កំពង់ឆ្នាំង
កូនឈើព្រៃ៤ម៉ឺនដើមនឹងត្រូវដាំនៅសៀមរាប និងព្រះវិហារ
ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋានក្នុង ខេត្តសៀមរាប និងខេត្តព្រះវិហារ នឹងរួមគ្នាដាំ កូនឈើព្រៃ ៤ម៉ឺនដើម នៅថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៩នេះ ដោយការដើមឈើនេះ ធ្វើឡើងក្រោមគម្រោង ភាពធនសហគមន៍ទៅនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម នេត ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងថា ដើមឈើដែលនឹងដាំចំនួន ៤ម៉ឺននេះ គឺជាប្រភេទឈើប្រណិត...
រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិលលាក់ខ្លួនកណ្តាលព្រៃភ្នំក្បែរជើងភ្នំឱរ៉ាល
កំពង់ឆ្នាំង: តំបន់ទឹកធ្លាក់ស្រែអំពិល ដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានចម្ងាយពីទីរួមខេត្តកំពង់ឆ្នាំង ប្រមាណ៥០ទៅ៦០គីឡូម៉ែត្រ ។
តំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង និងមានទឹកហូរតាមជ្រោះរាប់គីឡូម៉ែត្រ គ្របដណ្តប់ដោយម្លប់ឈើព្រៃភ្នំដ៏ត្រជាក់ចិត្ត ដែលអាចបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិនិងជាកន្លែងមុជទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។
សំឡេងទឹកធ្លាក់ប៉ប្រះថ្មដានៅតាមដងស្ទឹងបានអង្រួនអារម្មណ៍អ្នកទេសចរឱ្យស្រស់ស្រាយសប្បាយរីករាយមួយរំពេច ចំហាយត្រជាក់មកប៉ះកាយ ខ្យល់ដកដង្ហើមក៏បរិសុទ្ធ ។
សំឡេងសត្វបន្លឺឡើងរងំពេញព្រឹកព្រៃ យ៉ាងស្រស់ប្រិមប្រិយ ធម្មជាតិដ៏សុខក្សេមក្សាន្តគ្មានអ្វីប្រៀបផ្ទឹម ធ្វើឲ្យអ្នកទេសចរយើងឱ្យទទួលបាននូវបទពិសោធន៍ថ្មីមួយទៀតយ៉ាងជក់ចិត្ត ។
សហគមន៍ទឹកធ្លាក់ស្រែអំពិលនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការគ្នាយ៉ាងសស្រោកសស្រាំពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ។
មេឃុំក្ដុលសែនជ័យ...
បុណ្យទន្លេឆ្នាំនេះ មានភ្ញៀវទេសចរចូលរួមជិត ១ លាននាក់
ភ្នំពេញៈ ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជិត ១ លាននាក់បានចូលរួមក្នុងពិធីបុណ្យទន្លេ រយៈពេល ៣ ថ្ងៃនៅក្នុងខេត្តកំពង់ឆ្នាំង កាលពីចុងសប្តាហ៍មុន។ នេះបើតាមទិន្នន័យពីមន្ត្រីក្រសួងទេសចរណ៍។
លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីល្ងាចម្សិលមិញ បានប្រាប់ ភ្នំពេញប៉ុស្តិ៍ថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ១៥-១៧ ខែ មីនា កើនឡើងខ្ពស់បើធៀបទៅនឹងការរៀបចំ...
នាយករដ្ឋមន្រ្តីជំរុញឲ្យបណ្តាខេត្តត្រូវប្រើប្រាស់ចំណុចទាំងឡាយក្នុងខេត្តនីមួយៗ ដើម្បីទាក់ទាញវិស័យទេសចរណ៍
កំពង់ឆ្នាំងៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍វិស័យទេសចរណ៍តាមទីក្រុង ទីប្រជុំជន មាត់ទន្លេ ហើយធ្វើយ៉ាងណាឲ្យខេត្តកំពង់ឆ្នាំង ក្លាយជាកន្លែងទេសចរណ៍មួយដ៏ទាក់ទាញផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវប្រើប្រាស់នូវចំណុចទាំងឡាយនៅក្នុងខេត្តនីមួយៗ ទាញយកវិស័យទេសចរណ៍ ដូចជានៅក្នុងខេត្តកំពង់ឆ្នាំងរបស់យើងនេះ មានកន្លែងមួយចំនួន ដែលយើងត្រូវពង្រីកវា ឲ្យទៅជារមណីយដ្ឋានទេសចរណ៍ដ៏មានការទាក់ទាញ»។
ការជំរុញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...