កោះកុង
កោះកុង នឹងមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិខ្នាតតូចច្រើនកន្លែងបន្ថែមទៀត
ខេត្តកោះកុងអាចនឹងមានរមណីយដ្ឋានធម្មជាតិទេសចរណ៍ខ្នាតតូចចំនួន ៧ ថ្មីបន្ថែមទៀត ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលគ្រោងនឹងបើកដំណើរការនៅពេលខាងមុខនេះ។ នេះបើយោងតាមប្រធានមន្ទីរបរិស្ថានខេត្តកោះកុង។
គម្រោងវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៧ ក្នុងខេត្តកោះកុង ត្រូវបានមន្ត្រីជំនាញក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តចុះទៅពិនិត្យនៅទីតាំងផ្ទាល់ មុននឹងឈានឆ្ពោះទៅការវិនិយោគនៅពេលខាងមុខ។ គម្រោងទាំងនេះមានទីតាំងស្ថិតក្នុងស្រុកបទុមសាគរ និងស្រុកមណ្ឌលសីមា។
សក្តានុពលទីតាំងភូមិសាស្ត្រនៅជាប់មាត់សមុទ្រ និងមានធនធានធម្មជាតិចម្រុះសម្បូរបែប បានធ្វើឱ្យខេត្តកោះកុងទាក់ទាញបានគម្រោងវិនិយោគលើគ្រប់វិស័យជាបន្តបន្ទាប់។
ខេត្តកោះកុង គឺជាប្រជុំនៃអេកូទេសចរណ៍ ហេតុនេះកំណើននៃការស្នើសុំវិនិយោគបែបនេះបានកើនឡើងបន្តបន្ទាប់ ហើយគម្រោងទាំង ៧ នេះ គឺសុទ្ធតែជាការវិនិយោគក្នុងស្រុកទាំងអស់៕
សម្រស់ទឹកធ្លាក់ឆាយយោង ជាគោលដៅទេសចរណ៍បែបផ្សងព្រេងដ៏ទាក់ទាញ
កោះកុង៖ រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
លោក សាគុណ ភក្តី អនុប្រធានការិយាល័យព័ត៌មានទេសចរណ៍នៃមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា តំបន់ទេសចរណ៍ឆាយយោងនេះ គឺហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង និងមានជួរភ្នំ ជ្រលងដងអូរជាច្រើន ពិសេសសម្បូរទៅ ដោយសត្វព្រៃជីវចម្រុះគ្រប់ប្រភេទ ដែលបានផ្តល់ភាពទាក់ទាញបែបធម្មជាតិ ធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត ជាហូរហែ មិនចេះដាច់។ កន្លែងនេះក៏មានទឹកធ្លាក់ពីលើភ្នំ មានកម្ពស់រហូតជាង ៤៥ម៉ែត្រ...
ព្រលានយន្តហោះកោះកុងនឹងត្រូវប្តូរទីតាំងថ្មីលើផ្ទៃដី៤០០-៦០០ហិកតា មានទំហំទឹកប្រាក់ប្រមាណ $៤០លាន
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចជាគោលការណ៍ ឲ្យមានការផ្លាស់ប្តូរទីតាំងវិនិយោគ ព្រលានយន្តហោះថ្មី នៅខេត្តកោះកុង ពីទីតាំងចាស់ក្នុងក្រុងខេមរភូមិន្ទ ទៅកាន់ទីតាំងថ្មី ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លើផ្ទៃដី៤០០-៦០០ហិកតា។ នេះតាមលិខិត លេខ ១៩២២សជណ.មយ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឲ្យប្តូរទៅវិនយោគនៅទីតាំងថ្មី សម្រាប់ធ្វើព្រលានយន្តហោះ លើផ្ទៃដីទំហំប្រមាណពី៤០០ហិកតា ទៅ៦០០ហិកតា ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា...
តំបន់ទេសចរណ៍បែបរ៉ូម៉ែនទិច ជំរុំធម្មជាតិតាតៃ
កោះកុង៖ ស្ទើរតែគ្រប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សុទ្ធតែស្គាល់ និងធ្លាប់មកលេងកម្សាន្តនៅកោះកុង ជាខេត្តមួយភាគនិរតីនៃប្រទេសកម្ពុជា សំបូរទៅដោយសក្តានុពលខ្ពស់ខាងផ្នែកទេសចរណ៍បែបធម្មជាតិពិតៗមិនចាញ់ខេត្តដ៏ទៃឡើយ។ ជាក់ស្តែងបុរស២រូបដែលធ្លាប់ជាបុគ្គលិកគេ និងជាម្ចាស់ស្រុកផងនោះ បានរួមគ្នាបង្កើតជាបឹងកាឡូផ្ទះបណ្តែតទឹកតាតៃក្រោម ក៏គួរចង់ស្នាក់នៅយូរថ្ងៃខែ ដើម្បីរំសាយទុក្ខកង្វល់ដែលទីនោះជាជំរុំធម្មជាតិ សម្រាប់អ្នកទេសចរចូលចិត្តបែបលក្ខណៈរ៉ូម៉ែនទិច។
បើប្រសិនលោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញមានចម្ងាយជាង ២០០គីឡូម៉ែត្រ ឬពីក្រុងខេមភូមិន្ទ ខេត្តកោះកុង ២៥គីឡូម៉ែត្រ បណ្តោយផ្លូវជាតិលេខ ៤៨ រួចបន្តជិះទូកពីក្រោមស្ពានសហគមន៍ទេសចរណ៍ធម្មជាតិតាតៃក្រោមកាត់តាមដងព្រែកមានព្រៃឈើខៀវខ្ចីគួរឱ្យគយគន់មិនចេះជិនណាយប្រមាណ ៥គីឡូម៉ែត្រទៀតនោះ គឺលោកអ្នកនឹងបានទៅដល់រមណីដ្ឋានផ្ទះបណ្តែតទឹកទីជំរុំនៃធម្មជាតិគ្រប់រដូវកាលហើយ។
អ្វីដែលជាការអន្ទងចិត្តភ្ញៀវទេសចរ ចង់មកលេងកម្សាន្តរមណីយដ្ឋានបឹងកាឡូ កណ្តាលព្រៃកោះនេះ...