កំពង់ធំ

រដ្ឋាភិបាលនឹង​អភិវឌ្ឍន៍សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី និងតម្បាញរពាក់នៅសំបូរព្រៃគុក

កំពង់ធំៈ ក្រោយពីក្ដាប់បាននូវបញ្ហាមួយចំនួនរបស់សហគមន៍ទេសចរណ៍សំបូរព្រៃគុករួចមក លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​​ទេសចរណ៍ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានពួត​ដៃឯក​ភាព​គ្នា​ប្ដេជ្ញា​ជំរុ​ញ​ការ​អភិ​វឌ្ឍ​សិប្ប​កម្ម​ផលិត​គ្រាប់​​ស្វាយចន្ទី និងតម្បាញវល្លិរពាក់ឱ្យកាន់តែរីកចម្រើនឡើង ដើម្បី​ជួយ​ជំរុញជីវ​ភាព​រស់​នៅ​របស់​ប្រជា​សហ​គមន៍​ផង​ដែរ។ ការប្ដេជ្ញាចំពោះមុខប្រជាសហគមន៍យ៉ាងដូច្នេះ ត្រូវបានធ្វើឡើ​ងក្នុងឱកាសអញ្ជើញជាអធិបតី​ភាពក្នុង​ពិធីសំណេះ​សំណាល ​ជាមួយប្រជាសហគមន៍ទេសចរណ៍សំបូរព្រៃគុក នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩។ នាឱកាសនោះ លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានលើកឡើងថា សហគមន៍បកគ្រាប់ស្វាយចន្ទី នៅ​មាន​សកម្មភាពមកដល់ពេលបច្ចុប្បន្ននេះ...

រដ្ឋមន្ត្រីទេសចរណ៍គ្រោង​ស្នើរាជរដ្ឋាភិបាលរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តកំពង់ធំជា​ខេត្ត​គោល​ដៅ​ទេសចរណ៍​

កំពង់ធំៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជុះមូលដ្ឋានខេត្តកំពង់ធំ បាន​លើកឡើងថា នាពេលខាងមុខ លោកនឹងស្នើសុំរាជរដ្ឋាភិបាលរៀបចំផែនការមេ អភិវឌ្ឍន៍ខេត្តកំពង់ធំ ដូច​ខេត្ត​​គោលដៅទេសចរណ៍សំខាន់ដទៃទៀត ពីព្រោះទឹកដីអតីតរាជធានីបុរាណមួយនេះ ក៏ជា​គោល​ដៅ​ទេសចរណ៍​​មួយដ៏សំខាន់ផងដែរ។ ការបង្ហើបឱ្យដឹងបែបនេះ ធ្វើឡើងក្នុងពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ដើម្បី​ត្រួត​ពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាលទី៤ របស់រាជរាជរដ្ឋា​ភិបាល​កម្ពុជា នារសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ធំ។ នាឱកាសនោះលោក ថោង ខុន បានបញ្ជាក់ថា...

សង្រ្កាន្តសំបូរព្រៃគុកត្រៀមបង្ហាញឧបករណ៍នេសាទតុំធំជាងគេដើម្បីទទួលស្វាគមន៍ភ្ញៀវទេស

កំពង់ធំ៖ សង្រ្កាន្តសំបូរព្រៃគុកឆ្នាំ២០១៩នេះត្រៀមដាក់តាំងបង្ហាញឧបករណ៍នេសាទតុំ ធំជាងគេដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរខាងមុខនេះ។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ប្រាប់វិទ្យុកម្ពុជាថា អជ្ញាធរខេត្តបានសហការជាអង្គភាពពាក់ព័ន្ធបានត្រៀមរៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីនៅប្រាសាទសំបូរព្រៃគុកដែលមានកម្មវិធីកម្សាន្តសប្បាយជាច្រើនដើម្បីទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលេងកំសាន្តនៅនៅខេត្តកំពង់ធំក្នុងឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ឯកឧត្តមអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា ដើម្បីអោយកម្មវិធីសង្ក្រាន្តសំបូរព្រៃគុក កាន់តែមានភាពអធឹកអធមប្លែកអស្ចារ្យជាងឆ្នាំមុនៗនោះ អាជ្ញាធរមិនត្រឹមតែបង្កើតឲ្យមានការលេងកម្សាន្តល្បែងប្រជាប្រិយខ្មែរ ជាច្រើនមានដូចជា វាយក្អម ទាញព្រ័ត្រ ចោលឈូក បោះអង្គុញឡើងសសរខ្លាញ់និងមានការប្រណាំងរទេះគោ ច្រៀងរាំកម្សាន្តប៉ុណ្ណោះទេ ថែមទំាង ដាក់តំាងបង្ហាញឧបករណ៍នេសាទតុំដ៏ធំប្លែកជាងឧករណ៍នេសាទធម្មតា។ ឯកឧត្តមថាការដាក់តំាងបង្ហាញឧបករណ៍នេសាទតុំនេះ គឺដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋបាន ស្គាល់ពីឧករណ៍នេសាទបុរាណដែលកូនខ្មែរមួយចំនួនពុំដែលស្គាល់ ហើយឧបករណ៍នេសាទតំនេះ គឺធ្វើឡើងអំពីដើមឬស្សីក្រងដូចជា រាងក្អមកទ្រវែងកស្រួចសម្រាប់ដាក់យកត្រីនៅក្នុងទន្លេនិងព្រែក។ ឯកឧត្តមបានបន្ថែមទៀតថា អជ្ញាធរខេត្តក៏បានចុះអប់រំដល់ក្រុមអាជីវករលក់ដូរនិងម្ចាស់សណ្ឋគារនិងផ្ទះសំណាក់ទៅលើផ្នែកសេវាកម្មចំណីអាហារឲ្យមានអនាម័យ...

សង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំនេះ នឹងធ្វើ ៣ថ្ងៃក្នុងថ្ងៃចូលឆ្នាំខ្មែរ

កំពង់ធំ៖ រដ្ឋបាលខេត្តកំពង់ធំបានប្រកាសថា ដើម្បីអបអរសារទពិធីបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំសង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំ២០១៩ ដែលប្រារព្ធឡើងនៅបរិវេណតំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានីឥសានបុរៈ ដ៏ចំណាស់ផ្ទាល់តែម្តង។ ព្រឹត្តការណ៏សង្ក្រាន្តថ្មីសំបូរព្រៃគុកឆ្នាំ២០១៩ដែលរៀបចំធ្វើនៅទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោកនេះ គ្រោងរៀបចំកម្មវិធី ជាអាទិ៍ ពិធីទទួលទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះ ល្បែងប្រជាប្រិយ របាំប្រជាប្រិយ របាំប្រពៃណី ដែលជាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ ផូផង់តាំងពីបុរាណកាល ព្រមទាំងមានពិធីមួយចំនួនទៀតដូចជា ពិធីហែក្បែរយុវជន ពិព័រណ៍ភូមិគួយនិម្មិត...

អត្ថបទពេញនិយម

វីដេអូល្បីៗ