កំពង់ចាម
ស្វាយកែវរមៀតនៅស្រុកកងមាសនាំចេញទៅក្រៅប្រទេសរាប់តោនក្នុង១ថ្ងៃ
កំពង់់ចាមៈ នៅរដូវស្វាយកែវរមៀតដល់ពេញបន្ទុកម្ដងៗ ប្រជាពលរដ្ឋជាអ្នកប្រកបរបរដាំដំណាំមួយនេះលើផ្ទៃដីជិត ២ពាន់ហិកតា នៅស្រុកកងមាស ខេត្តកំពង់ចាម មានសមត្ថភាពផលិតផ្លែស្វាយនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ប្រមាណពី ៥០ ទៅ ៦០ តោនក្នុងមួយថ្ងៃ។
លោក មឿន ផា អភិបាលស្រុកកងមាស បានឲ្យដឹងនៅថ្ងៃទី២៩ ខែមេសានេះថា សព្វថ្ងៃមានប្រជាពលរដ្ឋជាច្រើនបានដាំ ប្រមូលម៉ៅ និងបង្កើតជាស្តង់ប្រមូលទិញផ្លែស្វាយកែវរមៀតច្រើនកន្លែង។ ក្នុងនោះមានស្ទើរគ្រប់ឃុំទាំង ១១ របស់ស្រុកកងមាស លើកលែងឃុំរាយប៉ាយ...
រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ ១០កន្លែងនៅខេត្តកំពង់ចាម កំពុងទាក់ទាញភ្ញៀវទេសចរមកទស្សនា
កំពង់ចាម ៖ រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិចំនួន១០កន្លែងនៅតាមបណ្តាស្រុកនានាក្នុងទឹកដីខេត្តកំពង់ចាម កំពុងបង្ហាញសម្រស់ថ្ពក់ចិត្តទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ដមានកំណើនជាបន្ដបន្ទាប់ ពិសេសក្រោយពេលអាជ្ញាធរខេត្តបានរៀបចំអភិវឌ្ឍន៍ និងកែលម្អឲ្យកាន់តែមានសោភ័ណភាព ។
ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក ស៊ាន សុគុណ បានឲ្យដឹងថា ខេត្តកំពង់ចាមជាដែនដីវ័យចំណាស់មួយដែលសម្បូរដោយសម្បតិ្តធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រខ្មែរ ។ ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តក្នុងការអភិរក្ស និងអភិវឌ្ឍន៍ បានធ្វើឲ្យខេត្តមួយនេះក្លាយជាគោលដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិមកទស្សនា និងឈ្វេងយល់ពីប្រវតិ្តសាស្ត្រនៅតាមតំបន់ និងប្រាសាទបុរាណនានា ។...
អាជ្ញាធរខេត្តកំពង់ចាមគ្រោងប្រែក្លាយល្អាងភ្នំក្នុងស្រុកស្ទឹងត្រង់ជាតំបន់ទេសចរណ៍ធម្មជាតិ
កំពង់ចាមៈ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីជំនាញទៅកាន់ ល្អាងភ្នំមួយកន្លែងស្ថិតក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ នៅដើមសប្តាហ៍កន្លងទៅនេះ។ ដើម្បីប្រែក្លាយទីតាំងដីជាងមួយហិកតា ដ៏មានសត្តានុពលនោះ ទៅជាតំបន់ទេសចរណ៍បែបធម្មជាតិនាពេលអនាគត។
លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមដែលបានចូលរួមពិនិត្យទីតាំងល្អាងខាងលើបានឲ្យដឹងនៅថ្ងៃទី ២២ តុលាថា ធាតុពិតល្អាងភ្នំខាងលើ គឺស្ថិតក្នុងបរិវេណរមណីយដ្ឋាន វត្តគុហាគង្គា ហៅព្រះអង្គគុហ៍។ ជាទីតាំងសម្រាប់ភ្ញៀវទេសចរ មកលេងកម្សាន្តនារដូវបុណ្យទានផ្សេងៗ...
រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ ប្រែកាយពីទីស្ងាត់ជ្រងំទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ
កំពង់ចាម៖ ខណៈប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ក៏ កំពុងមាន ភាពលេចធ្លោរ និងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិផងដែរ។
ជាក់ស្ដែងផលិតទេសចរណ៍ដ៏ធំមួយទៀត បានចាប់បដិ សន្ធិឡើងក្នុងភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម នោះគឺរមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ ដែលតំបន់ត្រូវបានគេស្គាល់ថា ជាទីដ៏ស្ងាត់ជ្រងំមួយដាច់ស្រយាលពីគេ ក្រោយត្រូវញាំញីដោយសារសង្គ្រាម។
រមណីយដ្ឋានឫស្សីភ្នំហាន់ជ័យ (Hanchey Bamboo Resort) នេះ ទើបតែត្រូវបានបើកសម្ពោធជាផ្លូវការនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក គួច...