កំពត

ទិដ្ឋភាពដ៏ស្រស់ស្អាត នៅតំបន់ធម្មជាតិភ្នំទឹក និងភ្នំតូច ខេត្តកំពត

កំពត៖ តំបន់ធម្មជាតិភ្នំទឹក និងភ្នំតូច ក្នុងខេត្តកំពត បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត គួរជាទីមនោរម្យយ៉ាងក្រៃលែង។ នៅទីនោះដែរ ទិដ្ឋភាពព្រះអាទិត្យអស្តង្គត គឺជាទេសភាពមួយ ដែលញ៉ាំងឲ្យអារម្មណ៍ភ្ញៀវទេសចរទទួលបានភាពរីករាយស្រស់ស្រាយ ប៉ុន្តែអ្វីដែលជាចំណីអារម្មណ៍ បង្កឲ្យភ្ញៀវទេសចរកាន់តែមានមានសេចក្តីសុខនោះ គឺខ្យល់អាកាសត្រជាក់ៗដ៏បរិសុទ្ធ បក់មកប៉ះនឹងរាងកាយតែម្តង។តំបន់ភ្នំទឹក និងភ្នំតូច ដែលមានភូមិសាស្ត្រនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញមួយ ប៉ុន្តែតំបន់នេះមិនសូវមានអ្នកទៅកម្សាន្តនោះទេ។ តាមរយៈទឹកបឹងដ៏ថ្លាឆ្វង់ដូចកញ្ចក់ គេអាចមើលឃើញកូនត្រីតូចៗ...

តំបន់ការពារទេសភាពអន្លង់ព្រីង ជាផ្ទះនិងជាទីតាំងទេសចរណ៍របស់សត្វក្រៀលនារដូវក្តៅ

កំពត៖ តំបន់ការពារទេសភាពអន្លង់ព្រីង ដែលមានផ្ទៃដីសរុប ២១៧ហិកតា ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល ឬកុកក្រៀល ឬកុកទេព (Sarus Crane)។ វាក៏ជាជម្រករបស់សត្វស្លាបផ្សេងទៀត ដូចជាសត្វខ្វែកសមុទ្រស្លាបឆ្នូតស ទាព្រៃក្បាលឆ្នូតស ផងដែរ។ មានទីតាំងស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត តំបន់ការពារទេសភាពអន្លង់ព្រីង មិនត្រឹមតែជាទីជម្រកសម្រាប់សត្វក្រៀលទេ...

រមណីយដ្ឋានប្រាសាទភ្នំឈ្ងោក

រមណីយដ្ឋានប្រាសាទភ្នំឈ្ងោក ស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីបានទៅដល់រមណីយដ្ឋាននេះ ភ្ញៀវទេសចរទាំងឡាយអាចធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទ តាមផ្លូវជាតិលេខ៣ ដល់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ ត្រូវបត់ចុះតាមផ្លូវលំអភិវឌ្ឍន៍ ឆ្ពោះទៅផ្នែកខាងជើង ក្នុងចម្ងាយ ៦គីឡូម៉ែត្រនឹងប្រទះឃើញភ្នំមួយកម្ពស់ប្រហែល ៤០ម៉ែត្រ មានឈ្មោះថា «ភ្នំឈ្ងោក» ដែលជារមណីយដ្ឋានមានប្រាសាទសាងសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំតែម្តង។ ពេលឡើងដល់លើភ្នំ ភ្ញៀវទេសចរនឹងបានគយគន់ទេសភាពល្អស្រស់ត្រកាល នៃភូមិឋានអ្នកស្រុក និងចម្ការដំណាំនានា។ នៅលើកំពូលភ្នំ មានរូងជាច្រើន ដែលភ្ញៀវទេសចរអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម...

សហគមន៍នេសាទទាំង៨ក្នុងខេត្តកំពតបណ្តុះកូនកោងកាងបានជាង១សែនដើមសម្រាប់ដាំដុះក្នុងសហគមន៍

សហគមន៍នេសាទទាំង៨ក្នុងខេត្តកំពត បណ្តុះកូនកោងកាងបានជាង១សែនដើម សម្រាប់ដាំដុះក្នុងសហគមន៍ ដើម្បីបង្កើនជីវចម្រុះនិងការគាំពារបរិស្ថានឱ្យកាន់តែល្អប្រសើរ។  លោក ហុង រស្មី នាយកប្រចាំប្រទេសនៃអង្គការអាក់សិនអេតកម្ពុជា បានមាន ប្រសាសន៍ថា យុទ្ធនាការ១សែនកោងកាង ដែលត្រូវបានធ្វើឡើងរយ:ពេលស្ទើរពេញមួយឆ្នាំមកនេះ បានបិទបញ្ចប់ហើយ ដោយទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។ លោកបន្តថា មហាជននឹងគាំទ្រយុទ្ធនាការនេះយ៉ាងខ្លាំង ព្រោះបានធ្វើឱ្យប្រជាពលរដ្ឋយល់ពីអត្ថប្រយោជន៍របស់ដើមកោងកាង ហើយឱ្យបងប្អូនចូលរួមការពារនិងជំរុញឱ្យមានការដាំបន្ថែមទៀត ក្នុងគោលបំណងស្តារធនធានដើមកោងកាងឡើងវិញ។ លោក​បញ្ជាក់ថា​ «គោលបំណងយុទ្ធនាការ គឺចង់ឱ្យសហគមន៍ខ្លួនឯងឱ្យគាត់ចូលរួម ដើម្បីស្ដារធនធានកោងកាងឡើងវិញ ព្រោះជីវភាពរបស់ប្រជានេសាទនៅហ្នឹង ពឹងទៅលើកោងកាងហ្នឹងដែលវាជាជម្រកត្រី ក្តាម...

អត្ថបទពេញនិយម

វីដេអូល្បីៗ