កំពង់ស្ពឺ

កំពង់ស្ពឺ​ផ្ដើម​អភិវឌ្ឍន៍តំបន់​ទេសចរណ៍ដំបូងលើ​ទុន​ ​៥០០លានដុល្លារ

កំពង់ស្ពឺ៖​ រដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​បាន​ជួប​ពិនិត្យ​ពិភាក្សា​លើ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ធម្មជាតិ​ តម្លៃ៥០០លាន​ដុល្លារ​អាមេរិក​ នៅ​ស្រុក​ភ្នំស្រួច​ និង​ស្រុក​សំរោងទង​ ខេត្ត​កំពង់ស្ពឺ​។ គណ​កម្មការ​វិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ពិភាក្សា​ពី​គំរោង​អភិវឌ្ឍន៍​នេះ​ ដែល​គំរោង​នេះ​គ្រោង​វិនិយោគ​ដោយក្រុម​ហ៊ុន​ Jor​ Grand​ Eco​ Investment​ Co​., Ltd​. ក្នុង​គម្រោង​ទុន​វិនិយោគ​ប្រមាណ៥០០លាន​ដុល្លារ​អាមេរិក​ ក្រោម​អធិបតីភាព​លោក​ នុត​ អ៊ុន​វ័​ណរ៉ា​ អគ្គលេខាធិការ​រង​ គណៈកម្មាធិការ​វិយោគ​កម្ពុជា​ (គវក​)។ ក្រុមហ៊ុន​ Jor​...

តំបន់ទឹកធ្លាក់ជ្រាវ នឹងពង្រីកខ្លួទៅជា តំបន់ទេសចរណ៍ផ្សងព្រេង

កំពង់ស្ពឺ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ជាមួយនឹងកំណើនភ្ញៀវទេសចរ ដែលចូលចិត្តដើរកម្សាន្តបែបផ្សងព្រេងនៅតាមព្រៃភ្នំនោះ ក្រសួងទេសចរណ៍ បាននិងកំពុងរៀបចំរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវ ទៅជាតំបន់ទេសចរណ៍បែបផ្សងព្រេង ដែលមានស្ដង់ដាររសហគមន៍ត្រឹមត្រូវ បន្ថែមពីលើសក្ដានុពលដែលមានស្រាប់នៅរមណីយដ្ឋាននេះ។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជ្រាវ ស្ថិតនៅភូមតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩។ សហគមន៍នេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០១...

គិរីរម្យ​ឥលូវ​ទេសភាព​ស្អាត​ប្លែក តោះរកពេលទៅបោះជុំរុំនៅគិរីរម្យ​

ទេសភាព​ដ៏​ល្អ​ស្អាត​គួរឱ្យ​គយគន់​នៅ​ឧទ្យាន​ជាតិ​គិរី​រម្យ សម្បូណ៌​ទាំង​ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និង​មាន តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ស្រស់ស្អាត​ជាច្រើន​ជាទី​ទាក់ ទាញ​ភ្ញៀវទេសចរ​ទាំងឡាយ។ កំណើន​គម្រប​ព្រៃឈើ ​គឺ​ដោយសារតែ​ការងារ​ការពារ ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​រាជ​រដ្ឋា​ភិ​បានដាក់ចុះ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ទប់ស្កាត់បាន​នូវ​ការបំផ្លិចបំផ្លាញ​ព្រៃ​ខុសច្បាប់ ការ​រុករាន​ទន្ទ្រាន​កាន់ កាប់​ដីព្រៃ​ខុស​ច្បាប់ និង​ទប់ស្កាត់ និង​បង្ក្រាបបាន​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ការ​បរបាញ់​ខុសច្បាប់។ បច្ចុប្បន្ននេះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ រួមមាន​តំបន់ការពារធម្មជាតិ​ចំនួន និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ជិត ៦០ កន្លែង​មាន​ផ្ទៃដី​ទំហំ ៧, ៥ លាន​ហិកតា ស្ថិតនៅក្រោម​ការគ្រប់គ្រង ការពារ...

ក្រសួងប្រកាសបដិសេធរាល់ឯកសារកាន់កាប់ដីខុសច្បាប់នៅឧទ្យានជាតិព្រះសុរាម្រិត (គីរីរម្យ)

ភ្នំពេញៈ ក្រសួងបរិស្ថាន បានប្រកាសបដិសេធនូវរាល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់ដីដោយខុសច្បាប់គ្រប់ប្រភេទនៅក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គីរីរម្យ» ដូចជា ការកាប់ទន្ទ្រានកាន់កាប់ ការផ្ទេរ និងទិញលក់ដីដោយខុសច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨។ ការប្រកាសខាងលើនេះ បន្ទាប់ពីក្រសួងបានពិនិត្យឃើញថា តំបន់មួយចំនួននៅក្នុងឧទ្យានជាតិនេះ មានចលនាទន្រ្ទានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ទោះបីជាក្រសួង រដ្ឋបាលខេត្តកំពង់ស្ពឺ និងរដ្ឋបាលខេត្តព្រះសីហនុ ខិតខំការពារ និងទប់ស្កាត់យ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានអំពាវនាវឱ្យអ្នកដែលបាននឹងកំពុងកាន់កាប់ដីដោយខុសច្បាប់ បញ្ឈប់សកម្មភាពទាំងអស់ (ការឈូសឆាយ...

អត្ថបទពេញនិយម

វីដេអូល្បីៗ