាទុកនៅដើមឆ្នាំ២០២០។
កាលពីដើមខែកុម្ភៈកន្លងទៅនេះផងដែរ ក្រុមការងារស្រាវជ្រាវនិងតាមដានសត្វផ្សោតទន្លេមេគង្គនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង និងអង្គការ WWF-កម្ពុជា បានចុះសិក្សា និងតាមដានចំនួនសត្វផ្សោតទន្លេមេគង្គ ដោយជិះទូក និងថតរូបសត្វផ្សោតទន្លេមេគង្គ ដើម្បីធ្វើការវិភាគអត្តសញ្ញាណរបស់សត្វផ្សោត ដែលរស់នៅតាមដងទន្លេមេគង្គ ចម្ងាយ ១៩០...
គួរដាក់ឈ្មោះអ្វីទៅហ្ន៎?កូនផ្សោតទើបកើតថ្មី១ក្បាលទៀតហើយ!
នេះពិតជាដំណឹងដ៏គួរឱ្យរីករាយបំផុត! គ្រាន់តែទិវាសត្វផ្សោតទន្លេមេគង្គបញ្ចប់ភ្លាម ស្រាប់តែគេបានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលទៀត!
កូនផ្សោតទើបកើតថ្មីមួយក្បាលដែលមានអាយុកាលប្រហែលជាមួយថ្ងៃ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណជាប្រាំពីរក្បាល ស្ថិតក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំការនៅរម្មណីយ៍ដ្ឋានអន្លង់ផ្សោតកាំពី បានរាយការណ៍ មកក្រុមស្រាវជ្រាវសត្វផ្សោតដែលរួមមានក្រុមការងារអង្គការ WWF-កម្ពុជា និងរដ្ឋបាលជលផល ប្រចាំខេត្តក្រចេះ ថាបានប្រទះឃើញកូនផ្សោតទើបកើតថ្មី នៅអន្លង់ផ្សោតកាំពី។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះ ក្រុមការងារស្រាវជ្រាវក៏បានចុះទៅពិនិត្យ និងបាន ឃើញកូនផ្សោតទើបកើតថ្មីនោះ ហើយក្រុមការងារក៏បានព្យាយាមធ្វើការថតរូបកូនផ្សោតទើបកើតថ្មីជាមួយមេរបស់វា។
កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ...
សត្វផ្សោតនៅខេត្តក្រចេះ កើនឡើងបាន ២០ក្បាលបន្ថែមទៀត
ខេត្តក្រចេះ៖ សត្វផ្សោតនៅខេត្តក្រចេះ មានការកើនឡើងថ្មីចំនួន ២០ក្បាលបន្ថែមទៀត ក្នុងអំឡុងឆ្នាំ២០១៨ និង២០១៩ ខណៈសត្វផ្សោតស្លាប់ មានចំនួន ៦ក្បាល នេះបើតាមការឱ្យដឹងពីលោក សេង ទៀក នាយកប្រចាំប្រទេសរបស់អង្គការ WWF។
លោក សេង ទៀក បានឱ្យដឹងថា បច្ចុប្បន្នសត្វផ្សោតនៅកម្ពុជា មានចំនួនសរុបប្រមាណតែ ៩២ក្បាល ហើយពួកវាកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់អភិរក្សឱ្យបានគង់វង្ស ដោយមានយុទ្ធសាស្ត្រអភិរក្សច្បាស់លាស់។...